កម្ពុជា-​វៀតណាម ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ដោះដូរ​ដី​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន

កម្ពុជានិង​វៀតណាមបាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​(MOU)ដោះដូរ​ដី​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរបន្ទាប់​ពី​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-​វៀតណាមជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហូជីមិញកាល​ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។​ ​ក្រសួង​ការបរទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៦ បាន​ចេញ​ផ្សាយ​កំណត់​​ហេតុ​នៃ​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-​វៀតណាម ជា​ភាសា​វៀតណាម តាម​គេហទំព័រ​របស់​ខ្លួន​ថា ភាគី​ទាំង​ពីរ កម្ពុជា-​វៀតណាម បាន​ពិភាក្សា​អំពី​ការ​ដោះដូរ​ដី​តាម​អនុស្សរណៈ​យោគ​យល់​គ្នា​ (MOU) នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំង​ពីរ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2eM1iKO