យោធា​កម្ពុជា​ និង​អាមេរិក​ធ្វើ​សមយុទ្ធ

មន្ត្រី​ជាន់​ខ្ពស់​យោធា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​កងទ័ព​ជើងទឹក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ជាង ២០០ នាក់​នឹង​បើក​ការ​សមយុទ្ធ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ដែនសមុទ្រ​កម្ពុជា​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ។ លោក ម៉ី ឌីណា មេបញ្ជាការរង និង​នាយសេនាធិការ​កងទ័ព​ជើងទឹក​នៃ​កងយោធពល​ខេមរភូមិន្ទ​មូលដ្ឋាន​រាម​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​នេះ​ជា​សមយុទ្ធ​ការ៉ាត (CARAT) លើក​ទី ៦ រវាង​កងទ័ព​ជើង​ទឹក​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២-៣ ខែ​វិច្ឆិកា។ …

វង្ស សុខេង
http://bit.ly/2dH79oz