ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងបរិស្ថាន
ក្រសួងកត់សម្គាល់ពីការថយចុះនៃឧក្រិដ្ឋកម្មព្រៃឈើ
ក្រសួងបរិស្ថានកាលពីម្សិលមិញបានកត់សម្គាល់ថា ករណីរំលោភដីធ្លីខុសច្បាប់ និងការកាន់កាប់តំបន់ការពារនៅក្នុងខេត្តចំនួន ៤ បានថយចុះ ដោយសារតែវិធានការដែលអនុវត្តដោយមន្ត្រីបរិស្ថានជាតិ និងថ្នាក់មូលដ្ឋាន។ កាលពីឆ្នាំមុនក្រសួងបរិស្ថានបានចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្ម ...
ក្រសួងបរិស្ថានចាប់ផ្តើមផែនការអភិវឌ្ឍន៍ទីក្រុងបៃតង
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបរិស្ថានបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ ក្នុងគោលបំណងបង្វែររាជធានីឱ្យទៅជាទីក្រុងស្អាត និងបៃតង។ ពិធីបើកសម្ពោធត្រូវបានប្រារព្ធឡើងក្រោម អធិបតីភាពលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងនាម ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50619546/environment-ministry-launches-green-growth-plan-for-capital/
ក្រសួងបរិស្ថាន ដាក់ឲ្យអនុវត្តគម្រោងវាយតម្លៃប្រព័ន្ធអេកូឡូស៊ី
ក្រសួងបរិស្ថានដាក់ឱ្យអនុវត្តគម្រោង និងពិគ្រោះយោបល់គម្រោង «ការវាយតម្លៃប្រព័ន្ធអេកូឡូស៊ីថ្នាក់ជាតិសម្រាប់វេទិកាវិទ្យាសាស្ត្រ នយោបាយជីវចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី (IPBES)» កាលពីថ្ងៃអង្គារ ដើម្បីរៀបចំជាគោលនយោបាយ និងយុទ្ធសាស្ត្រ សម្រាប់វេទិកាវិទ្យាសាស្ត្រ នយោបាយអន្តររដ្ឋាភិបាល ស្តីពីជីវចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី។ ...
រី សុចាន់
https://bit.ly/2XfttfO
មន្ត្រីថាគំនិតផ្ដួចផ្ដើមហិរញ្ញប្បទាន នឹងជួយលើការគ្រប់គ្រងធនធានធម្មជាតិ
មន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា គំនិតផ្ដួចផ្ដើមហិរញ្ញប្បទានជីវចម្រុះ (BIOFIN) នឹងជួយបំពេញការខ្វះខាតចំណាយដើម្បីគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជាខណៈបច្ចុប្បន្នការចំណាយមានទំហំធំជាងថវិកាដែលមាន។ ...
ខន សាវិ
https://bit.ly/2J3u6zb
ឈើជាង ១ ៥៣៨ ម៉ែត្រគុប ត្រូវប្រកាសដាក់ឲ្យដេញថ្លៃ
គណៈកម្មការពិគ្រោះថ្លៃលក់ឈើវត្ថុតាង បានប្រកាសដាក់ដេញថ្លៃជាសាធារណៈនូវឈើវត្ថុតាងចំនួនជាង ១ ៥៣៨ ម៉ែត្រគុប ក្នុងតម្លៃមូលដ្ឋានជាង ១ ៤៣៦,៥ លានរៀល។ នេះបើយោងតាមសេចក្ដីជូនដំណឺងរបស់អគ្គ ...
ឃុត សុភចរិយា
https://bit.ly/2XuCSzo
សកម្មជនព្រៃឈើ ស្នើក្រសួងផ្តល់រថយន្តដឹកវត្ថុតាងបទល្មើសព្រៃឈើដល់មន្ទីរបរិស្ថាន
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ស្នើទៅក្រសួងបរិស្ថានឲ្យផ្ដល់រថយន្ដដឹកជញ្ជូនវត្ថុតាងបទល្មើសព្រៃឈើដល់មន្ទីរបរិស្ថានតាមខេត្ដ ដោយលោកគ្រោងដាក់លិខិតស្នើទៅក្រសួងនៅសប្ដាហ៍ ...
វ៉ន ដារ៉ា
https://bit.ly/31J7Jra
ផលិតករអនុផលព្រៃឈើត្រូវបានចាត់ទុកថាជួយសង្គម និងបរិស្ថាន
បណ្ដាញអនុផលព្រៃឈើ (Non-Timber Forest Products) និងសហគ្រាសសហគមន៍ (NTFP-EP) ជាង ៦០ ធ្វើការក្នុងខេត្តចំនួន ៦ នៅកម្ពុជាបានចាត់ទុកក្រុមផលិតករ និងសមាគមអនុផលព្រៃឈើថា ជាផ្នែកមួយជួយគាំពារសង្គម និងបរិស្ថាននៅកម្ពុជា។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់វេទិកាជាតិលើកទី២ ស្ដីពីអនុផលព្រៃឈើកាលពីម្សិលមិញ។ ...
វ៉ន ដារ៉ា
https://bit.ly/2KK35U6
ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក “រួមគ្នាទប់ស្កាត់ការបំពុលខ្យល់”
នៅថ្ងៃទី៥ ខែមិថុនា ជារៀងរាល់ឆ្នាំ បណ្តាប្រទេសនានាលើពិភពលោក រួមទាំងប្រទេសកម្ពុជា បាននាំគ្នាប្រារព្ធទិវាបរិស្ថានពិភពលោក ដែលទិវានេះ គឺជាយន្តការរបស់អង្គការសហប្រជាជាតិ ក្នុងការជំរុញឲ្យពិភពលោកចូលរួមលើកកម្ពស់ការយល់់ដឹងអំពី ...
ប៉ិច សុធារី
https://bit.ly/31avEja
អាស៊ានផ្ដោតលើការអភិរក្សបណ្ដាញផ្លូវសត្វស្លាប និងការពារតំបន់ដីសើម
បណ្ដាញផ្លូវសត្វស្លាបអាស៊ាន (ASEAN Flyway Network) បានបើកកិច្ចប្រជុំលើកទី២ ស្ដីពីការអភិរក្សដីសើម និងការផ្លាស់ទីរបស់សត្វស្លាបលើទឹក ដើម្បីចែកអំពីព័ត៌មាន និងសកម្មភាពដ៏ល្អប្រសើរ ដែលអាចមានសារៈសំខាន់សម្រាប់ដាក់បញ្ចូលឱ្យ ...
ខន សាវិ
https://bit.ly/2YYKOGa
ក្រសួងបរិស្ថាន៖ គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លីនៅក្នុងឧទ្យានជាតិព្រះសីហនុរាម និងក្បាលឆាយ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានក្រើនរំលឹកជាថ្មីថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញ ឬលក់ដីធ្លី នៅក្នុងឧទ្យានជាតិព្រះសីហនុរាម និងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ក្នុងខេត្តព្រះសីហនុបានឡើយ ដោយលោកបានស្នើ ...
ប៉ិច សុធារី
https://bit.ly/2XgisH1
សមាគមមួយ គ្រោងបង្កើតមណ្ឌលបង្កាត់ពូជដំរី
ខណៈចំនួនដំរីស្រុកក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះជាបន្តបន្ទាប់ពី ២០០ ក្បាល មកនៅត្រឹម ៧០ ក្បាល សមាគមក្រុមដំរីអង្គរនៅខេត្តសៀមរាបមានគម្រោងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជសត្វដំរីស្រុកមួយនៅភាគខាងត្បូងភ្នំគូលែន ដើម្បី ...
ឃុត សុភចរិយា
https://bit.ly/2WcfmaH
IPCC: ព្រមានពីការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ
ក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានព្រមានថា ពិភពលោក នឹងជួបបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរថែមទៀត បើមិនមានវិធានការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតក្នុងបរិយាកាសដែ ...
ឃុត សុភចរិយា
https://bit.ly/2W9W71B
ការរុះរើកាស៊ីណូចិនខុសច្បាប់នៅកោះរ៉ុងសន្លឹម រង់ចាំស្នើទៅស្ថាប័នពាក់ព័ន្ធ
មន្ត្រីលើកឡើងថា អាជ្ញាធរខេត្តព្រះសីហនុនឹងស្នើសុំគោលការណ៍ពីក្រសួងបរិស្ថាននិងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា ដើម្បីចេញសេចក្ដីសម្រេចមួយឱ្យរុះរើសំណង់កាស៊ីណូចិនឈ្មោះ ជីន ទីង ដែលសាងសង់ឡើងខុសច្បាប់នៅលើកោះរ៉ុងសន្លឹម ក្រោយពីកាស៊ីណូនេះ ទើប ...
ខន សាវិ
https://bit.ly/2K96BH9
អ្នកជំនាញ រៀបចំធ្វើផ្លូវទៅកាន់ប្រាសាទនៅកណ្តាលព្រៃ
មន្ត្រីជំនាញបរិស្ថានកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកាប់ឆ្ការព្រៃ ដែលនៅជុំវិញប្រាសាទ បុរាណអូរព្រះ និងប្រាសាទយ៉ាកណាំង បន្ទាប់ពីបានរុករកឃើញប្រាសាទទាំង ២ នេះនៅក្នុងឧទ្យានជាតិអូរយ៉ាដាវ និងដែនជម្រកសត្វព្រៃលំផាត់ កាលពីជាង ១០ ឆ្នាំ ...
សុទ្ធ គឹមសឿន
https://bit.ly/2JKAVZ5
លោក ស ខេង ទទួលស្គាល់ពីរឿងកាប់ឈើនៅភ្នំសំកុស
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទទួល ស្គាល់ការអះអាងដែលថាមានការលួចកាប់បំផ្លាញព្រៃឈើក្នុងតំបន់អភិរក្សភ្នំសំកុសក្នុងខេត្តពោធិ៍សាត់ គឺជាការចោទប្រកាន់ត្រឹមត្រូវ ខណៈសង្គមស៊ីវិលសាទរចំពោះ ...
ខន សាវិ
https://bit.ly/2JFzXO3
អាជ្ញាធរ បន្តអប់រំពលរដ្ឋទុកដាក់សំរាមមុនការពិន័យ
មន្ទីរបរិស្ថានរាជធានីភ្នំពេញកាលពីម្សិលមិញបានព្រមាននឹងដាក់វិធានការពិន័យដល់ពលរដ្ឋណា ដែលទុកដាក់សំរាមមិនបានត្រឹមត្រូវទៅតាមម៉ោងដែលបានការកំណត់ដោយច្បាប់ ក្រោយពីយុទ្ធនាការផ្សព្វ ...
ឡុង គីមម៉ារីតា
https://bit.ly/2X3mBhw
វត្ថុតាងក្នុងស្នាក់ការជម្រកសត្វព្រៃកែវសីមា នៅតែត្រូវគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ
មន្ត្រីបរិស្ថានបានលើកឡើងថា វត្ថុតាងដែលគេដឹងថា មានឡានរាប់រយគ្រឿង ម៉ូតូរាប់ពាន់គ្រឿង និងម៉ាស៊ីនអារឈើជាច្រើនផ្សេងទៀត ដែលកំពុងរក្សាទុកក្នុងស្នាក់ការកណ្ដាលដែនជម្រកសត្វ ...
ខន សាវិ
https://bit.ly/2LqGSMt
ក្រុមជនជាតិដើមភាគតិច គ្រោងប្ដឹងមន្ត្រីដែនជម្រកសត្វព្រៃភ្នំព្រេច
ក្រុមជនជាតិដើមភាគតិច ១០៥ គ្រួសារ នៅភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរីកំពុងរៀបចំពាក្យបណ្ដឹងដើម្បីប្តឹងលោក ហាន សុខន ប្រធានដែនជម្រកសត្វព្រៃភ្នំព្រេចទៅសាលាដំបូងខេត្តពីបទ «ឃុបឃិតឲ្យមានសកម្មភាពកាប់បំផ្លាញធនធានព្រៃឈើនិងគំរាមកំហែង ...
សុទ្ធ គឹមសឿន
https://bit.ly/3032thg
មន្ត្រីថា អន្ទាក់ជាឧបករណ៍បង្កវិនាសកម្មសត្វព្រៃដ៏សាហាវ
ក្រុមអភិរក្សសត្វព្រៃ និងជីវចម្រុះបានចាត់ទុកអន្ទាក់ជាឧបករណ៍ដែលបង្កវិនាសកម្មយ៉ាងស្ងប់ស្ងាត់បំផុតក្នុងការសម្លាប់សត្វព្រៃដោយមិនត្រឹមតែប្រភេទសត្វស្លាបនោះទេ សូម្បីតែសត្វខ្លាធំ ខ្លាឃ្មុំ ...
ឃុត សុភចរិយា
https://bit.ly/2PHUCRD
ក្រសួងយកខេត្តបាត់ដំបង បើកយុទ្ធនាការបន្ថយការប្រើថង់ប្លាស្ទិក
ក្រសួងបរិស្ថាន បានយកខេត្ដបាត់ដំបង ដើម្បីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកលើកដំបូងរួចបន្ដទៅខេត្ដសៀមរាប និងព្រះសីហនុ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ខណៈ ដែលមន្ត្រីរបស់ក្រសួងនេះ អះអាងថា ការគ្រប់គ្រងសំរាមមានភាពល្អប្រសើរ ...
វ៉ន ដារ៉ា
https://bit.ly/2Y22O23
បឹងយក្ខឡោម ត្រូវទទួលស្គាល់ជាតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថាន កាលពីសប្ដាហ៍មុន បានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «បឹងយក្ខឡោម» ខេត្ដរតនគិរី ដើម្បីគាំទ្រ និងបង្កើនការចូលរួមរក្សាធនធានធម្មជាតិ វប្បធម៌និងអេកូទេសចរណ៍ធម្មជាតិឱ្យនៅស្ថិតស្ថេរ ស្របពេលតំណាងសហគមន៍ជនជាតិដើមភាគតិច ...
វ៉ន ដារ៉ា
https://bit.ly/2WaFPkZ
ក្រសួងប្រាប់ពលរដ្ឋកុំឲ្យទៅទន្រ្ទានដីរដ្ឋ និងព្រមានប្រើវិធានការច្បាប់
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវសាជាថ្មីពីម្សិលមិញ ដល់ប្រជាពលរដ្ឋស្លូតត្រង់កុំឱ្យចាញ់បោកមេខ្យល់ខិលខូច និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់ លើករណីឈូសឆាយ កាប់ ...
វ៉ន ដារ៉ា
https://bit.ly/2IH90ZR
រដ្ឋមន្ត្រីបរិស្ថាន ប្ដេជ្ញាបញ្ចប់ជម្លោះដីនៅខេត្តព្រះសីហនុ
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បាន បង្ហាញការប្ដេជ្ញាចិត្តបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តព្រះសីហនុឲ្យបានទាំងស្រុងដោយប្រើវិធីដោះស្រាយតាមរយៈការចរចា តាមផ្លូវតុលាការ ឬតាមការចុះបញ្ជីដីធ្លីឲ្យបានចប់សព្វគ្រប់ជាដើម ប៉ុន្តែលោកក៏បានព្រមានចំពោះអ្នកទន្ទ្រានកាន់កាប់ដីរដ្ឋផងដែរ ខណៈវិវាទដីធ្លីក្នុងខេត្តនេះ ...
វ៉ន ដារ៉ា
https://bit.ly/2UHOzl8
ក្រសួងបរិស្ថាន និង USAID ចាប់ផ្តើមអនុវត្តគម្រោងព្រៃឡង់បៃតង ដែលមានទឹកប្រាក់ជាង ២១លានដុល្លារ
ក្រសួងបរិស្ថាន និងភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃនេះ បានប្រកាសជាផ្លូវការចាប់ផ្តើមអនុវត្តគម្រោងព្រៃឡង់បៃតង ដែលមានទឹកប្រាក់ជាង២១លានដុល្លារ សម្រាប់ការអភិរក្សធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមដែលកើតមាននៅតំបន់ព្រៃឡង់ រួមនិងលើកកម្ពស់ ...
ប៉ិច សុធារី
https://bit.ly/2UsAcRs