ដីធ្លី

ការផ្ទេរដីធ្លី

ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​ FEBC ​ថា​​ គំរាម​សម្លាប់​រឿង​ទំនាស់​ដី

ក្រុមហ៊ុន​ហ្វារអ៊ីស្ដប្រូដ​ខាសធីងខេមបូឌា (FEBC) កាលពី​ម្សិលមិញ​ត្រូវ​ពលរដ្ឋ​ ៩ ​គ្រួសារ​នៅ​សង្កាត់​គោក​រកា​ចោទ​ថា​បាន​ជួល​មន្ដ្រី​មាន​អាវុធ​មក​គំរាម​សម្លាប់​ និង​បាន​ចាប់​បង្ខាំង​ពលរដ្ឋ​ ១០ ​នាក់​ទុក​ក្នុង​ទីតាំង​ដី​ជម្លោះ ខណៈ​កំពុង​តវ៉ា ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​ចោទ​វិញ​ថា​ពលរដ្ឋ​ក្លែង​ឯកសារ​បង្ក ...

សុទ្ធ គឹមសឿន
http://bit.ly/2rXR9EQ

គ្រួសារ​នៅ​អាគារ​ប៊ូ​ឌី​ង​ត្រូវ​បាន​ផ្តល់​កាលបរិច្ឆេទ​ចាកចេញ​

​រដ្ឋាភិបាល​បាន​ផ្តល់​រយៈពេល​ ៦​ ស​ប្តា​ហ៍​ឱ្យ​ជាង​ ៤០០​ គ្រួសារ​នៅ​អាគារ​ប៊ូ​ឌី​ង​ ដើម្បី​បញ្ចប់​ចុះហត្ថលេខា​កិច្ចសន្យា​ និង​ចាកចេញ​ ដើម្បី​អនុញ្ញាត​ឱ្យ​វិនិយោគិន​ជប៉ុន​ចាប់ផ្តើម​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​ទីនោះ​ឡើង​វិញ​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/38906/white-building-families-given-deadline-to-leave/

គ្រួសារ​ជា​ច្រើន​ទាមទារ​ដី​របស់​ពួក​គេ​មក​វិញ​

​ប្រជាជន​មួយ​ក្រុម​ប្រមាណ​ ២០​ នាក់​ ដែល​តំណាង​ឱ្យ​គ្រួសារ​ចំនួន​ ៥៥៤​ ត្រូវ​ជាប់​គាំង​ដោយសារ​បញ្ហា​ជម្លោះដីធ្លី​អស់​រយៈពេល​ ១០​ ឆ្នាំ​មក​ហើយ​នោះ​ កាលពី​ម្សិលមិញ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​វែង​អន្លាយ​នេះ​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/36748/families-call-for-return-of-land/

ក្រសួង​ដែនដី នឹង​ហៅ​លោកស្រី ស៊ុយ សុផាន ចូល​ដោះស្រាយ​វិវាទ​ដីធ្លី ២០​ករណី​សិន

ក្រសួង​ដែនដី ​នគរូបនីយកម្ម និង​សំណង់ នឹង​ចាប់​ផ្តើម​ដោះស្រាយ​វិវាទ​ដីធ្លី​ចំនួន ២០​ករណី ដែល​ជា​ជម្លោះ​ទាស់​គ្នា​រវាង​ប្រជាពលរដ្ឋ​ចំនួន ៥៥៤​គ្រួសារ ជាមួយ​នឹង​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អុីម៉ិច នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ក្រោយ​ការ​សម្រេច​យល់​ព្រម​ពី​រដ្ឋាភិបាល។​ ...

តាំង វីដា
http://bit.ly/2lduHk7

ពលរដ្ឋ​នៅ​ផ្លូវ​រថភ្លើង​សួរ​សាលា​ក្រុង​ពី​គម្រោង​អភិវឌ្ឍន៍

ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​ខណ្ឌ​ឫស្សីកែវ​ប្រមាណ ៦០ នាក់​កាលពី​ព្រឹក​ម្សិលមិញ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី ដើម្បី​ស្នើ​ឲ្យ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ពី​គោលការណ៍​នៃ​សំណង និង​យន្តការ​ផ្តល់​សំណង​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឲ្យ​ពួកគាត់​អស់​បារម្ភ ...

ទូច សុខា
http://bit.ly/2jXbR1x

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ជ្រោយចង្វារ​រក​ដំណោះ​ស្រាយ

សហគមន៍​រង​គ្រោះ​រឿង​ដីធ្លី​ចំនួន​៥នៅ​សង្កាត់​ចំនួន​៣ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ជា​ថ្មី​ដល់​អាជ្ញាធរនិង​ក្រុមហ៊ុនOCICដែល​ជា​ភាគី​ទំនាស់រក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​មាន​តម្លាភាពនិង​ស្មើ​មុខ​គ្នា​ចំពោះ​មុខ​ច្បាប់ នៅ​មុន​ការ​បោះឆ្នោត​ដែល​ជិត​ឈាន​មក​ដល់។ ...

ប៉ិច សុធារី
http://bit.ly/2jeQSa7

រដ្ឋាភិបាល ​ដក​ហូត​ដីជិត ៣​ពាន់​ហិកតា ពី​តំណាងរាស្ត្រ​​​ខ្លួន

រាជ​រដ្ឋាភិបាល បាន​សម្រេច​ដក​ហូត​ដី​ទំហំ​ជិត ៣​ពាន់​ហិកតារ នៅ​ស្រុក​កៀនស្វាយ និង​ស្រុក​ស្អាង ខេត្ត​កណ្តាល ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូបដើម្បី​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​វិញហើយ​ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដីនឹង​ចុះ​ទៅ​ប្រមូល​វាស់​វែង​ប្រមូល​ទិន្នន័យ ...

ប៉ិច សុធារី
http://bit.ly/2iXSXcT

អាជ្ញាធរ​ចែក​ដី​ឲ្យ​ពលរដ្ឋ​នៅ​ក្បាលឆាយ ក្រោយ​ការ​តវ៉ា

សាលា​ខេត្ត​ព្រះសីហនុបាន​ចាប់​ផ្តើម​ចុះ​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ជិត ៣០០​គ្រួសារ ដែល​រស់នៅ​អាស្រ័យ​ផល​ជាក់​ស្តែង​នៅ​តំបន់​ហាមឃាត់​ក្បាលឆាយ សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ទៅ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាលដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ ៥​ម៉ែត្រ​គុណ​ ២០​ម៉ែត្រ។​ ​ការ​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ ...

ប៉ិច សុធារី
http://bit.ly/2gHz5pK

ឃុំ​ខ្លួន​ប្រធាន​មន្ទីរ​រ៉ែ និង​កូនចៅ​ពី​រឿង​លួច​លក់​ដី​របស់​រដ្ឋ

​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ​រួម​នឹង​កូនចៅ​ម្នាក់​ជា​ប្រធាន​ការិយាល័យ​គណនេយ្យ​កាលពី​ម្សិលមិញ​ត្រូវ​បាន​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​សម្រេច​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​លួចលក់​ដី​មន្ទីរ​តម្លៃ​ប្រមាណ​ជា ៧ ម៉ឺន​ដុល្លារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជូន​ទៅ ...

ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2fnf4ns

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​​បឹងកក់​ដាក់​ញត្តិ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់​ប្រមាណ៥០​នាក់កាល​ពី​ថ្ងៃ​ម្សិលមិញបាន​ដាក់​ញត្តិ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែនជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ចប់​ករណី​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​សុំ​ឲ្យ​តុលាការ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ ...

ប៉ិច សុធារី
http://bit.ly/2fJMr8e

OCIC ជីក​ដី​ដាំ​បង្គោល​របង​លើ​ដីជម្លោះ​ជាថ្មី​​ ទោះ​ពលរដ្ឋ​ជំទាស់

កម្មករ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ OCIC កាលពី​ម្សិលមិញ​បាន​ជីក​ដី​ដាំ​បង្គោល​របង​លើ​ដី​ភូមិ​សា​ជាថ្មី​ទៀត​ដែល​ជនរងគ្រោះ​ចាត់ទុក​ថា​ជា​ការ​បំពាន​មក​លើ​សិទ្ធិ​កាន់​ទ្រព្យ​សម្បត្តិ​របស់​ពួកគាត់​ខណៈ​ជម្លោះ​កំពុង​តែ​បន្ត​ដោយ​មិន​ទាន់​មាន​ការ ...

ទូច សុខា
http://bit.ly/2eT2Vd5

ចរន្ត​ពុះ​ដី​ឡូត៍​លក់ ​បាន​រីក​សាយ​ភាយ​ដល់​បណ្តា​ខេត្ត​នានា

ខណៈ​ពេល​តម្លៃ​ដីធ្លី និង​ចលនា​ទិញ​លក់​ដីធ្លី​ធំៗ​ហាក់​ស្ថិត​ក្នុង​សភាព​ទ្រឹង ចលនា​ពុះ​ដីឡូត៍​លក់​បាន​និង​កំពុង​កើត​មាន​យ៉ាង​សកម្ម ហើយ​បាន​រីក​សាយ​ភាយ​ពី​រាជធានី​ភ្នំពេញ រហូត​ទៅ​ដល់​បណ្តា​ខេត្ត​នានា​។​ ...

ស៊ីវ ម៉េង
http://bit.ly/2eLAM5e

កម្ពុជា-​វៀតណាម ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ដោះដូរ​ដី​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន

កម្ពុជានិង​វៀតណាមបាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​(MOU)ដោះដូរ​ដី​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរបន្ទាប់​ពី​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា-​វៀតណាមជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហូជីមិញកាល​ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។​ ​ក្រសួង​ការបរទេស ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2eM1iKO

តុលាការ​សម្រេច​ក្ដី​ប្រគល់​ដី ៣០៥ ហិកតា​ឲ្យ​ពលរដ្ឋ

ពលរដ្ឋ ៨២ គ្រួសាររស់នៅឃុំស្ពានត្នោត ស្រុកជីក្រែងត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចប្រគល់ដី ៣០៥ ហិកតាបន្ទាប់ពីពួកគេមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាង ៥ ឆ្នាំមកហើយ។ កាលពីម្សិលមិញនៅសាលាឃុំស្ពានមានការប្រកាសមួយពីមេធាវីខាងពលរដ្ឋថាសាលាដំបូងខេត្តសៀមរាបបានសម្រេចលុបចោលដីការក្សាការពារដីស្រែប្រាំងនៅតំបន់ទន្លេសាបចំនួន ៣០៥ ហិកតានៅឃុំស្ពានត្នោត ស្រុកជីក្រែងប្រគល់ជូនពលរដ្ឋ ៨២ គ្រួសារនៅភាគខាងកើតពីទីរួមខេត្តសៀមរាបអាចចូលទៅធ្វើស្រែចិញ្ចឹមជីវិតវិញក្រោយពីពួកគាត់បានខកខានជាច្រើនឆ្នាំក្នុងការធ្វើស្រែនៅរដូវប្រាំង។ ...

សែន ដាវីត
http://bit.ly/2c3FUVG

ពលរដ្ឋ​នៅ​ភ្នំពេញ​ថ្មី​ សុំ​ឲ្យ​ក្រសួង​ដែនដី​និរាករណ៍​លិខិត​ចុះ​បញ្ជី​ និង​ផ្ដល់​ប្លង់

ប្រជាពលរដ្ឋមកពីសង្កាត់ភ្នំពេញថ្មីប្រហែល ២០ នាក់បាននាំគ្នាមកកាន់ក្រសួងដែនដីដើម្បីដាក់ញត្តិសុំឲ្យនិរាករណ៍លិខិតរបស់ក្រសួងនេះដែលចេញកាលពីខែសីហាកន្លងទៅ និងបានបង្គាប់ឲ្យប្រធានមន្ទីរដែនដីរាជធានីចុះបញ្ជី និងផ្តល់ប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋដែលមានឈ្មោះ ជា សារ៉ុម ជាតំណាងតែអ្នកតវ៉ាថាឈ្មោះនេះមិនមែនតំណាងពួកគេទៀតទេ។ ...

ទូច សុខា
http://bit.ly/2cfBtGt

នាយក​រដ្ឋមន្ត្រី​កាត់​ដី​រដ្ឋ​នៅខេត្ត​​ព្រះវិហារ ឲ្យ​ពលរដ្ឋ​១២៧​គ្រួសារ

ក្នុងដំណើរចុះជួបប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តព្រះវិហារកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីអាកាសយានដ្ឋានស្ថិតក្នុងភូមិស្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ជាង ៨០ហិកតារឲ្យប្រជាពលរដ្ឋចំនួន១២៧គ្រួសារកាន់កាប់ជាកម្មសិទ្ធិ ខណៈដែលពួកគាត់បានរស់នៅលើទីតាំងនោះជាយូរឆ្នាំមកហើយ។ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ និងការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដោយមានការស្នើសុំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តព្រះវិហារ លោកនាយករដ្ឋមន្ត្រី បានសម្រេចកាត់ដីទំហំ ៨០,៥៣ហិកតារ នៃផ្ទៃដីសរុបចំនួន ១៥២ហិកតារ ដែលជាដីអាកាសយានដ្ឋាននៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ទៅឲ្យប្រជាពលរដ្ឋចំនួន ១២៧គ្រួសារ ដែលកំពុងរស់នៅទីនោះតាំងពីយូរឆ្នាំមកហើយ។ ...

ប៉ិច សុធារី
http://bit.ly/2bS7hxw

គ្រួសារនៅខេត្តត្បូងឃ្មុំទទួលបានកម្មសិទ្ធិដីពីនាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តកាត់ដីពីសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានចម្ការកៅស៊ូជាអនុបយោគផ្តល់ឱ្យទៅភូមិជាង ១,០០០ នាក់នៅក្នុងខេត្តត្បូងឃ្មុំ ស្រុកមេមត់ នេះបើយោងតាមក្រសួងរៀបចំដែនដី។   ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28859/families-to-receive-land-titles/

អ្នកភូមិប្រមូលផ្តុំគ្នាបន្ទាប់ពីបញ្ហាជម្លោះ

អ្នកភូមិ ១០នាក់មកពីខេត្តកណ្តាល ស្រុកកំពូល បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកម្សិលមិញ ដើម្បីស្នើរសុំការអន្តរាគមន៍ពីមន្ត្រីក្រសួងដែនដីក្នុងបញ្ហាជម្លោះដីដែលនៅតែបន្ត។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/27369/residents-assemble-after-land-dispute/

ក្រុម​គ្រួសារ​ជាប់​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​UDG​ទាមទារ​ដី​ទំហំ​ទ្វេរ​ដង​

មន្ត្រីពាក់ព័ន្ធបានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមគ្រួសារចំនួន៥២៩ដែលបានលក់ដីទីលំនៅរបស់ពួកគេទៅកាន់ក្រុមហ៊ុនគម្រោងអភិវឌ្ឍក្នុងខេត្តកោះកុង ក្នុងតម្លៃ៣.៨ពាន់លានដុល្លារនៅខេត្តកោះកុង សម្រាប់ដីដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកន្លែងដើម បានដាក់ញ្ញត្តិទៅកាន់អាជ្ញាធរដែនដីក្នុងការស្នើរសុំឱ្យបន្ថែមទំហំទ្វេរដងទៅកាន់ដីបច្ចុប្បន្នដែលពួកគេបានផ្លាស់ទី ។ ...

អូន ភាព
https://www.cambodiadaily.com/news/returned-udg-evictees-want-double-land-115129/

ការទាមទារសមភាពកើតឡើងបន្ទាប់ពីជម្លោះដីធ្លី

កាលពីសប្តាហ៍មុន ក្រុមគ្រួសារប្រហែល ២០០នៅក្នុងភូមិមួយនៅក្នុងខេត្តកោះកុង ស្រុកគីរីសាគរ បានស្នើរសុំទាមទារសំណងសម្រាប់ការចាកចេញពីដីរបស់ពួកគេកាលពីឆ្នាំ ២០១១ សម្រាប់គម្រោងមួយរបស់ក្រុមហ៊ុន Union Development Group (UDG) ដែលមានម្ចាស់ជាជនជាតិចិន។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25729/equality-sought-after-land-dispute/

ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករត្រូវបានដកចេញ

អ្នកស្រុកប្រមាណ ១៥០នាក់ មកពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានមកប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលអង្គការសមភាពកម្ពុជា និងនៅរដ្ឋសភាជាតិកាលពីថ្ងៃសុក្រ ដើម្បីដកពាក្យបណ្តឹងរបស់ពួកគេលើបញ្ហាដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករភ្នំពេញ ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25516/complaint-against-sugar-company-withdrawn/

ដីព្រៃលិចទឹកជាង ១,០០០ ហិកតាត្រូវបានគំរាមកំហែង

ដីព្រៃលិចទឹកប្រមាណ ១,០០០ហិកតានៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់នាយកដ្ឋានជលផលខេត្ត គឺកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការបែងបែកជាប្រព័ន្ធ និងការលក់ទៅឱ្យក្រុមហ៊ុនឯកជនមួយនេះបើឱ្យដឹងពីក្រុមមន្ត្រី។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24808/up-to-1-000-hectares-of-flooded-forest-threatened/

ពលរដ្ឋរស់នៅលើដីចំណីផ្លូវឆ្នេរអូរត្រេះនៅតែបន្តទាមទារដីរបស់ពួកគេ

នៅក្នុងឆ្នាំ ២០០៧ ប៉ូលីស និងក្រុមមន្រ្តីយោធាបានប្រើអំពើហិង្សាបណ្តេញប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ពានឆេះ ដែលស្ថិតនៅភាគខាងត្បូងនៃក្រុងព្រះសីហនុ  ប្រមាណជាង ១០០គ្រួសារចេញពីផ្ទះរបស់ពួកគេ។ ក្រុមគ្រួសារជាច្រើនក្នុងចំនោមក្រុមគ្រួសាររងគ្រោះទាំងនោះ បានធ្វើជម្រកបណ្តោះអាសន្នអំពីឈើ បាតង់ និងស័ង្កសី នៅលើផ្លូវនៅពីក្រោយឆ្នេរអូរត្រេះ។ អស់រយៈពេលប្រមាណប្រាំបួនឆ្នាំមកហើយ ទោះបីជាមានការផ្តល់ជូនដីថ្មីពីរដ្ឋាភិបាល អ្នកភូមិប្រហែល ៦០ គ្រួសារនៅតែកំពុងបន្តរស់នៅក្នុងតំបន់ដីចំណីផ្លូវនោះ។ ...

Jonathan Cox and Ros Chanveasna
http://www.khmertimeskh.com/news/21380/otres-ditch-dwellers-still-fighting-for----their-land---/

អ្នក​ភូមិ​ឡពាង បដិសេធ​ដំណោះ​ស្រាយ​ជា​កញ្ចប់​របស់​ក្រុមហ៊ុន ​ខេ​ឌី​ស៊ី (KDC)

ប្រជាពលរដ្ឋ​សហគមន៍​ឡពាង​ ជិត​៥០​នាក់ ​​តំណាង​ឲ្យ​៨៣​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ខេឌីស៊ី ជា​របស់​កម្មសិទ្ធិ​ភរិយា​​លោក ​ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​បដិសេធ​ពុំ​ទទួល​យក​ដំណោះ​ស្រាយ​ជា​កញ្ចប់ ក្រោយ​ពី​​បាន​ចូល​ជួប​​គណៈកម្មការ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1WRcOF5

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hHULt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!