មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មម្នាក់ ត្រូវបានតុលាការហៅសួរជិត ៤ ម៉ោង ពាក់ព័ន្ធដីធ្លី
តំណាងអយ្យការអមសាលាដំបូងខេត្ដមណ្ឌលគិរីបានប្រើពេលប្រមាណជិត ៤ ម៉ោង កាលពីថ្ងៃម្សិលមិញក្នុងការសួរនាំលោក ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងករណីដែលលោកអនុញ្ញាតផ្ដល់ដីដល់ក្រុមហ៊ុនឯកជនចំនួន ៩ ៧៤១ ហិកតា នៅខេត្ដមណ្ឌលគិរី។ លោក មាស ប្រុស ប្រធានលេខាធិការដ្ឋានរដ្ឋបាលអយ្យការអមសាលាដំបូងខេត្ដមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ពាក់ព័ន្ធនឹងការសួរនាំលោក ឡោ រស្មី ព្រះរាជអាជ្ញាបានចាប់ផ្ដើមសួរនាំតាំងពីពេលព្រឹក រហូតដល់ពេលរសៀលម៉ោង ២។ …
វ៉ន ដារ៉ា
https://bit.ly/2U2mcLL