រដ្ឋមន្ត្រី​​ប្រាប់​ UN ​ថា ​​ការ​ឲ្យ​ប្រកាន់​​តាម​ ’លទ្ធិ​ប្រជា​ធិបតេយ្យល្អ​ឥតខ្ចោះ​​’ មិន​សម​ហេតុ​សម​ផល

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។ ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ  និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/34483