ច្បាប់ និងប្រព័ន្ធតុលាការ

ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ

តុលាការ​បើក​សវនាការ​​រឿង​គ្រូពេទ្យ​ព្យាបាល​ជំងឺ​តាម​ភូមិ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ១៧ នាក់​ ក្នុង​ចំណោម ១៤៨ នាក់​

គ្រូពេទ្យ​ចំនួន ១៧ នាក់ ក្នុងចំណោម ១៤៨ នាក់ ត្រូវបាន​សា​លាដំបូង​ខេត្ត​​ត្បូង​-​ឃ្មុំ​កោះហៅ​ឲ្យ​ចូល​​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​ កាល​ពីម្សិល​មិញ ពាក់​ព័ន្ធ​រឿង​ប្រកប មុខរបរ​ដើរ​​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ​​នៅ​តាម​មូ​លដ្ឋាន​​ដោយ​​គ្មាន​​ច្បាប់​អនុញ្ញាត​ ខណៈ​គ្រូពេទ្យ​ចំនួន ១៣១ នាក់​ផ្សេងទៀត ត្រូវ ...

សុទ្ធ គឹមសឿន
https://bit.ly/2QuxdUk

អតីត​សមាជិក​បក្សប្រឆាំង​ដែល​ត្រូវកោះហៅ​ដោយ​តុលាការ​និង​ប៉ូលិស​ឡើង​ដល់​១៤០​នាក់

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​រូប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រហូតមក​ទល់​ពេល​នេះ​មាន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤០​នាក់​ហើយត្រូវ​បាន​កោះ​ហៅ​ដោយ​តុលាការ​និង​ដោយ​ប៉ូលិស។​ លោក ​អំ សំអាត ...

ហ៊ុល រស្មី
https://khmer.voanews.com/a/number-of-opposition-members-subpoenaed-and-called-by-police-rose-to-140/4929720.html

តុលាការ​កោះហៅ​លោក​ សុខ​ ទូច​ ក្រោម​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​ លោក​ សុខ​ ទូច​ ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​ ដើម្បី​បង្ហាញខ្លួន​នៅ​ថ្ងៃ​សុក្រ​ពី​បទ​ ​កុបកម្ម​ និង​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​។​ ពាក្យបណ្តឹង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ ​គណបក្ស​ខ្មែរ​ក្រោក​ បន្ទាប់ ...

តាំង វីដា
https://www.khmertimeskh.com/50601841/court-summons-sok-touch-over-krp-complaint/

តុលាការ​ កោះ​ហៅ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​

លោក អាឡិច​ ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ច្បាស់​នោះ បាន​បញ្ជាក់​ថា៖ «ខ្ញុំមាន​សិទ្ធិ​ការពារ​ខ្លួននៅ​ក្នុង​សវនា​​ការ​ យោង​តាម​ច្បាប់ យោង​តាម​កតិកា​សញ្ញាអន្តរ​ជាតិ យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ផង និង​យោង​តាម​ច្បាប់​នៃ​ប្រទេស​ កម្ពុជា ហើយ​មេធាវី​ខ្ញុំ​​បាន​ព្យាយាម​រយៈពេល​ជាង ​២​ ឆ្នាំ​កន្លះ ...

រី សុចាន់
https://bit.ly/2H1dOap

ជនជាតិព្នង​ខក​ចិត្ត​នឹង​ស្ថានទូត​បារាំង ​ដែល​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​តតាំង​ក្ដី

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ៧ ភូមិ ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរីដែល​រងគ្រោះ​ដោយ​ការ​បាត់​ដី​ប្រពៃ​ណីពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​បារាំង បានសម្តែង​ការ​សោក​ស្តាយ​ចំពោះ​ស្ថានទូត​នៃ​ប្រ​ទេស​នេះ ដែលមិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ពួក​គេទៅ​តតាំង​ក្តី​តាមការកោះហៅ ...

ឡុង គីមម៉ារីតា
https://bit.ly/2WZBuSg

អតីត​មេបញ្ជាការ​អង្គរក្ស ​អតីត​ប្រធាន​ព្រឹទ្ធសភា​ ត្រូវ​បាន​លើក​លែង​ទោស

អតីត​មេបញ្ជាការ​កង​អង្គរក្ស​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ព្រះមហា​ក្សត្រ ត្រាស់​បង្គាប់​លើក​លែង​ទោស បន្ទាប់​ពី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ ៧ ឆ្នាំ។ នេះ​បើ​តាម ព្រះរាជ​ក្រឹត្យ​ព្រះមហា​ក្សត្រ ចុះ​ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៨ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​ពី​ម្សិលមិញ ហើយ​ដែល​ការ​លើក​លែង ...

ម៉ិច ដារ៉ា
https://bit.ly/2DfnXy0

អ្នកព័ត៌មាន​អំពាវនាវ​ឲ្យ​តុលាការ ​ទម្លាក់​បទ​ចោទ​លើ​អតីត​បុគ្គលិក RFA

ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត ៤០ នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​អង្គភាព​ផ្សេងៗ​គ្នា​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ចេញ​លិខិត​ចំហ​មួយ អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ទាំង​ស្រុង​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) ២ នាក់ បន្ទាប់​ពី​តុលាការ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល ...

សុទ្ធ គឹមសឿន
https://bit.ly/2FoEWiZ

លោក ស ខេង​៖ ជោគវាសនា​របស់​លោក កឹម សុខា គឺ​ស្ថិត​លើ​តុលាការ

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ជោគវាសនា​របស់​លោក កឹម សុខា​គឺ​អាស្រ័យ​ទៅ​លើ​តុលាការ​ដោយ​មិន​អាច​ភ្ជាប់​ជាមួយ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​តម្រូវ​ឲ្យ​មាន​ការស្នើសុំ​ដក​បម្រាម​នយោបាយ​នោះ​បាន​ទេ​ ខណៈ​សំណុំ​រឿង​របស់​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ ...

ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2SFUoeE

តុលាការ​ទម្លាក់​បទ​ចោទ​​ ចំពោះ​សកម្មជន​ដីធ្លី​បុរី​កីឡា​ ៣ ​នាក់

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៤ ខែ​ធ្នូ​កន្លង​មក​នេះ​បាន​ទម្លាក់​បទចោទប្រកាន់ និង​បិទ​បញ្ចប់​សំណុំ​រឿង​ដោយ​មិន​ចាត់ការ​ចំពោះ​ករណី​សកម្មជន​ដីធ្លី​សហគមន៍​បុរី​កីឡា​ ៣ ​នាក់​ដែល​ត្រូវ​បាន​ប្ដឹង​ដោយ​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច ពី​បទ​គំរាម​កំហែង​ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ ...

សុទ្ធ គឹមសឿន
https://bit.ly/2CnT8af

លោក ស ខេង ថ្លែង​ឲ្យដឹង​ថា​អ្នក​ជាប់ឃុំ​កើន​ឡើង ព្រោះនីតិវិធី​ជម្រះ​ក្ដីយឺត​យ៉ាវ​

​លោក ​ស ​ខេង ​រដ្ឋ​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ ​បាន​អះអាង​ថា ​ការ​យឺត​យ៉ាវ ​នៃ​នីតិ​វិធី​ក្នុង​ការ​ជម្រះ​ក្ដី​ជន​ជាប់​ឃុំ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជប់​ឃុំ ​កើន​ឡើង​យ៉ាង​ច្រើន​ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​លើក ...

ម៉ិច ដារ៉ា
https://bit.ly/2rgYXQq

មន្ត្រី​បរិស្ថាន​ ២ ​នាក់​ត្រូវ​បាន​តុលាការ​លើកលែង​ការចោទប្រកាន់

មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ចំនួន ២ ​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​លើកលែង​ការចោទប្រកាន់​កាលពី​ខែ​តុលា​ក្រោយពី​ជាប់​បណ្ដឹង​អស់​រយៈពេល​ប្រមាណ​ ៥ ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​បទ​បរិហារ​បង្កាច់​កេរ្តិ៍ កាប់គាស់​រុករាន​ព្រៃ​ និង​ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ យោង​តាម​លិខិត​ជូនដំណឹង​របស់​តុលា ...

សុទ្ធ គឹមសឿន
https://bit.ly/2KuGVTo

​អន្តរជាតិ​គាំទ្រ​ការ​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ដាក់គុក​អស់​មួយ​ជីវិត​

​សហគមន៍​អន្តរជាតិ​ និង​សហគមន៍​ជាតិ​បាន​បង្ហាញ​ទស្សនៈ​គាំទ្រ​ទៅ​លើ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ ដែល​កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ​បាន​សម្រេច​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ នួន ...

ម៉ិច ដារ៉ា
https://bit.ly/2Qa933q

​អ​.​វ​.​ត​.​ក​ ប្រកាស​សាលក្រម​ នួន​ ជា​ និង​ ខៀវ​សំ​ផ​ន​ នៅ​ថ្ងៃនេះ​

ថ្ងៃនេះ​ជា​ថ្ងៃ​កំណត់​ជោគវាសនា​នៃ​អតីត​មេដឹកនាំ​ខ្មែរក្រហម​គឺ​ជនជាប់ចោទ​ ខៀវ​ សំ​ផ​ន​ និង​ នួន​ ជា​ នៅ​ចំពោះ​មុខ​ក្នុង​បទចោទប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​តាម​រយៈ​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង ...

ម៉ិច ដារ៉ា
https://bit.ly/2qO2Fk8

ស្ត្រីសកម្មជនដីធ្លី៣រូប ត្រូវបានលោកស្រីឧកញ៉ា ស៊ុយ សុផាន ប្តឹងពីបទគំរាមកំហែង

សកម្មជន​ដីធ្លី​សហគមន៍​បុរី​កីឡា​ ៣ រូប ​ត្រូវបាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កោះហៅ​មក​សាកសួរ ថ្ងៃទី ១ ខែវិច្ឆិកា ​តាម​បណ្តឹង​របស់​លោក​ស្រី ស៊ុយ​ សុផាន​ ប្រធាន​ក្រុម​ហ៊ុន ​ផាន​ អ៊ីម៉ិច ​ដែលបាន​ប្តឹង​ពីបទ ​«គំរាម​កំហែង​ដោយមាន​បញ្ជាឲ្យ​បំពេញ​លក្ខណ្ឌ​អ្វីមួយ​ និង ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​» ប៉ុន្តែ ​ដំណើរការ ...

សុទ្ធ គឹមសឿន
https://bit.ly/2DiA0Mw

ទីតាំង​ដី​ជាប់​អូរ​ បឹង​កន្សែង ​ត្រូវ​បាន​អាជ្ញាធរ​ឲ្យ​បុគ្គល​ម្នាក់​ចាក់ដី​លុប

ដី​មួយ​កន្លែង​ជាប់​អូរបឹងកន្សែង​ជា​តំបន់​ទេសចរណ៍​ក្នុង​ក្រុង​បានលុង ដែល​ត្រូវ​បាន​គេ​ចាក់ដី​លុប​ក្នុង​គោលបំណង​យក​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ត្រូវ​បាន​អាជ្ញាធរ​ទៅ​បញ្ឈប់​សកម្មភាព​ពី​ម្សិលមិញ ប៉ុន្តែ​មន្ត្រី​ជំនាញ​អះអាង​ថា ទីតាំង​ដី​នោះ​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​តាំងពី​ជាង​ ២០ ...

សុទ្ធ គឹមសឿន
https://bit.ly/2PaSVef

​អ្នក​ភូមិ​បួន​នាក់​រង​ការ​ផ្ដន្ទាទោស​ពី​បទ​រំលោភ​ដីធ្លី​

​កាលពី​ម្សិលមិញ​តុលាការខេត្ត​ព្រះ​សីហ​នុ​បាន​រក​ឃើញ​អ្នក​ភូមិ​បួន​នាក់​មាន​កំហុស​ក្នុង​ការ​ឈូស​ឆាយ​ និង​រំលោភ​លើ​ដី​របស់​អ្នកជំនួញ​ឈ្មោះ​ តាន់​ តាត់​ នៅ​ស្រុក​ស្ទឹង​ហាវ​។​ អ្នក​ភូមិ​ម្នាក់ៗ​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក​មួយ​ឆ្នាំ​ ប៉ុន្តែ ...

ឃួន ណារីម
https://www.khmertimeskh.com/50539215/four-villagers-guilty-of-encroaching-on-land/

កំពូល​ច្រាន​ចោល​​បណ្តឹង​​ស្ត្រី ​បឹងកក់ ២ នាក់​ តែ​លើក​យក ១ ករណី​មក​បើក​សវនាការ

តុលា​ការ​កំពូល​ នៅ​ថ្ងៃទី ​១ ​តុលា​នេះ បាន​ច្រាន​ចោលបណ្ដឹង​របស់​អតីត​ស្ត្រីសកម្ម​ជន​ បឹង​កក់ ​២ ​នាក់​ដែល​ប្តឹង​សន្តិ​សុខ​ខណ្ឌ​ដូន​ពេញ​ ក្នុង​រឿង​ហិង្សា​នៅ​វត្តភ្នំ ​កាល​ពី​ឆ្នាំ ​២០១៣ ​បន្ទាប់​ពី ​បើក​សវ​នាការ​​ កាល​ពី​ថ្ងៃ​ទី ​២៦ ...

គឹម សារុំ
https://bit.ly/2OrS9fL

មន្ត្រី​ CPP ​ព្រមាន​កូនស្រី​លោក​ កឹម សុខា ​ចំពោះ​ការធ្វើ​ឱ្យ​ខូច​​កិត្យានុភាព​ជាតិ

ខណៈ​កូនស្រី​លោក​ កឹម សុខា កញ្ញា កឹម មនោវិទ្យា កំពុង​រក​កិច្ច​អន្តរាគមន៍​ពី​បរទេស​ដើម្បី​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​​លើ​ឪពុក​ខ្លួន​នោះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​ព្រមាន​ថា បើ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ «​កិត្តិយស​ និង​កិត្យានុភាព​ជាតិ​» ​នោះ​នឹង​ជា​ការ​ដាក់​បន្ទុក​ទោសទណ្ឌ ...

បែន សុខហ៊ាន
https://bit.ly/2xEBqvz

តុលាការ​បើក​សវនាការ​លើ​មន្ត្រី​អង្គការ​អាដហុក​ ៥ ​រូប

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​សំណុំ​រឿង​ «​សូកប៉ាន់​សាក្សី​» ​របស់​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក ៥ រូប​ពាក់ព័ន្ធ​នឹង​ករណី​ផ្តល់​សេវា​គាំទ្រ​របស់​អង្គការ​ដែល​ល្បីឈ្មោះ​មួយ​នេះ​ទៅ​កញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ ស្រី មុំ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា អតីត​ប្រធាន ...

នៀម ឆេង
https://bit.ly/2MKzNlB

ពលរដ្ឋ និង​ព្រះសង្ឃ​តវ៉ា​ប្រឆាំង​ការ​លួច​លក់​ដី​វត្ត

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជាង ៥០០ នាក់​/​អង្គ រស់នៅ​ភូមិ​ពោធិ៍ធំ និង​ភូមិ​ខ្សាច់ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដោយ​ចោទ​លោកគ្រូ​/​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​ពោធិ៍ធំ​ចំនួន ៦ ​នាក់​ថា​បាន​ឃុបឃិត​គ្នា​លួច​លក់​ដី​ «​វត្ត​សារិកាកែវ​» ​ទៅ​ឲ្យ​ឈ្មួញ​ជា ...

សុទ្ធ គឹមសឿន
https://bit.ly/2MGnnLv

ពលរដ្ឋ​ ៤០០ ​នាក់​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ ៤ ​នាក់

ប្រជាពលរដ្ឋ​ប្រមាណ​ ៤០០ ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​សុក្រ​ចុងសប្ដាហ៍​មុន​តវ៉ា​ដោយ​ទាមទារ​ឲ្យ​សាលាដំបូង​ខេត្ត​ទម្លាក់​បទ​ចោទ​ និង​ដោះលែង​មនុស្ស​ ៤ ​នាក់​ដែល​បាន​ជាប់ឃុំ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់​កាលពី​ចុង​ឆ្នាំ​ ២០១៧ ព្រមទាំង​ទាមទារ ...

សុទ្ធ គឹមសឿន
https://bit.ly/2NfFOvA

លោក ស ខេង ​រៀបរាប់​ពី​ការប្តូរ​ទីតាំង​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​មក​ឃុំ​ក្នុង​ផ្ទះ

លោក ស ខេង បាន​រៀបរាប់​លម្អិត​អំពី​អ្វី​ដែល​លោក​បាន​បើក​កិច្ចប្រជុំ​ដើម្បី​យក​លោក កឹម សុខា ពី​ការឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ឃុំ​ខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក​នៅក្នុង​ខណ្ឌ​ទួលគោក ខណៈ​ដែល​សហគមន៍​អន្តរជាតិ និង​អ្នកវិភាគ​បាន​ទទូច​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំង​ស្រុង​ទៅលើ​អតីត ...

នៀម ឆេង
https://bit.ly/2D4ma0M

លោក​ កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​​​ តែ​សេរីភាព​ត្រូវ​បាន​រឹតបន្តឹង

លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​សេរីភាព​ត្រូវ​បាន​រឹតត្បិត​តឹងរ៉ឹង​បំផុត​​ទាំង​ការ​ដើរហើរ​ និង​ទំនាក់ទំនង​​ជាមួយ​សាធារណជន​។ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ត្រូវ​បាន​ដោះលែង​បណ្ដោះអាសន្ន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ព្រឹក ...

នៀម ឆេង
https://bit.ly/2x39elA

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ នេះ​បើ​យោង​តាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ភ្នំពេញ​បុស្តិ៍​ទទួល​ បាន​នា ព្រឹក​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៨ នេះ។ ...

វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2O2FBbs

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xj5cw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!