រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

អាមេរិក​ថា​ ភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​គឺជា​ក្តីបារម្ភ​ខ្លាំង

លោក Daniel Russell ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា​ភាព​ជាប់គាំង​នយោបាយ​​​​របស់​កម្ពុជា​​គឺជា​​ក្តីបារម្ភ​​ហើយ​លោក​សង្ឃឹម​ថា​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នឹង​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​។ ...

វង្ស សុខេង and Shaun Turton
http://bit.ly/2eXEwQp

វៀតណាម៖ អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​សម្រាប់ស្រូវ និងថ្នាំជក់

ប្រទេស​វៀតណាម​បាន​យល់ព្រម​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​លើ​ស្រូវ​ ៣០០,០០០​ តោន​ និង​ថ្នាំជក់​ស្ងួត​ ៣,០០០​ តោន​ ដែល​ត្រូវ​បាន​នាំ​ចេញ​ជា​រៀង​រាល់​ឆ្នាំ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​វៀតណាម​ នេះ​បើ​យោង​តាម​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​បាន​ចុះហត្ថលេខា​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី ...

សុខ​ ចាន់
http://www.khmertimeskh.com/news/31305/vietnam--zero-duties-for-rice--tobacco/

យោធា​កម្ពុជា​ និង​អាមេរិក​ធ្វើ​សមយុទ្ធ

មន្ត្រី​ជាន់​ខ្ពស់​យោធា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​កងទ័ព​ជើងទឹក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ជាង ២០០ នាក់​នឹង​បើក​ការ​សមយុទ្ធ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ដែនសមុទ្រ​កម្ពុជា​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ។ លោក ម៉ី ឌីណា មេបញ្ជាការរង និង​នាយសេនាធិការ​កងទ័ព ...

វង្ស សុខេង
http://bit.ly/2dH79oz

កម្ពុជា-​វៀតណាម ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ដោះដូរ​ដី​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន

កម្ពុជានិង​វៀតណាមបាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​(MOU)ដោះដូរ​ដី​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរបន្ទាប់​ពី​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-​វៀតណាមជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហូជីមិញកាល​ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។​ ​ក្រសួង​ការបរទេស ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2eM1iKO

២៥ ​ឆ្នាំ​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​អំណាច​នៅ​តែ​មូល​ក្នុង​ដៃ​បក្ស​ប្រជាជន

ខណៈ​សង្គ្រាម​​ផ្ទៃក្នុង​បាន​​រលាយ​បាត់​បន្តិច​ម្តងៗ​​នៅ​​ដើម​ខែ​ធ្នូ​ឆ្នាំ​ ១៩៨៧ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​​ព្រះបាទ​នរោត្តម សីហនុ បាន​ជួប​គ្នា​នៅ​ក្នុង​ភូមិ​ Fe’re-en-Tardenois ​ដែល​ជា​ភូមិ​ស្ងាត់​មួយ​នៅ​ភាគ​​​ខាង​ជើង​នៃ​ប្រទេស​បារាំង​​ ...

Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2emjle1

ប្រទេស​កម្ពុជា និង​ចិន​នឹង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ពន្ធ​ត្រួត​គ្នា​ឆាប់ៗ

ប្រទេស​​កម្ពុជា​ឆាប់ៗ​នេះ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពន្ធ​​ដ៏ទូលំ​ទូលាយ​ជាមួយ​​ប្រទេស​ចិន​ដែល​​នឹង​​ការពារ​​ក្រុមហ៊ុន​​ពី​ការ​បង់​ពន្ធ​​ពីរ​ដង​។ ​នេះ​បើ​តាម​មន្ត្រី​ពន្ធដារ​។ ...

Kali Kotoski
http://bit.ly/2eTLTwe

សម្ព័ន្ធ​អង្គការ​​ជំរុញ​​គណបក្ស​នយោបាយ​ដោះស្រាយ​តាម​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស

សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង​៥០និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជាកាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ជំរុញ​ដល់​រាជ​រដ្ឋាភិបាលនិង​គ្រប់​គណបក្ស​នយោបាយយក​គំរូ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីសដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ជាតិតាមរយៈ​ការ​សន្ទនា​ចរចា​គ្នានិង​ធ្វើការ ...

ប៉ិច សុធារី
http://bit.ly/2dmc7XB

មន្ត្រី​ UN ​ថា កម្ពុជា ​ឈរ​ទី​១ ​ក្នុង​​អាស៊ាន ដែល​គោរព​សិទ្ធិ

អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិបាន​ទទួល​ស្គាល់​ថាកម្ពុជា បាន​ឈរ​លើ​ចំណាត់​ថ្នាក់​ទី​១ក្នុង​ចំណោម​ប្រទេស​អាស៊ាន ដែល​មាន​ការ​គោរព​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​បាន​ល្អ​ប្រសើរ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​កែ​លម្អ​នូវ​បញ្ហា​សិទ្ធិមនុស្ស​មួយ​ចំនួន​ទៀតដែល​ជា ...

ប៉ិច សុធារី
http://bit.ly/2epn9ZJ

រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ​និយាយ​ថា ប្រទេសចិន​នឹង​ជួយ​ធ្វើ​ទំនើប​កម្ម​ដល់​យោធាកម្ពុជា​

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញខណៈនាវាទ័ពជើងទឹកមកពីប្រទេសចិន និងសហរដ្ឋអាមេរិកបានចូលចតនៅកំពង់ផែប្រទេសកម្ពុជាថា ជំនួយរបស់ចិន ជំនាញ និងប្រហែលយន្តហោះចម្បាំងមួយចំនួនផង នឹងជួយធ្វើទំនើបកម្មយោធាកម្ពុជា។ មានប្រសាសន៍បន្ទាប់ពីត្រឡប់មកពីចូលរួមវេទិកា Xiangshan លើកទី៧ជាកិច្ចប្រជុំកំពូលសន្តិសុខថ្នាក់តំបន់ដែលបានធ្វើឡើងកាលពីដើមសប្ដាហ៍មុននៅក្នុងទីក្រុងប៉េកាំង នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះទទួលបានភាពជោគជ័យ។  ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/34871

ប្រទេសកម្ពុជានឹងជម្រុញទំនាក់ទំនងយោធាជាមួយចិន

ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​បាន​សន្យា​ថា​ នឹង​ធ្វើ​កិច្ចសហការ​គ្នា​លើ​វិស័យ​យោធា​ឱ្យ​ឈាន​ដល់​កម្រិត​កាន់​ខ្ពស់​ នេះ​បើ​ឱ្យ​ដឹង​ពី​ក្រសួងការពារជាតិ​ប្រទេស​ចិន​។​ ​ ...

Yesenia Amaro
http://www.phnompenhpost.com/national/cambodia-boost-military-ties-china

ប្រធានាធិបតី​​ចិន ​មក​ទស្សនកិច្ច​នៅ​ប្រទេស​​​កម្ពុជា​​ជាមួយ​នឹង​ជំនួយ​

ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ភីង​ មិនមែន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដោយ​ដៃទទេ​ [​ដោយ​គ្មាន​ជំនួយ​]​ នោះ​ទេ​។​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​កាលពី​ម្សិលមិញ​ ​លោក​បាន​សន្យា​ផ្ដល់ ...

ឃី សុវុឌ្ឍី, BEN PAVIOUR និង ឃួន ណារិម
http://www.cambodiadailykhmer.com/34830

មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​​​ ស៊ី ជីន​ភីង​ ទំនាក់ទំនង​ជាមួយ​ចិនឈាន​​​ដល់​​​កម្រិត​​​មិនធ្លាប់​​​មាន

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ទំនាក់ទំនង​កម្ពុជា​ជាមួយ​ប្រទេស​ចិន​តែងតែ​រឹង​មាំ​ជា​និច្ច​ ខណៈ​ដែល​អាជ្ញាធរ​បាន​ត្រៀមខ្លួន​សម្រាប់​ដំណើរ​អញ្ជើញ​មក​ដល់​របស់​លោក​ ស៊ី​ ជី​ន​ភីង​ ប្រធានាធិបតី​ចិន​នៅ​ថ្ងៃ​ នេះ​ដោយ​មានការ​ដាក់​កម្លាំង​សន្តិសុខ​ប្រហែល​៧.០០០ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34815

លោក​ ស៊ី ជីនភីង ​ប្រធានាធិបតី​ចិន​មក​ដល់​ភ្នំពេញ​នា​ព្រឹក​នេះ

កងកម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ ៧០០០ នាក់​បាន​រៀបចំ​រក្សា​សន្តិសុខ សុវត្ថិភាព​រួច​ជា​ស្រេច​​​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ ស៊ី ជីនភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចាត់​ទុក​ជា​មិត្តភក្តិ​ពិតប្រាកដ​ដែល​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ ...

វង្ស សុខេង
http://bit.ly/2dY3PTl

កូរ៉េផ្ដល់អគារហ្វឹកហ្វឺនអាកាសចរណ៍សីុវិល

បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រយៈពេល​ ៣​ ឆ្នាំ​ កន្លះ​មក​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​កូរ៉េ​ (KOICA)​ប្រចាំ​នៅ​កម្ពុជា​ បាន​ប្រគល់​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​ ​ដែល​មាន​តម្លៃ​១០.១​លាន​ដុល្លារ​អា​មេ​រិ​ក​ ជូន​ដល់​រដ្ឋាភិបាល​កាលពី ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30685/korea-hands-over-aviation-center/

ចិននឹងជួយដល់យោធាកម្ពុជា

ប្រទេស​ចិន​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​យោធា​របស់​ខ្លួន​ និង​ផ្តល់​ជំនាញ​បច្ចេកទេស​យោធា​នានា​ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ទៀ​ បាញ់​។​ ​ ...

បាន សុខ រិទ្ធិ និង រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30614/china-to-help-cambodia---s-military/

កម្ពុជា ចិន គ្រោង​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​២៨​ នៅ​សបា្តហ៍​ក្រោយ

កិច្ច​​​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីរវាង​កម្ពុជានិង​ចិនចំនួន​២៨ គ្រោង​ចុះ​នៅ​សបា្តហ៍​ក្រោយ នៅ​ក្នុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ កិច្ច​ព្រមព្រៀង​ត្រូវ​បាន​លើក​ឡើង​ថា ​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិស័យ​កសិកម្ម។ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធី​ប្រគល់ ...

ជា វណ្ណៈ
http://bit.ly/2dPbt1l

សន្តិសុខ​​ត្រូវ​បាន​រឹតបន្តឹង​​​សម្រាប់​​​ទស្សនកិច្ច​របស់​លោក ស៊ី នៅ​កម្ពុជា

អ្នកនាំពាក្យនគរបាលបាននិយាយកាលពីម្សិលមិញថា កម្លាំងចម្រុះនៃមន្ត្រីយោធានិងសន្តិសុខ៧.០០០នាក់នឹងត្រូវដាក់ពង្រាយ ដើម្បីការពារលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅពេលលោកមកទស្សនកិច្ចប្រទេសកម្ពុជានៅចុងខែនេះ ជាទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីពេលចូលកាន់អំណាច។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/34681

លោក ស៊ី ជិនភីង ប្រធានាធិបតីដំបូងនឹងធ្វើទស្សនកិច្ចនៅខែនេះ

តាមការបង្ហោះហ្វេសប៊ុកដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពេលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយបណ្តាបស្ចិមប្រទេសដោយសារតែការបង្ក្រាបអ្នករិះគន់ពីសំណាក់រដ្ឋាភិបាលនោះ លោក ស៊ី ជិនភីង ប្រធានាធិបតីចិនគ្រោងនឹងធ្វើទស្សនកិច្ចប្រទេសកម្ពុជានៅខែនេះជាលើកដំបូងចាប់តាំងពីចូលកាន់មុខតំណែងមក។ ...

ឌឹ ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/34610

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជានឹង​ទៅទស្សនៈកិច្ច​រុស្ស៊ី​

លោក​ប្រាក់​ សុ​ខុន​ បាន​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​រយៈពេល​២​ថ្ងៃ​នៅ​សហព័ន្ធ​រុ​ស្ស៊ី​ កាលពី​ម្សិលមិញ​ និង​មានការ​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​ នេះ​បើ​ឱ្យ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30309/foreign-minister-visits-russia/

ប្រទេស​កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​ប្រធាន LDC

កម្ពុជា​ត្រៀម​ធ្វើ​ជា​ប្រធាន​ក្រុម​សម្របសម្រួល​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(LDC​)។ ​នេះ​បើ​តាម​លោក ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​លើក​​ឡើង​​ក្នុង​ជំនួប​​​ថ្មីៗ​ជាមួយ​លោក ​Joakim Reiter ​អគ្គលេខាធិការរង​នៃ​អង្គការ ​UNCTAD​។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2cK6ocb

កម្ពុជា វៀតណាម នឹងពង្រឹងកិច្ចសហប្រតិបត្តិការ

កម្ពុជា​ និង​វៀតណាម​ កាលពី​ម្សិលមិញ​បាន​សន្យា​ថា​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​ជម្រុញ​ការ​បញ្ចប់​បញ្ហា​ព្រំដែន​ ដើម្បី​កសាង​សន្តិភាព​ និង​ការ​អភិវឌ្ឍ​។​ កិច្ច​ពិភាក្សារ​ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ម្សិលមិញ​ អំឡុង​ពេល​ដែល​ការ​ជួប​ប្រជុំ​រវាង​ប្រធានរដ្ឋសភា​ សម្តេច​អគ្គ​មហា​ពញា ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30250/cambodia--vietnam-to-enhance-cooperation/

ក្រុមហ៊ុនចិនទទួលបានការការពារពីកងទ័ពកម្ពុជា

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​ កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​បាន​សន្យា​ថា​ ខ្លួន​នឹង​ការពារ​ដល់​អា​ជីរ​កម្ម​ និង​វិនិយោគិន​ចិន​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ស្វែងរក​ការ​ធានា​ដល់​ក្រុមហ៊ុន​ចិន​មិន​ឱ្យ​មាន​បាតុភាព​អ្វី​កើតឡើង​នោះ​ទេ​។ ...

បាន សុខរិទ្ធ
http://www.khmertimeskh.com/news/30208/chinese-companies-cozy-up-to-army/

គណបក្សយុវជនកម្ពុជានឹង​​ធ្វើ​បាតុកម្ម ប្រឆាំង​វៀតណាម​នៅថ្ងៃទី​១០ ខែតុលា

គណបក្ស​យុវជន​កម្ពុជា​ អំពាវនាវ​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ ប្រឆាំង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​ពី​ភាគី​វៀតណាម​ នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ដោយសារ​តែ​ភាគី​វៀតណាម​ បាន​រំលោភ​ទឹកដី​ភាគ​ខាងកើត​នៃ​ប្រទេស ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/2d5mPyZ

រដ្ឋមន្ត្រី​​ប្រាប់​ UN ​ថា ​​ការ​ឲ្យ​ប្រកាន់​​តាម​ ’លទ្ធិ​ប្រជា​ធិបតេយ្យល្អ​ឥតខ្ចោះ​​’ មិន​សម​ហេតុ​សម​ផល

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។ ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ  និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/34483

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wtBdB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!