ក្រសួងបរិស្ថាន​ដាក​ចេញ​បទបញ្ជា​ជាង​ ១០​ចំណុច​ដល់​មន្ត្រី​ក្រោម​ឱវាទ​

​ក្រសួងបរិស្ថាន​ បាន​ណែនាំ​ដល់​មន្ត្រី​ដែល​យាមកាម​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា​ ត្រូវ​គ្រប់គ្រង​និង​ប្រើប្រាស់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​។​ នៅ​ក្នុង​សេចក្តីណែនាំ​របស់​ក្រសួងបរិស្ថាន​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ជាង​ ១០​ចំណុច​ ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ក្នុង​នោះ​ បាន​តម្រូវ​ឲ្យ​មានការ​គ្រប់គ្រង​ និង​រៀបចំ​ឃ្លាំង​ ដាក់អាវុធ​នៅ​ទីតាំង​ដែល​មាន​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ ហើយ​ការ​ប្រើប្រាស់​អាវុធ​នៅ​ពេល​ចុះ​បំពេញបេសកកម្ម​ល្បាត​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ត្រូវ​មាន​លិខិត​បញ្ជា​បេសកកម្ម​និង​ប័ណ្ណ​សម្គាល់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ហាម​ដាច់ខាត​ការ​បាញ់បោះ​ ដោយ​លើកលែង​ក្នុង​ករណី​ពិសេស​ ដែល​ត្រូវ​ការពារ​ខ្លួន​នូវ​គ្រោះថ្នាក់​ចំពោះ​មុខ​ប៉ុណ្ណោះ​។​ …​

ប៉ិច សុធារី
https://www.khmertimeskh.com/50642429/ministry-scolds-park-rangers/