ច្បាប់ និងប្រព័ន្ធតុលាការ
ឧក្រិដ្ឋកម្ម និងការអនុវត្តច្បាប់
សំណើសុំជួបលោក កឹម សុខា របស់លោកស្រី ស្ម៊ីត ត្រូវបដិសេធ
ចៅក្រមស៊ើបសួរបានបដិសេធមិនឲ្យលោកស្រី រ៉ូណា ស្ម៊ីត ចូលជួបលោក កឹម សុខា ក្រោមហេតុផលថា សំណុំរឿងកំពុងស្ថិតក្នុងការស៊ើបសួរ និងប្រមូលភ័ស្តុតាង ខណៈដែលតុលាការកំពូលនឹងបើកសវនាការនៅព្រឹកថ្ងៃសុក្រនេះលើបណ្ដឹងសុំនៅក្រៅឃុំដោយគ្មានវត្តមានលោក កឹម សុខា។ ...
បែន សុខហ៊ាន និងនៀម ឆេង
http://bit.ly/2FrmjIw
កំពូលជម្រះក្ដីអតីតមន្ត្រីទូត នៅកូរ៉េខាងត្បូង
តុលាការកំពូលកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ពាក់ព័ន្ធបទចោទទទួលសំណូកក្នុងអំឡុងកាន់តួនាទី ជាសំណុំរឿងដែលត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសជាប់ពន្ធនាគារ ៥ ឆ្នាំ។ ...
គឹម សារុំ
http://bit.ly/2HitvqW
លោក សម រង្ស៊ី ប្រឈមនឹងការជាប់ទោស ១ ជីវិតរឿងឲ្យម៉ុងតាញ៉ានៅដីខ្មែរ
ក្រសួងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី ពាក់ព័ន្ធនឹងឯកសារដែលថា លោកបានសន្យាឲ្យជនជាតិភាគតិចម៉ុងតាញ៉ារស់នៅក្នុងខេត្ត ៤ នៅភាគឦសានកម្ពុជា ខណៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថាលោក សម រង្ស៊ី អាចជាប់ពន្ធនាគារមួយជីវិត។ ...
នៀម ឆេង និង Ananth Baliga
http://bit.ly/2FCSS9v
លោក ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុមិនមែនជាម៉ាកាវទេ
លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ បាននិយាយថា លោកមិនយល់ស្របដែលថាខេត្តព្រះសីហនុដែលជាកន្លែងមានវិនិយោគរបស់ជនជាតិចិនទៅលើសណ្ឋាគារ និងកាស៊ីណូបានកើនឡើងខ្ពស់នោះនឹងក្លាយជា ...
មុំ សុភ័ណ
http://www.khmertimeskh.com/50112151/hun-manet-sihanoukville-is-not-macau/
ពិស្តារ៖ តុលាការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ៦ ខែទៀត ទោះមានការទទូចសុំទៅព្យាបាលជំងឺ
បន្ទាប់ពីបានធ្វើការសាកសួរជិតពេញមួយថ្ងៃនៅពន្ធនាគារត្រពាំងផ្លុង លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា នៅក្នុងពន្ធនាគាររយៈពេល ៦ ខែបន្តទៀត បើទោះបីជាលោក សុខា និងក្រុមមេធាវីរបស់លោកបានទទូចសុំនៅក្រៅឃុំ ដើម្បីអាចបានទៅព្យាបាលជំងឺ ...
នៀម ឆេង
http://bit.ly/2D14kqk
លោក ហ៊ុន សែន អំពាវនាវឱ្យព្រះសង្ឃចូលរួមអប់រំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍
កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យព្រះសង្ឃចូលរួមក្នុងការអប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ និងជៀសវាងការប្រើប្រាស់គ្រឿងញៀន ដើម្បីកាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន។ នៅក្នុងពិធីសម្ពោធអគារមួយនៅវត្តជ័យ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50111451/hun-sen-calls-monks-battle-traffic-accident-deaths/
លោក ស ខេង គាំទ្រឲ្យមានកន្លែងឃុំខ្លួនបង់ប្រាក់
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានការពារដល់ដំណើរការបង្កើតឲ្យមានកន្លែងឃុំឃាំងបង់ថ្លៃដោយលោកថា ជាការជួយសម្រួល និងកាត់បន្ថយភាពចង្អៀតក្នុងពន្ធនាគារហើយគោរពតាមស្តង់ដារ តែវាមិនក្លាយជាសណ្ឋាគារនោះទេ ខណៈមានការលើកឡើងថាដំណើរការ ...
ម៉ិច ដារ៉ា
http://bit.ly/2sKzoL7
ពលរដ្ឋ ២០ នាក់ដុតឈើរារាំងការបង្ក្រាបរបស់សមត្ថកិច្ច
ពលរដ្ឋប្រមាណជាង ២០ នាក់ប្រើហិង្សាតវ៉ាដុតឈើប្រឆាំងនឹងកម្លាំងនគរបាលយុត្តិធម៌នៅស្រុកភ្នំស្រួចកំពុងតែត្រូវបានស្រាវជ្រាវស្របពេលដែលមានការចោទប្រកាន់ថាមន្ដ្រីយោធាម្នាក់នៅពីក្រោយខ្នងរឿងនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2sJQCYW
អ្នកជាប់ឃុំ ១០០ នាក់ស្លាប់នៅឆ្នាំ ២០១៧ ខណៈស្ថានភាពក្នុងគុកកាន់តែចង្អៀត
របាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់អគ្គនាយកដ្ឋានពន្ធនាគារដែលបង្ហាញដល់មន្ត្រីនគរបាលជាន់ខ្ពស់ជាង ៣០០ នាក់នៅក្នុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញបានឲ្យដឹងថា ជនជាប់ឃុំ ១០០ នាក់បានស្លាប់នៅក្នុងពន្ធនាគារនៅក្នុងឆ្នាំ ២០១៧ ក្នុងចំណោមជនជាប់ឃុំប្រចាំឆ្នាំប្រមាណជាង ២៨ ៤០០ នាក់ ...
សុទ្ធ គឹមសឿន
http://bit.ly/2C9Qw0y
ជនរងគ្រោះនៃគម្រោង Ponzi ស្វែងរកជំនួយពីលោក ហ៊ុន សែន
ប្រជាជនប្រហែល ៣០០ នាក់មកពីខេត្តចំនួន ១១ បានជួបជុំគ្នានៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅជិតវត្តបុទុមកាលពីម្សិលមិញ ដើម្បីសុំជំនួយក្នុងការដោះស្រាយជម្លោះរបស់ពួកគេជាមួយក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50109477/ponzi-scheme-victims-seek-hun-sens-help/
ញត្តិដើម្បីទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកយកព័ត៌មាន
អ្នកសារព័ត៌មានក្នុងស្រុកបានចាប់ផ្តើមយុទ្ធនាការតាមអ៊ីនធឺណែតមួយ ដើម្បីអំពាវនាវឱ្យតុលាការពិចារណាទម្លាក់ការចោទប្រកាន់ទៅលើអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី ២ នាក់គឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន ដែលត្រូវបាន ...
មុំ សុភ័ណ
http://www.khmertimeskh.com/50108992/petition-to-drop-charges-against-former-reporters/
កម្ពុជា-ថៃ ពិភាក្សាគ្នាលើបត្យាប័នអំពីទណ្ឌិតនៃប្រទេសទាំង ២
អាជ្ញាធរកម្ពុជា និងថៃ បានជួបពិភាក្សាបន្ថែមលើ«កិច្ចព្រមព្រៀងបត្យាប័ន»ពង្រឹងការធ្វើសមាហរណកម្មទណ្ឌិត ដើម្បីកាត់បន្ថយការប្រព្រឹត្តបទល្មើស ខណៈដែលសមត្ថកិច្ចថៃចុះទៅត្រួតពិនិត្យឥស្សរជនបក្សប្រឆាំងរបស់កម្ពុជាកំពុងលាក់ខ្លួន ស្វែងរកសិទិ្ធជ្រកកោន។ ...
បែន សុខហ៊ាន
http://bit.ly/2EN3tyB
បុរស ២ នាក់ត្រូវបានឃាត់ខ្លួនអប់រំ ក្រោយលួចដាំកញ្ឆាបន្លំនៅក្នុងផើងផ្កា
បុរស ២ នាក់ត្រូវបាននគរបាលក្រុង ខេមរភូមិន្ទ ខេត្តកោះកុង ចាប់ឃាត់ខ្លួនមកអប់រំជាច្រើនម៉ោង ក្រោយពីពួកគាត់បានលួចលាក់ដាំកញ្ឆាក្នុងផើងលាយឡំជាមួយផើងផ្កាចម្រុះពណ៌ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។ ...
ឃុត សុភចរិយា
http://bit.ly/2CjlKxO
សកម្មជនមាតាធម្មជាតិទើបដោះលែងបេ្ដជ្ញាបន្តការពារបរិស្ថាន
សកម្មជនបរិស្ថានមាតាធម្មជាតិ ២ រូប ដែលត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារ កាលពីព្រឹកម្សិលមិញ ក្រោយពេលជាប់ឃុំអស់រយៈពេល ៥ ខែ ពាក់ព័ន្ធនឹងការថតស្រឡាងរបស់លោកឧញ៉ា លី យ៉ុងផាត់ ដែលគេសង្ស័យថា បានធ្វើសកម្មភាព ...
នៀម ឆេង និង Yesenia Amaro
http://bit.ly/2suCumb
ប្រធានមន្ទីរលទ្ធកម្មស្រុក វាលវែង ត្រូវចាប់បញ្ជូនទៅតុលាការរឿងក្លែងត្រា ឃុំ
បុរសម្នាក់ មានតួនាទីជាប្រធានការិយាល័យលទ្ធកម្ម ស្រុក វាលវែង ខេត្តពោធិ៍សាត់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីម្សិលមិញ រឿងក្លែងត្រាឃុំ ដើម្បីទទួលស្គាល់ការលក់ដីក្នុងឃុំចំនួន ២។ បុរសរូបនេះ មានឈ្មោះ ប្រាក់ រតនា អាយុ ...
នៀម ឆេង
http://bit.ly/2CguQvp
សមត្ថកិច្ចកំពុងតាមចាប់លោក អះម៉ាត់ យ៉ះយ៉ា ពាក់ព័ន្ធនឹងការបញ្ជូនពលករទៅក្រៅប្រទេស
លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច កំពុងត្រូវបានសមត្ថកិច្ចនគរបាលស្វែងរកចាប់ខ្លួនដែលពាក់ព័ន្ធនឹងការបញ្ជូនស្ត្រីដោយខុសច្បាប់ទៅធ្វើការនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពីក្មួយប្រុសគាត់ម្នាក់ត្រូវសមត្ថកិច្ចចាប់កាលពីថ្ងៃពុធ ប៉ុន្តែលោកអះអាងថា នោះគឺជារឿងដែលគេប្រឌិតឡើង ...
យន់ ស៊ីនាត និង Daphne Chen
http://bit.ly/2o0wKuZ
អតីតសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមការចោទពីបទជួញដូរមនុស្ស
លោក អ៊ីស្មាអែល ពិនឧស្មាន អតីតសមាជិក គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ដោយរងការចោទប្រកាន់ពីបទជួញដូរមនុស្ស ចំណែកឯមន្ត្រីនគរបាលមិនបានផ្តល់ព័ត៌មានលំអិត អំពីមូលហេតុដែលគាត់ ...
នៀម ឆេង
http://bit.ly/2EtQYHT
ក្រុមមេធាវីលោក កឹម សុខា គ្រោងប្ដឹងទៅឧទ្ធរណ៍លើការស្នើសាកសួរអាមេរិកក្នុងសំណុំរឿងក្បត់ជាតិ
មេធាវីបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមមេធាវីនឹងពិភាក្សាជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ អំពីការប្តឹងទៅសាលាឧទ្ធរណ៍ បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើសុំឲ្យបំពេញកិច្ចស៊ើបសួរ តំណាងភាគីបរទេសគឺសហរដ្ឋអាមេរិកនៅក្នុងសំណុំរឿង ...
ម៉ិច ដារ៉ា
http://bit.ly/2sfid3Y
រឹបអូស និងផាកពិន័យម្ចាស់សត្វពស់នៅខេត្តពោធិ៍សាត់
មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីអង្គការសម្ព័ន្ធភាពសត្វព្រៃ កាលពីថ្ងៃពុធ បានចុះបង្ក្រាប ឆែកឆេរផ្ទះមួយនៅក្នុងខេត្តពោធិ៍សាត់ ដែលត្រូវបានប្រើប្រាស់ដើម្បីសម្រួលដល់ការជួញដូរសត្វព្រៃខុសច្បាប់ ដោយរឹបអូសបានពស់ជិត ៨០ គីឡូក្រាម។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50107472/snakes-seized-pursat-owner-fined/
លោក ស ខេង បង្ហាញពីកង្វល់ ចាប់ជនសង្ស័យគ្រឿងញៀនច្រើនធ្វើឲ្យណែនគុក
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីបិទសន្និបាតស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនកាលពីម្សិលមិញដោយបានបង្ហាញពីកង្វល់ពីការបង្ក្រាបគ្រឿងញៀនយ៉ាងគំហុកដែលនាំឲ្យមានការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនយ៉ាងច្រើនជាមូលហេតុនាំឲ្យមានចំនួន ...
នៀម ឆេង និង Erin Handley
http://bit.ly/2FOcQuC
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ពីការអាជីវកម្មជីកដីខុសច្បាប់
ក្រសួងរ៉ែ និងថាមពល បានចោទប្រកាន់អ្នករកស៊ីម្នាក់នៅក្នុងខេត្តកណ្ដាល ពីបទបរិហារកេរ្តិ៍ និងបើកអាជីវកម្មជីកដីខុសច្បាប់ បន្ទាប់ពីបុរសនោះបានបាញ់គ្រាប់កាំភ្លើងទៅដី គំរាមអាជ្ញាធរដែលព្យាយាមចុះពិនិត្យមើលដីនៅក្នុងការដ្ឋាននោះ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/mines-ministry-alleges-slander
ជនសង្ស័យ ៦ នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការក្រោយពីបាញ់មន្ត្រី ៣ នាក់ស្លាប់
ជនសង្ស័យ ៦ នាក់ដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកការពារ និងអភិរក្សព្រៃឈើនៅស្រុកអូររាំង ខេត្តមណ្ឌលគិរីត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តកាលពីម្សិលមិញដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ជនទាំងនេះដែលមានមន្ត្រីយោធា និងមន្ត្រីប៉ូលិសព្រំដែនផងនោះត្រូវបានដឹក ...
ម៉ិច ដារ៉ា និង Alessandro Marazzi Sassoon
http://bit.ly/2GO1V5d
មន្ត្រីម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារមួយនៅក្នុងព្រៃ
កាលពីម្សិលមិញ ប៉ូលីសនៅខេត្តមណ្ឌលគិរី បានចាប់ខ្លួនមន្ត្រីយោធាម្នាក់ ដែលជាជនជាប់សង្ស័យក្នុងការបាញ់ប្រហារដែលបានសម្លាប់មនុស្សបីនាក់ក្នុងកំឡុងពេលប្រតិបត្តិការមួយដើម្បីបង្ក្រាបការកាប់ឈើខុសច្បាប់។ ...
ឃួន ណារីម
http://www.khmertimeskh.com/50106106/one-held-over-forest-shooting/
លោកហ៊ុន សែន ព្រមានចាប់ សម រង្ស៊ី បើចូលមកតំបន់អាស៊ី
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញព្រមានចាប់ខ្លួនលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ព្រោះពេលនេះត្រូវចាត់ទុកជាមេភេវរកម្មហើយ បើសិនជាចូលមកក្នុងប្រទេសណាមួយក្នុងតំបន់អាស៊ីនឹងសុំឱ្យមានកិច្ចសហប្រតិបត្តិការ ...
ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2BMYhVL