រដ្ឋាភិបាល​ និង​EU​ អំពាវនាវ​ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក​

ក្រសួងបរិស្ថាន​ និង​សហភាព​អឺរ៉ុប​ កាលពី​ថ្ងៃអាទិត្យ​ បាន​អំពាវនាវ​ជា​ថ្មី​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បាន​តែ​មួយ​ដង​ និង​ជៀសវាង​ការ​បោះចោល​សំណល់​ប្លា​ស្ទិ​ក​ពាស​វាល​ពាស​កាល​ ខណៈ​ដែល​ប្លា​ស្ទិ​ក​ផលិត​ពីសារ​ធាតុគីមី​ដែល​មិន​ងាយ​រលាយ​ និង​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​ សត្វ​ និង​បរិស្ថាន​។​ ​ការ​អំពាវនាវ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុងអំឡុងពេល​បញ្ចប់​យុទ្ធនាការ​ស​ប្តា​ហ៍​បៃតង​របស់​សហគមន៍​អឺរ៉ុប​ ជាមួយនឹង​ការ​សម្អាត​ទី​សាធារណៈ​នៅ​តាម​បណ្តោយ​ទន្លេសាប​ ចាប់ពី​សួន​ជ្រោយចង្វា​រហូត​ដល់​សហគមន៍​នេសាទ​ជិត​សណ្ឋាគារ​សុខា​ កាលពី​ថ្ងៃអាទិត្យ​ ដោយ​មានការ​ចូលរួម​ពី​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ស្ថានទូត​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ ក្រសួងបរិស្ថាន​ ក្រសួងទេសចរណ៍​និង​អេកូ​យុវ​ទូត​(young​ eco​ ambassador)​ប្រមាណ​ ២០០​នាក់​។​ …

​ប៉ិច​ ​សុធា​រី​
https://bit.ly/31ReoPL