អាស៊ាន​បាន​ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​ផ្សែង​អ័ព្ទ​

កាលពី​ម្សិលមិញ​ លោក​ឧបនាយករដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ បាន​មាន​ប្រសាសន៍​ថា​ អាស៊ាន​គួរតែ​បង្កើន​ការ​សម្រប​សម្រួលការ​គ្រប់គ្រង​ និង​បង្កើន​ធនធាន​ដើម្បី​ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​ និង​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​។​ លោក​បាន​ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​ ១៥​ ស្តី​ពី​បរិស្ថាន​ ក្នុង​ក្រុង​សៀមរាប​។​ លោក​ ព័ន្ធ​មុនី​រ័​ត្ន​ បាន​កត់​សម្គាល់ថា​ “​អាស៊ាន​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ផែនការ​ប្រើប្រាស់​ដីធ្លី​ត្រឹមត្រូវ​ ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព​ និង​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ក្នុង​តំបន់​”​។​ …​

ឃី សុវុទ្ធី
https://www.khmertimeskh.com/50649194/asean-urged-to-tackle-issue-of-haze/