តុលាការ​សម្រេច​ក្ដី​ប្រគល់​ដី ៣០៥ ហិកតា​ឲ្យ​ពលរដ្ឋ

ពលរដ្ឋ ៨២ គ្រួសាររស់នៅឃុំស្ពានត្នោត ស្រុកជីក្រែងត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចប្រគល់ដី ៣០៥ ហិកតាបន្ទាប់ពីពួកគេមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាង ៥ ឆ្នាំមកហើយ។ កាលពីម្សិលមិញនៅសាលាឃុំស្ពានមានការប្រកាសមួយពីមេធាវីខាងពលរដ្ឋថាសាលាដំបូងខេត្តសៀមរាបបានសម្រេចលុបចោលដីការក្សាការពារដីស្រែប្រាំងនៅតំបន់ទន្លេសាបចំនួន ៣០៥ ហិកតានៅឃុំស្ពានត្នោត ស្រុកជីក្រែងប្រគល់ជូនពលរដ្ឋ ៨២ គ្រួសារនៅភាគខាងកើតពីទីរួមខេត្តសៀមរាបអាចចូលទៅធ្វើស្រែចិញ្ចឹមជីវិតវិញក្រោយពីពួកគាត់បានខកខានជាច្រើនឆ្នាំក្នុងការធ្វើស្រែនៅរដូវប្រាំង។ …

សែន ដាវីត
http://bit.ly/2c3FUVG