រដ្ឋាភិបាល
គម្រោងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ថ្មីបានដាក់បង្ហាញ
មន្ត្រីមកពីក្រសួងរ៉ែ និងថាមពលបានប្រកាសគម្រោងថ្មីមួយដែលនឹងជួយជំរុញដល់វិស័យថាមពលកកើតឡើងវិញក្នុងតំបន់ដោយការបង្កើតអគ្គិសនីនៅតាមខេត្តសំខាន់ចំនួនបីដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ខ្នាតតូច។ ...
ចាន់ វណ្ណៈ
http://www.khmertimeskh.com/5098012/new-solar-wind-power-project-unveiled/
ការស្នើសុំឯកសាររបស់ពលករនៅថៃអាចត្រួវពន្យារពេល
កាលបរិច្ឆទផុតកំណត់សម្រាប់ពលករចំណាកស្រុកគ្មានឯកសារ ក្នុងប្រទេសថៃ ក្នុងការស្នើសុំភាពស្របច្បាប់ នឹងទំនងជាត្រូវពន្យារពេលពី៣ ទៅ ៦ ខែទៀត ខណៈវានឹងផុតកំណត់ក្នុងរយៈពេល ៥ ថ្ងៃទៀត។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការងារ ...
យន់ ស៊ីនាត
http://www.phnompenhpost.com/national/new-thai-regulations-migrants-hit-delay
នាយករដ្ឋមន្ត្រីបញ្ជាក់អាយុចូលនិវត្តន៍
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានប្រកាសថា អាយុចូលនិវត្តន៍សម្រាប់មន្ត្រីរាជការនៅតែត្រឹមអាយុ ៦០ ឆ្នាំ បន្ទាប់ពីមានការយល់ច្រឡំលើការជូនដំណឹងមួយរបស់រដ្ឋាភិបាល ដែលថារដ្ឋាភិបាលគ្រោងនឹងពន្យារអាយុចូលនិវត្តន៍ដល់ ៦៥ ឆ្នាំសម្រាប់គ្រូបង្រៀន។ ...
សែន ដាវីត
http://www.khmertimeskh.com/5098165/pm-clarifies-retirement-age/
គណបក្សហ្វ៊ុនស៊ិនប៉ិច ស្នើរសុំជំនួយពីប្រទេសចិន
គណបក្សហ្វ៊ុនស៊ិនប៉ិច បានស្នើរបក្សកុម្មុយនីសចិន សម្រាប់ការផ្តល់ជំនួយនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ ...
ឃួន ណារីម
http://www.khmertimeskh.com/5098166/funcinpec-asks-china-help/
អភិបាលក្រុងដោះស្រាយរឿងលក់ឱសថខុសច្បាប់
អភិបាលរាជធានីភ្នំពេញបាននិយាយថា លោកនឹងបង្ក្រាបឱសថស្ថានដែលមិនគោរពច្បាប់របស់ក្រសួងសុខាភិបាល។ លោក ឃួង ស្រេង បានប្ដេជ្ញាហាមឃាត់ការអនុវត្តដូចជា ការលក់ឱសថដោយគ្មានអាជ្ញាប័ណ្ណ និងការផ្សព្វផ្សាយឱសថខុសច្បាប់ និងដើម្បីស្វែងរក និងបំផ្លាញ ...
មុំ សុភ័ណ
http://www.khmertimeskh.com/5098125/city-governor-tackles-illegal-medication-sales/
ប្រធានហ្វ៊ុនស៊ិនប៉ិចសុំជំនួយពីចិនដើម្បីពង្រឹងបក្សរាជានិយម
ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ប្រធានគណបក្សហ៊ុនស៊ិនប៉ិច ដែលទើបតែទទួលបានកៅអីនៅក្នុងរដ្ឋសភាមិនទាន់បានមួយខែផងនោះ កាលពីម្សិលមិញបានស្នើសុំជំនួយពីរដ្ឋាភិបាលចិន ដើម្បីគាំទ្រដល់គណបក្សរាជានិយមដែលកំពុង ...
Andrew Nachemson and បែន សុខហ៊ាន
http://bit.ly/2BDLh5z
រដ្ឋមន្ត្រីថា ក្រុមហ៊ុនកសិកម្មចិននឹងវិនិយោគ$៤០លាន
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានថ្លែងថា ក្រុមហ៊ុនចិន Weighai Dragon Union Agriculture Co Ltd គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ៤០លានដុល្លារលើរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែស្វាយនៅកម្ពុជាដើម្បីនាំចេញទៅជប៉ុន និងចិន។ ...
ចេង សុខហ័ង
http://bit.ly/2BFYavG
ការផ្លាស់ប្តូរខាងមុខសម្រាប់ក្រុងព្រះសីហនុ
រដ្ឋាភិបាលកំពុងរៀបចំផែនការកសាងតំបន់សេដ្ឋកិច្ចដ៏ធំមួយនៅខេត្តព្រះសីហនុដើម្បីសម្រួលដល់រោងចក្រចំនួន ១០.០០០ ដែលស្រដៀងនឹងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេសថៃ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5097894/changes-ahead-sihanoukville/
រដ្ឋាភិបាលថា IDP កំពុងស្ថិតលើផ្លូវតាមទិសដៅ
រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន និងកំពុងស្ថិតនៅលើផ្លូវឈានទៅរកការសម្រេចបានគោលដៅនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរយៈពេល ១០ ឆ្នាំរបស់ខ្លួន។ នេះបើតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងរបាយការណ៍ ...
ចេង សុខហ័ង
http://bit.ly/2C3X3Ha
បក្ស ៤ ចូលរួមការបោះឆ្នោតព្រឹទ្ធសភា ខណៈ គជប ប្រតិកម្មនឹងការផ្សាយរបស់អាស៊ីសេរី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសឲ្យដឹងថាមានតែគណបក្ស ៤ ប៉ុណ្ណោះ ដែលចូលរួមប្រកួតការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៤ នៅខែកុម្ភៈឆ្នាំក្រោយខណៈស្ថាប័នមួយនេះក៏បានប្រតិកម្មចំពោះការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីផង ...
នៀម ឆេង
http://bit.ly/2DLrOkX
លោក ហ៊ុន សែន ប្តេជ្ញាមិនឲ្យបរទេសបំផ្លាញសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាមិនឲ្យបរទេស ឬក្រុមណាបំផ្លាញសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ ដែលលោកអះអាងថាជាការរកបានដោយលំបាកហើយថា កម្ពុជាមិនត្រូវការដកដង្ហើមតាមអុកស៊ីហ្ស៊ែនរបស់នរណាឡើយ ប៉ុន្តែមន្រ្តីនៃអតីតបក្ស ...
បែន សុខហ៊ាន
http://bit.ly/2BLdQ59
ខ្យល់ព្យុះឈ្មោះ តឹមប៊ិន (Tembin) នឹងនាំមកនូវភ្លៀងធ្លាក់នៅសប្តាហ៍ក្រោយ
ខេត្តទាំងអស់ជាពិសេសនៅតាមបណ្តោយព្រំប្រទល់វៀតណាមនឹងត្រូវរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ នៅពេលទទួលឥទ្ធិពលព្យុះទី ៤៧ ឈ្មោះ តឹមប៊ិន នៅសប្តាហ៍ក្រោយ។ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថាខ្យល់ព្យុះឈ្មោះ ...
មុំ គន្ធា
http://www.khmertimeskh.com/5097622/typhoon-tembin-bring-heavy-rain-next-week/
Pestech បានសិទិ្ធភ្ជាប់អគ្គិសនីជាតិទៅឧត្តរមានជ័យ
ក្រុមហ៊ុនផ្នែកថាមពល Pestech Cambodia ជាបុត្រសម្ព័ន្ធរបស់ Pestech International នៅម៉ាឡេស៊ីទទួលបានសិទិ្ធពីរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់អនុស្ថានីយអគ្គិសនីមួយនៅខេត្ត ឧត្តរមានជ័យ ព្រមជាមួយខ្សែបណ្ដាញបញ្ជូនថាមពលថ្មីមួយ ដើម្បីបញ្ជូនអគ្គិសនីពីសៀមរាប ទៅឧត្តរមានជ័យ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/malaysia-firm-bring-oddar-meanchey-national-power-grid
ឯកសារបន្សល់ទុកពីការបង្ក្រាប សង្វៀនបញ្ជល់មាន់ បង្ហាញពីសំណូកដែលគួរស៊ើបអង្កេត
ឯកសារដែលបន្សល់ទុកដោយមន្ត្រីអនុវត្តច្បាប់នៅឯសង្វៀនជល់មាន់របស់ក្មួយប្រុសសាច់ថ្លៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែនេះហាក់ដូចជាបានបង្ហាញអំពីការបង់ប្រាក់សំណូកទៅឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត ...
ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2pcTbRo
រថភ្លើងអាកាសត្រៀមខ្លួនរួចរាល់នៅខែមេសា
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ខ្សែរថភ្លើងផ្លូវដែកថ្មីពីស្ថានីយរថភ្លើងភ្នំពេញទៅអាកាសយានដ្ឋាននឹងត្រូវចាប់ផ្តើមមុនបុណ្យចូលឆ្នាំខ្មែរនៅខែមេសា។ ...
មុំ សុភ័ណ
http://www.khmertimeskh.com/5097577/airport-trains-ready-april/
ក្រុមមេធាវីជនត្រូវចោទកឹម សុខា ធ្វើពហិការក្នុងការសួររបស់ចៅក្រម
ក្រុមមេធាវីការពារក្ដីអោយអតីតមេបក្សប្រឆាំងលោកកឹម សុខាកាលពីម្សិលមិញ បានធ្វើពហិការជាលើកដំបូង ក្នុងដំណើរការសាកសួររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿង “ក្បត់ជាតិ” ដើម្បីតវ៉ាទៅនឹងអ្វីដែលពួកគេចាត់ទុកថាចៅក្រមបានរំលោភសិទិ្ធក្នុងការបន្តសាកសួរកូនក្ដីក្នុងគុក ខណៈមន្រ្តីតុលាការ និងមន្រ្តីក្រសួងយុត្តិធម៌អះអាងថា ចៅក្រមនៅតែអាចបន្តនិតិវិធីបាន បើទោះបីគ្មានការសហការពីជនត្រូវចោទ ឬមេធាវីការពារក្ដីរបស់ជនត្រូវចោទក៏ដោយ។ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/sokha-laywers-snub-questions
កម្ពុជានឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍កាន់តែច្រើន
កម្ពុជាអាចនឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ២០ លានតោនក្នុងមួយឆ្នាំ នៅពេលដែលរោងចក្រផលិតស៊ីម៉ង់ត៍ទាំង ៦ ដំណើរការ និងពង្រីកសមត្ថភាពផលិតពេញលេញនៅពេលខាងមុខ។ នេះបើយោងតាមមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/insiders-say-new-concrete-factories-not-enough-stabilise-local-sector
ដី៣កន្លែងត្រូវបានបំប្លែងពីទ្រព្យសម្បត្តិរដ្ឋទៅឯកជន
រដ្ឋាភិបាលបានបំប្លែងដីចំនួន៣កន្លែង ក្នុងរាជធានីភ្នំពេញពីទ្រព្យសម្បត្តិរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរួមមានដីមួយកន្លែងនៅតាមមហាវិថីព្រះមុនីវង្ស ដែលត្រូវបានប្រគល់មួយផ្នែកទៅឱ្យក្រុមហ៊ុនរបស់កូនប្រសាអ្នកតំណាងរាស្ត្រគណបក្សប្រជាជន ...
ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2kX314D
ជនជាតិកម្ពុជា ៩ នាក់ត្រូវបញ្ជូនពីអាមេរិក នៅថ្ងៃនេះ
ជនជាតិកម្ពុជា ៩ នាក់ដែលត្រូវបាននិរទេសពីអាមេរិកបានមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីចៅក្រមអាមេរិកម្នាក់បានផ្អាកបណ្តោះអាសន្នចំពោះជើងហោះហើរមួយដែលគ្រោងដឹកអ្នកនិរទេសជនជាតិកម្ពុជាជាង ៥០ នាក់ ...
Daphne Chen និង ឆាយ ច័ន្ទនីដា
http://bit.ly/2Ba3eZb
លោក ហ៊ុន សែន មិនឲ្យឡើងថ្លៃផ្ទះដែលកម្មករកាត់ដេរជួលឆ្នាំ ២០១៨
កាលពីម្សិលមិញក្នុងជំនួបជាមួយកម្មករ-កម្មការិនីរោងចក្រកាត់ដេរប្រមាណ ១៦០០០ នាក់ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរំឭកសាជាថ្មីទៀតដល់ម្ចាស់ផ្ទះជួលមិនឲ្យដំឡើងថ្លៃនៅក្នុងឆ្នាំ ២០១៨ នេះទេ។ ...
យន់ ស៊ីនាត
http://bit.ly/2DlyR3p
លោក ហ៊ុន សែន ប្រកាសឈប់ជ្រលក់មាត់នឹងបក្សប្រឆាំងតែបើកផ្លូវឲ្យមន្ត្រីបក្សចូលស្រុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញបានប្រកាសឈប់ជ្រលក់មាត់ ឬផ្តល់យោបល់អំពីការបង្កើតគណបក្សថ្មីសម្រាប់អតីតមន្ត្រីបក្សប្រឆាំងឲ្យចូលរួមការបោះឆ្នោតឆ្នាំក្រោយ បន្ទាប់ពីមានប្រតិកម្មហើយបានលើកទឹកចិត្តឲ្យមន្ត្រី ១១៨ រូបដែលភៀសខ្លួនទៅក្រៅ ...
បែន សុខហ៊ាន
http://bit.ly/2BafrNn
នាយករដ្ឋមន្ត្រី គ្រោងបង្កើតធនាគាររដ្ឋថ្មីមួយ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីម្សិលមិញបានបង្ហាញផែនការក្នុងការបង្កើតធនាគាររដ្ឋថ្មីមួយទៀត ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីដំណើរការរោងចក្រកែច្នៃនៅកម្ពុជាដោយគ្រោងចំណាយទុនវិនិយោគ ១០០លានដុល្លារ។ ...
ហ៊ គីមសាយ
http://bit.ly/2B9oCxB
ក្រសួងនឹងស្នើកែច្បាប់ ដើម្បីផ្តន្ទាទោសអ្នកប្រមាថព្រះមហាក្សត្រ
ក្រសួងមហាផ្ទៃនឹងស្នើសុំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌដើម្បីកំណត់ពីការដាក់ទោសទណ្ឌទៅលើអ្នកដែលប្រមាថដល់អង្គព្រះមហាក្សត្រ ដែលការស្នើនេះធ្វើឡើងបន្ទាប់ពីមានការនិយាយធ្វើឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ ហើយក្រមព្រហ្មទណ្ឌពុំទាន់មានមាត្រាណាមួយដែលចែងអំពីការ ...
នៀម ឆេង
http://bit.ly/2kSnKqc
ប្រទេសចិននឹងផ្តល់ថវិកាចំនួន ៧ លានដុល្លារ
ប្រទេសចិននឹងផ្តល់ឱ្យប្រទេសកម្ពុជានូវទឹកប្រាក់ចំនួនជាង ៧ លានដុល្លារនៅថ្ងៃនេះ ដើម្បីអនុវត្តគម្រោងជាច្រើននៅទូទាំងព្រះរាជាណាចក្រតាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5097272/china-provide-funds-7-million/