​ការ​ហាមឃាត់​ល្បែងស៊ីសង​ធ្វើ​ឱ្យ​ចំនួន​ជនជាតិ​ចិន​ចាកចេញ​កើនឡើង​

​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​មានការ​ហាមឃាត់​របស់​រដ្ឋាភិបាល​លើ​ការ​លេងល្បែង​ភ្នាល់​តាម​អ៉ិ​ន​ធើ​ណេ​ត​ ដែល​មាន​គោលបំណង​កាត់​បន្ថយ​ចំនួន​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ដោយ​ជនបរទេស​។​ កាលពី​ថ្ងៃ​ទី​១៨​ ខែសីហា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​សេចក្តីណែនាំ​ហាមប្រាម​រាល់​ការ​លេងល្បែង​ភ្នាល់​តាម​អ៉ិ​ន​ធើ​ណេ​ត​ និង​ល្បែងស៊ីសង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោលបំណង​ការពារ​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​ លោក​ ហ៊ុន​ សែន​ បាន​កត់​សម្គាល់ថា​ ប្រតិបត្តិការ​ល្បែងភ្នាល់​តាម​អ៉ិ​ន​ធើ​ណេ​ត​ដែល​មាន​អាជ្ញាប័ណ្ណ​មួយ​ចំនួន​បាន​ក្លែងបន្លំ​ល្បែង​របស់​ពួក​គេ​ ហើយ​បាន​គំរាម​អ្នក​ដែល​មិន​អាច​សងបំណុល​ល្បែង​របស់​ពួក​គេ​។​ …​

បែន សុខហ៊ាន
https://www.khmertimeskh.com/50641757/gambling-ban-driving-chinese-nationals-away/