អង្គការ​ធ្វើការ​ខាង​សុវត្ថិភាព​ចរាចរណ៍​ស្នើ​ក្រសួង​អប់រំ ជំរុញ​ការផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍

អង្គការ​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​បំពេញ​ការងារ​រួមចំណែក​ក្នុង​ការលើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា​បានស្នើ​ទៅ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង​អប់រំ ពិនិត្យ​លទ្ធភាព​ជំរុញ​ការផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​តាម​គ្រឹះស្ថានសិក្សា​នានា​នៅពេល​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ព្រមទាំង​បញ្ចូល​សំណួរ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​វិញ្ញាសា​ប្រឡង​ថ្នាក់ជាតិ​ផងដែរ​។ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី និង​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តាមរយៈ​សំណើ​ស្នើ​ទៅ​លោក​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​ ៣០ ខែ​តុលា​នេះ​ បាន​បង្ហាញថា ទោះបី​ស្ថានភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​មាន​ការវិវឌ្ឍ​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​បច្ចុប្បន្ន​នៅតែ​មាន​តួលេខ​ខ្ពស់​ខ្លាំង​នៅឡើយ​។ គ្រោះថ្នាក់​ទាំងនោះ​បាន​បន្ត​កើតឡើង​ក្នុង​រូបភាព​កាន់តែ​សាហាវ និង​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ …

វ៉ន ដារ៉ា
https://bit.ly/2Px4zU1