ការប្រែប្រួលអាកាសធាតុពន្យាពេលប្រទេសកម្ពុជាក្នុងការឈានទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យម
របាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថយចុះជាលំដាប់ក្នុងរយៈពេលប៉ុន្មានទស្សវត្សក្រោយ និងពន្យាពេលមួយឆ្នាំក្នុងការឈានទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យម។ កាលពីថ្ងៃសុក្រ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបរិស្ថានបានដាក់ចេញនូវឯកសារស្រាវជ្រាវចំនួនពីរ៖ “ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា” និង “ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា”។ …