រដ្ឋាភិបាល
អត្រាអនាម័យជនបទសម្រេចបានតាមគោលដៅ
ក្រសួងអភិវឌ្ឍន៍ជនបទកាលពីម្សិលបានប្រកាសថាក្រសួងបានសម្រេចអត្រា គ្របដណ្តប់អនាម័យជនបទបាន ៤៦,២ ភាគរយ និងអត្រាគ្របដណ្តប់ផ្គត់ផ្គង់ទឹកស្អាតជនបទបាន ៥០ ភាគរយក្នុងឆ្នាំ ២០១៥ ជាការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា។ ...
សែន ដាវីត
http://bit.ly/1WHKl3T
លោក ទេព នីថា បន្តមុខតំណែងអគ្គលេខាធិការ នៃ គ.ជ.ប. និងមន្ត្រីក្រោមឱវាទបានតែងតាំងជាផ្លូវការ
បើទោះបីជាមានការរិះគន់និងការស្នើសុំជ្រើសតាំងជាថ្មីនូវបេក្ខភាពអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ពីសំណាក់អង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំងក្តីលោកទេពនីថាកាលពីម្សិលមិញនេះ ត្រូវបានបន្តតែងតាំងជាផ្លូវការក្នុងមុខតំណែងដដែល អមដោយអគ្គលេខាធិការរង ...
តាំង វីដា
http://bit.ly/1p2FAaw
ខុម ហ្វ្រែល ថារដ្ឋាភិបាលអនុម័តអនុវត្តកម្មវិធីនយោបាយមានសូចនាករមិនច្បាស់លាស់
អង្គការឃ្លាំមើលការបោះឆ្នោត ខុម ហ្វ្រែល បានឲ្យដឹងកាលពីម្សិលមិញថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន នៅក្នុងអាណត្តិទី ៥ នេះបានអនុម័តអនុវត្តកម្មវិធីនយោបាយដែលមានសូចនាករមិនច្បាស់លាស់ ។ ...
វង្ស សុខេង
http://bit.ly/1Qb7PdM
ករណីចាប់រំលោភដែលត្រូវបានរាយការណ៍ដោយក្រសួងមហាផ្ទៃកើនឡើងក្នុងឆ្នាំ២០១៥
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃដែលចេញកាលពី ម្សិលមិញ បានឲ្យដឹងថា ករណីចាប់រំលោភដែល ...
ឃួន ណារិម និង Taylor O'Connell
http://www.cambodiadailykhmer.com/news/30179/
នាយករដ្ឋមន្ត្រីព្រមានបក្សប្រឆាំងកុំឲ្យកេងចំណេញនយោបាយ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្ញើសារព្រមានឆ្លើយតបទៅគណបក្សប្រឆាំងកុំឲ្យយកសមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបានទៅធ្វើជាការឃោសនាកេងចំណេញនយោបាយ។ការព្រមាននេះបន្ទាប់ពីលោកកឹមសុខាអុនប្រធានស្តី ទីគណបក្សសង្គ្រោះជាតិ កាល ...
រស់ ចាន់វាសនា និង Jonathan Cox
http://bit.ly/1Q7kBtJ
កម្ពុជាសម្រេចចុះកិច្ចព្រមព្រៀងជាមួយចិនដើម្បីបង្កើនចំនួនរថយន្តពន្លត់អគ្គិភ័យ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រសួងមហាផ្ទៃបានសម្រេចចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីទិញរថយន្តពន្លត់អគ្គិភ័យចំនួន២០០គ្រឿងនៅឆ្នាំនេះ ជិត ទ្វេដងនៃចំនួនរថយន្តបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ...
ឃួន ណារិម
http://www.cambodiadailykhmer.com/news/30154/
ក្រុមហ៊ុនឥណ្ឌូណេស៊ីចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ឯកសណ្ឋាន
យោងតាមស្ថានទូតឥណ្ឌូណេស៊ី និងរបាយការណ៍សារព័ត៌មានឲ្យដឹង ថា ក្រុមហ៊ុនឥណ្ឌូណេស៊ីឈ្មោះ ស្រ៊ី រីចេគី បាន ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/30142/
ក្រសួងគ្រោងរៀបចំច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាកម្មករ
ក្រសួងការងារគ្រោងនឹងរៀបចំច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីផ្ដល់ប្រយោជន៍ដល់និយោជិតខណៈបច្ចុប្បន្នមានតែការចរចា ប្រាក់ឈ្នួលតាមរយៈយន្តការអនុក្រឹត្យប្រកាសជាដើម។ ...
សែន ដាវីត
http://bit.ly/1SPripY
ក្រសួងកសិកម្មស្នើរដ្ឋាភិបាលលើកលែងពន្ធនាំចេញកៅស៊ូ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំសំណើដើម្បីដាក់ទៅកាន់រដ្ឋាភិបាល ក្នុងការចាត់វិធានការណ៍សម្រាប់អ្នកនាំចេញនិងផលិតកៅស៊ូដែលបានស្នើសុំឲ្យមានការលើកលែងពន្ធនាំចេញ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/1VARin5
ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃយាងទៅកាន់ខេត្តរតនគិរីដើម្បីចូលរួមពិធីសម្ពោធមណ្ឌលសុខភាព
ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិន្ទថន បានយាងចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តរតនគិរី និងយាងទៅជាថ្មីម្តងទៀតកាលពីម្សិលមិញ ដោយទ្រង់ឈប់សោយព្រះក្រយាថ្ងៃត្រង់ក្បែរមាត់បឹង និងយាងចូលរួមសម្ពោធមណ្ឌលសុខភាពនៅ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/30145/
ថៃ ផ្ដល់កម្ចីសម្បទានដល់កម្ពុជាកសាងច្រកអន្តរជាតិស្ទឹងបត់-ភ្ជាប់ផ្លូវជាតិលេខ៥
ប្រទេសកម្ពុជានឹងមានច្រកទ្វារអន្តរជាតិមួយទៀតនៅបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ជាប់នឹងខេត្តស្រះកែវ នៃប្រទេសថៃ បន្ទាប់ពីកម្ពុជា និងថៃ បានសម្រេចកិច្ចព្រមព្រៀងឥណទានសម្បទានមានទឹកប្រាក់២៦,៥លានដុល្លារ ដែលភាគីថៃ ផ្ដល់កម្ពុជា សម្រាប់គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ ...
ជា វណ្ណៈ
http://bit.ly/1UjwRwC
ចំនួនអ្នកជាវស៊ីមកាតឆ្នាំ ២០១៥ កើនឡើងតិចតួច
របាយការណ៍ក្រសួងទូរគមនាគមន៍បង្ហាញពីកំណើនធ្លាក់ចុះនៃចំនួនអ្នក ជាវស៊ីមកាតទូរស័ព្ទចល័តកាលពីឆ្នាំ ២០១៥ ប៉ុន្តែចំនួនប្រើប្រាស់សេវាអ៊ីនធឺណិតទូរស័ព្ទចល័តកើនឡើង ៣០ ភាគរយ។ ...
ស ច័ន្ទដារ៉ា
http://bit.ly/1XJPFF1
ក្រសួងរកវិធីទប់ស្កាត់ ខណៈគ្រោះអគ្គិភ័យបានកើនឡើង
ខណៈគ្រោះអគ្គិភ័យនៅកម្ពុជាត្រូវបានរកឃើញថាបាននិងកំពុងកើនឡើង គួរឲ្យកត់សម្គាល់រហូតដល់ជាង ១៤ ភាគរយក្នុងឆ្នាំ ២០១៥ នោះក្រសួងមហាផ្ទៃបានប្រារព្ធ «ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ» លើកទី ១ នៅកោះពេជ្រក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញដែលក្នុង ...
ផាក់ ស៊ាងលី
http://bit.ly/1oEpp39
លោកនាយករដ្ឋមន្រ្តី និងមេដឹកនាំគណបក្សសង្គ្រោះជាតិផ្ញើសារមរណទុក្ខលោក Boutros Boutros-Ghali
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលិខិតចូលរួមមរណទុក្ខជូនចំពោះ លោក Abdel Fattah el-Sisi ប្រធានាធិបតីនៃសាធារណរដ្ឋអេហ្ស៊ីប ដែលលោក Boutros Boutros-Ghali អតីតរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងជាអតីតអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ បានទទួលមរណភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ក្នុងជន្មាយុ៩៣ឆ្នាំ។ ...
រស់ ចាន់វាសនា
http://bit.ly/1T2ZbnG
មន្ត្រីជាន់ខ្ពស់ដែលជាសមាជិកគណបក្សប្រជាជនត្រូវបានតំឡើងតំណែង
កាលពីសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់ចំនួន៦រូបត្រូវបានតំឡើងតំណែងជាឧត្តមសេនីយ៍ផ្កាយ ៤ ដែលជាឋាន្តរសក្តិខ្ពស់ជាងគេសម្រាប់មន្ត្រីនគរបាលជាតិក្នុង ក្រសួងមហាផ្ទៃ។ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/cpp-police-brass-promoted
អគ្គនាយកក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាត្រូវបានបញ្ឈប់ពីការងារចំពេលមានការសើុបអង្កេត
យោងតាមអ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា អគ្គនាយកក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ...
អង្គការក្រៅរដ្ឋាភិបាលធ្វើសេចក្តីព្រាងយុទ្ធសាស្រ្តដើម្បីបំបាត់អំពើពុករលួយសម្រាប់អ្នកនយោបាយ
នាយកនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានអំពាវនាវកាលពីថ្ងៃសុក្រនេះ ឱ្យគណបក្សនយោបាយទាំងអស់ដាក់បញ្ចូលវិធានការប្រឆាំងអំពើពុករលួយចូលទៅក្នុងគោលនយោបាយបក្សរបស់ខ្លួន មុនពេលការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយមកដល់។ ...
Chea Takihiro
http://www.khmertimeskh.com/news/21680/ngo-to-draft-graft-busting-strategy-for-politicians9/
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ព្រួយបារម្ភពីកំណើននៃវិស័យឥណទានលឿន
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្តែងក្តីព្រួយបារម្ភជុំវិញ ការលូតលាស់យ៉ាងខ្លាំងនៃវិស័យឥណទាននិងអចលនទ្រព្យ ដែលក្រសួងបានអះអាងថាអាចនឹងគម្រាមកំហែងដល់កំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាបានសង្កត់ធ្ងន់លើគោលនយោបាយសម្រាប់វាស់ ស្ទង់ដែលបានយកប្រើប្រាស់ក្នុងការកាត់ ...
Ananth Baliga
http://www.phnompenhpost.com/business/mef-sounds-warning-bell-over-credit-growth-risk
គណបក្សកាន់អំណាចសរសើរដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ហ៊ុន សែន ទៅកាន់អាមេរិក
អង្គុយក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងបណ្ដាមេដឹកនាំអាស៊ាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាដឹងមុននូវអ្វីដែលប្រជាពលរដ្ឋកម្ពុជានឹងគិត អំពីការចូលរួមរបស់លោក ...
Anthony Jensen និង គុច ណារ៉េន
http://www.cambodiadailykhmer.com/news/30107/
ក្រសួងអំពាវនាវឲ្យជប៉ុនវិនិយោគបន្ថែមក្នុងវិស័យអចលនទ្រព្យ
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអំពាវនាវឲ្យវិនិយោគិនជប៉ុន បន្តចូលរួមបន្ថែមលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ សំណង់ និងវិស័យផ្សេងៗទៀតនៅកម្ពុជា។ ...
ស៊ុំ ម៉ាណេត
http://bit.ly/20HNIJ4
ប៉ុល សារឿន ឲ្យមេទ័ពប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចលោក ហ៊ុន សែន
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន កាលពីម្សិលមិញ បានប្រាប់ទៅមេបញ្ជាការយោធាក្រោមឱវាទរបស់លោក ឲ្យធ្វើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងចូលរួមយុគសម័យព័ត៌មានតាមទូរស័ព្ទដៃ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ...
វង្ស សុខេង
http://bit.ly/1XAVJPY
លោកហ៊ុន សែនពេញចិត្តនឹងលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានអាមេរិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងក្តីរីករាយនឹងជោគជ័យក្នុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នៅរមណីយដ្ឋានលំហែកាយ Sunnylands រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ...
នៅ វណ្ណារិន
http://khmer.voanews.com/content/hun-sen-satified-with-us-asean-summit/3195428.html
ក្រសួងព័ត៌មានថាយានយន្តស្លាកលេខ«Press»សុទ្ធតែខុសច្បាប់
ក្រសួងព័ត៌មានបានព្រមានដល់អ្នក ដែលប្រើប្រាស់ស្លាកលេខរថយន្ត និងម៉ូតូ«Press»ឱ្យបញ្ឈប់ជាបន្ទាន់ ដោយសារវាជាទង្វើខុសច្បាប់ ក្នុងខណៈដែលអាជ្ញាធរកំពុងពង្រឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ...
ពិន ស៊ីសុវណ្ណ
http://khmer.voanews.com/content/information-ministry-warns-journalists-not-to-use-press-plates/3193692.html
កម្មវិធីវិទ្យុសម្រាប់ដោះស្រាយបញ្ហារបស់សហគមLGBTកំពុងត្រូវបានរៀបចំ
ក្រសួងព័ត៌មានបានឱ្យដឹងថា ពួកគេកំពុងធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកសិទ្ធិ សហគមLGBT ដើម្បីបង្កើតកម្មវិធីវិទ្យុមួយដើម្បីពិភាក្សាលើបញ្ហារបស់សហគម នេះ ក្នុងគោលបំណងជួយឱ្យសង្គមទទួលយកសហគមLGBTនេះកាន់តែច្រើនឡើង។ ...
Morn Vanntey
http://www.phnompenhpost.com/national/program-deal-lgbt-issues-works