ប្រធានាធិបតី​​ចិន ​មក​ទស្សនកិច្ច​នៅ​ប្រទេស​​​កម្ពុជា​​ជាមួយ​នឹង​ជំនួយ​

ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ភីង​ មិនមែន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដោយ​ដៃទទេ​ [​ដោយ​គ្មាន​ជំនួយ​]​ នោះ​ទេ​។​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​កាលពី​ម្សិលមិញ​ ​លោក​បាន​សន្យា​ផ្ដល់​ជំនួយ​ប្រមាណ​២៣៧​លាន​ដុល្លារ​ ​លុប​ចោល​បំណុល​រដ្ឋ​ជិត​៩០​លាន​ដុល្លារ​ ​ផ្ដល់​ជំនួយ​គាំទ្រ​យោធា​ជិត​១៥​លាន​ដុល្លារ​ និង​ចុះ​កិច្ចព្រមព្រៀង​ថ្មីៗ​ជា​ច្រើន​។​ បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ពេល​រសៀល​ ជាដំបូង​លោក​ ស៊ី​ បាន​ចូល​គាល់​ព្រះមហាក្សត្រ​ នរោត្តម​ សីហ​មុនី​ និង​សម្ដេចម៉ែ​ នរោត្តម​ មុនីនាថ​ បន្ទាប់​មក​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ និង​កិច្ចព្រមព្រៀង​អប់រំ​ថ្មីៗ​ជា​ច្រើន​។​ …​

ឃី សុវុឌ្ឍី, BEN PAVIOUR និង ឃួន ណារិម
http://www.cambodiadailykhmer.com/34830