ក្រុមហ៊ុនគ្រោងស្នើសុំប្រមូលឈើ លើដីសម្បទានសង្គមកិច្ចឡើងវិញ ក្រោយត្រូវបានបញ្ឈប់
តំណាងក្រុមហ៊ុនដួងស្រួច ក្នុងខេត្តព្រះវិហារបានបដិសេធថា ខ្លួនមិនបានប្រមូលឈើពីខាងក្រៅដីសម្បទានសង្គមកិច្ចដូចការចោទប្រកាន់នោះទេ ហើយថាក្រុមហ៊ុនអាចនឹងដាក់ពាក្យសុំប្រមូលឈើដែលនៅសេសសល់រាប់ពាន់ដើមឡើងវិញ ក្រោយពីរដ្ឋាភិបាលបញ្ជាឱ្យបញ្ឈប់សកម្មភាព។ លោក លី ពុទ្ធារ៉ា ដែលតំណាងឱ្យក្រុមហ៊ុនក្នុងខេត្តព្រះវិហារប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញ ថាអគ្គនាយកក្រុមហ៊ុនលោក ដួង ស្រួច អាចនឹងដាក់ពាក្យស្នើសុំដើម្បីបន្តសកម្មភាពប្រមូលឈើបង្ហើយនៅក្នុងដីសម្បទានសង្គមកិច្ចទំហំ ១៥៤៥ ហិកតាស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ដែលក្រុមហ៊ុនបានទទួលសិទ្ធិ។ សំណើនោះអាចនឹងត្រូវដាក់ទៅអាជ្ញាធរខេត្តព្រះវិហារ ហើយសាលាខេត្តក៏អាចនឹងចាត់ចែងបញ្ជូនទៅក្រសួងកសិកម្មដើម្បីពិនិត្យ និងសម្រេច។ …
ផាក់ ស៊ាងលី
http://bit.ly/2FFTZTy