អាជ្ញាធរចែកដីឲ្យពលរដ្ឋនៅក្បាលឆាយ ក្រោយការតវ៉ា
សាលាខេត្តព្រះសីហនុបានចាប់ផ្តើមចុះចែកដីជូនប្រជាពលរដ្ឋជិត ៣០០គ្រួសារ ដែលរស់នៅអាស្រ័យផលជាក់ស្តែងនៅតំបន់ហាមឃាត់ក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ៥ម៉ែត្រគុណ ២០ម៉ែត្រ។ ការផ្តល់ដីជូនប្រជាពលរដ្ឋនេះ បានធ្វើឡើងក្រោយពីការតវ៉ាពីប្រជាពលរដ្ឋបាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៤ ក្នុងសង្កាត់លេខ១ និងមានការដុតកង់ឡានជាច្រើនលើកច្រើនសារ ប្រឆាំងនឹងការអាជ្ញាធរដែលចុះទៅរុះរើលំនៅឋានរបស់ពួកគាត់ ដែលសង់នៅអណាធិបតេយ្យលើដីតំបន់ព្រៃការពារក្បាលឆាយ។ …
ប៉ិច សុធារី
http://bit.ly/2gHz5pK