សហជីពរៀបចំដើម្បីចរចាប្រាក់ឈ្នួលអប្បបរមា
សហជីពកំពុងត្រៀមជួបជាមួយមន្ត្រីក្រសួងការងារនៅចុងខែនេះ ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២០។ កាលពីខែមុន សហជីព មន្ត្រីក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រជុំគ្នាអំពីប្រាក់ឈ្នួលអប្បបរមា។ នៅថ្ងៃទី២៩ ខែសីហានេះ សហជីព និងតំណាង GMAC ត្រូវបានគេរំពឹងថា នឹងជួបមន្ត្រីក្រសួងការងារដាច់ដោយឡែកពីគ្នា។ នៅខែកញ្ញា គ្រប់ភាគីទាំងអស់នឹងជួបពិភាក្សាចុងក្រោយ មុនពេលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសំរេចនៅខែតុលាថាតើកម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងគួរតែទទួលបានប្រាក់ឈ្នួលអប្បបរមាប៉ុន្មាននៅឆ្នាំ២០២០។ …
មុំ គន្ធា
https://www.khmertimeskh.com/50634756/unions-prepare-to-negotiate-minimum-wage/