រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​មាន​ប្រសាសន៍​ថា​នឹង​មានការ​កែសម្រួល​សមាសភាព​គណៈរដ្ឋមន្ត្រី​

​ក្នុង​សន្និសីទកាសែត​នៅ​វិមាន​សន្តិភាព​កាលពី​ម្សិលមិញ​ លោកនាយក​ រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​និយាយ​ថា​ ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ​នេះ​ គឺ​ដើម្បី​កែ​លម្អ​លំហូរ​ការងារ​ និង​ប្រសិទ្ធភាព​។​ ​ ...

ស៊ុន មេសា
https://www.khmertimeskh.com/50694789/cabinet-minister-shake-up-on-the-horizon-hun-sen-says

ក្រសួង​នឹង​ដោះស្រាយ​រាល់​បញ្ហា​ទំនាស់​ដីធ្លី​របស់​រដ្ឋ​អោយ​អស់​នៅ​ឆ្នាំ​ក្រោយ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ក្រសួង​ដែនដី​នឹង​ប្តេជ្ញា​ដោះស្រាយ​រាល់​ជម្លោះដីធ្លី​របស់​រដ្ឋ​អោយ​អស់​នៅ​ឆ្នាំ​ក្រោយ​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50694708/ministry-to-resolve-all-state-land-disputes-by-next-year

លទ្ធផល​នៃ​កិច្ច​ពិភាក្សា​អាស៊ាន​-​នូ​វ៉ែ​ល​ហ្សេ​ឡង់​នៅ​ខេត្តសៀមរាប​

​ក្រសួងការបរទេស​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​លើក​ឡើង​ពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​អាស៊ាន​-​នូ​វ៉ែ​ល​ហ្សេ​ឡង់​លើក​ទី​ ២៧​ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២០-២១​ ខែកុម្ភៈ​នៅ​ខេត្តសៀមរាប​។​ ​ ...

តាំង វីដា
https://www.khmertimeskh.com/50694085/the-outcome-of-asean-new-zealand-dialogue-in-siem-reap

មន្ត្រី៖​ ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់

មន្ត្រី​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា សហគមន៍​ព្រៃឡង់​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដែល​ការលើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​បាន​ចុះ​រារាំង​សហគមន៍​មិន​ឱ្យ​ធ្វើដំណើរ​ចូល​ទៅក្នុង​តំបន់​ព្រៃឡង់ ដើម្បី​ប្រារព្ធ​កម្មវិធី​បុណ្យ​បំបួស​ដើមឈើ​។ បណ្ដាញ​សហគមន៍​ព្រៃឡង់​គ្រោង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​បំបួស ...

ខន សាវិ
https://bit.ly/32kq9zm

ពលករ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ផ្ញើ​ប្រាក់​ជិត​ $៣ ​ពាន់​លាន​ មក​ផ្ទះ​ក្នុង​ ១ ​ឆ្នាំៗ

ពលករ​កម្ពុជា​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​ទាំងអស់​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ជិត ៣​ ពាន់​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំៗ​ ដែល​ប្រាក់​បញ្ញើ​ទាំងនេះ​បាន​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​របស់​ពួកគេ​ធូរធារ​ជាង​មុន​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ របាយការណ៍​បាន ...

ធូ វិរៈ
https://bit.ly/32waUUh

ក្រសួង​បង្វែរ​ថវិកា​ប្រើ​មិន​ត្រឹមត្រូវ​​ជាង​ ៧ ​ពាន់​លាន​រៀល​ចូល​រដ្ឋ​វិញ

អ្នកនាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​បាន​ថ្លែងថា​ថវិកាជាតិ​ប្រមាណ​ជាង​ ៧ ​ពាន់​លាន​រៀល ​ត្រូវបាន​បង្វែរ​ចូល​​រដ្ឋ​វិញ​កាលពី​ឆ្នាំ​មុន បន្ទាប់ពី​បាន​រកឃើញ​ថា ប្រើប្រាស់​មិន​ត្រឹមត្រូវ ខណៈ​អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​អះអាង​ថា​កម្ពុជា​លែង​មាន​មន្ត្រី​ខ្មោច​។ លោក​ យក់ ប៊ុនណា អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ ...

ឡុង គីមម៉ារីតា
https://bit.ly/32jCyU4

ក្រសួង​អភិវឌ្ឍន៍ជនបទ​តាមដាន​បទបញ្ជា​ប្រឆាំង​នឹង​ការ​ផ្ទុក​លើស​ទម្ងន់​

​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រកាស​ផែនការ​របស់​ខ្លួន​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដើម្បី​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​មួយ​ចំនួន​ដែល​នឹង​អនុញ្ញាត​ឱ្យ​មានការ​ចូលរួម​ទប់ស្កាត់​យានយន្ត​ធុន​ធ្ងន់​ពី​ការ​ប្រើប្រាស់​ និង​ធ្វើ​ឱ្យ​ខូច​ផ្លូវ​ជនបទ​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50692034/rural-development-ministry-to-fast-track-anti-overloading-regulation

ក្រសួងមហាផ្ទៃ​ច្រានចោល​សំណើ​សូម​ឲ្យ​លុប​ច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​សំណើ​របស់​អង្គការ​សមាគម​ចំនួន​ ១០០ ​ស្ថាប័ន​ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​លុបចោល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​ក្រសួង​លើកឡើង​ថា ច្បាប់​នេះ​បាន​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ហើយ​មុនពេល​មាន​ការអនុម័ត សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ពិគ្រោះ​យោបល់​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ ...

ម៉ិច ដារ៉ា
https://bit.ly/2OQv2KQ

កម្ពុជា​ចាត់ទុក​ការព្យួរ​ផ្នែក​ខ្លះ​នៃ EBA របស់​ EU ​ថា​ជា​ការយល់​ខុស​អំពី​កម្ពុជា

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រតិកម្ម​ទៅនឹង​ការសម្រេច​ព្យួរ EBA ដោយ​គណៈកម្មការ​អឺរ៉ុប​សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប​ថា ជាការ​ផ្ដើមចេញពី​ការភាន់ច្រឡំ​ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្ដែង​នៅ​កម្ពុជា​ដែល​ការព្យួរ​ ១ ​ភាគ​ ៥ ​នៃ EBA នេះ​នឹងធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​លើ​មុខ​ទំនិញ​ ៤០ ​មុខ ខណៈ​ដែល​ទំនិញ​កម្ពុជា ...

នៀម ឆេង
https://bit.ly/2SnN0GX

ក្រសួង​ដែនដី​​ ប្រកាស​មិន​ទទួលដោះស្រាយ​ទំនាស់​ដី​ជូន​ពលរដ្ឋ​ ៧៧ ​គ្រួសារ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រកាស​មិន​ទទួលដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​តាម​សំណើ​របស់​ពលរដ្ឋ ៧៧ ​គ្រួសារ​ នៅ​ឃុំ​តានូន ស្រុក​បទុមសាគរ ខេត្តកោះកុង​ឡើយ​ដោយ​លើកឡើងថា ពលរដ្ឋ​ទាំងនោះ​ធ្លាប់​ទទួល​បាន​ការដោះស្រាយ​រួចមកហើយ​ពី​គណៈកម្មការ​អន្តរក្រសួង​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2SEPzDo

ក្រសួង​អប់រំ​កំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០១៩-២០៣០ ប្តេជ្ញា​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព​ទី​ ៤

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​កំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០១៩-២០២៣ និង​ឆ្ពោះ​ទៅ​ឆ្នាំ​ ២០៣០ ដោយបាន​ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​ ៤ ដោយ​ឈរលើ​គោលការណ៍ គុណភាព សមធម៌ បរិយាប័ន្ន ការសិក្សា​ពេញ​មួយ​ជីវិត និង​ទាំងអស់​គ្នា​បន្ដ​កាត់បន្ថយ​គម្លាត​ជំនាញ បង្កើន​ការផ្គត់ផ្គង់​ជំនាញ​ក្នុង​វិស័យ​អាទិភាព​ដែល​ដាក់ចេញ​នូវ​ការអប់រំ ...

វ៉ន ដារ៉ា
https://bit.ly/2HgQm84

សាលា​ជំនាន់​ថ្មី​នឹង​ពង្រីក​ទូ​ទាំង​ប្រទេស​

​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ខ្លួន​មាន​ផែនការ​ពង្រីក​កម្មវិធី​សាលា​ជំនាន់​ថ្មី​របស់​ខ្លួន​ដល់​សាលា​រដ្ឋ​ទាំងអស់​នៅ​ឆ្នាំ​ ២០៣០​ ដើម្បី​ពង្រឹង​ការ​សិក្សា​រៀនសូត្រ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​នេះ​។​ ​ ...

មុំ គន្ធា
https://www.khmertimeskh.com/50689591/new-generation-school-to-expand-nationwide

រដ្ឋាភិបាល​អនុម័ត​គម្រោង​អគ្គិសនី​ក្នុងតម្លៃ​ជិត​ ១,៧ ​ពាន់​លាន​ដុល្លារ

គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​គម្រោង​អភិវឌ្ឍន៍​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន​ ២ ​កន្លែង និង​គម្រោង​អភិវឌ្ឍន៍​ខ្សែបណ្តាញ​បញ្ជូន​ចំនួន​ ១ ដែលមាន​តម្លៃ​វិនិយោគ​សរុប​ជាង ១,៧ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹងថា ស្រប ...

ហ៊ឹន ពិសី
https://bit.ly/31EJhru

មន្ត្រី​ថា រោងចក្រ​មួយចំនួន​អាច​នឹង​ព្យួរការងារ​​កម្មករ​នៅពេល​ខាងមុខ​គឺ​ ដោយសារ​វីរុស​កូរ៉ូណា មិនមែន​មកពី EBA ទេ

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែងថា នៅក្នុង​ខែមីនា​ខាង​មុខ​អាច​នឹងមាន​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា ព្យួរការងារ​កម្មករ ដោយសារ​ខ្វះ​ក្រណាត់​ដេរ ពីព្រោះ​លែង​មាន​ការបញ្ជូន​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម​ចេញ​ពី​ប្រទេស​ចិន​ចាប់​តាំងពី​ប្រទេស​នេះ​បាន​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា​មក​គឺ​វា​មិនមែន ...

ខន សាវិ
https://bit.ly/38gEgbg

រដ្ឋមន្ត្រី​កសិកម្ម​លើក​ពី​តម្លៃ​ព្រៃឈើ និង​ជំរុញ​ឲ្យ​មន្ត្រី​ត្រូវ​បង្ក្រាប​បទល្មើស

រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ វេង សាខុន ​បាន​ថ្លែងថា ធនធាន​ព្រៃឈើ​បាននិង​កំពុង​ចូលរួម​ចំណែក​លើកកម្ពស់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​សហគមន៍​ព្រៃឈើ រក្សា​និរន្តរភាព​បរិស្ថាន អេកូធម្មជាតិ​ដែល​បាន​ទាក់ទាញ​ទេសចរ ហើយ​លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​។ លោក វេង សាខុន ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ ...

ម៉ិច ដារ៉ា
https://bit.ly/3bgvdJ7

ក្រសួង​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ ៤៦៨ ​គិត​ជា​ប្រាក់​ប្រមាណ​ $២ ​លាន

ចាប់ពី​ថ្ងៃទី​ ៧ ខែ​មករា រហូតដល់​ថ្ងៃទី ​៤ ខែ​កុម្ភៈ​ក្រសួង​សាធារណការ​បាន​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដល់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​មួយចំនួន​បាន​ចំនួន ៤៦៨ ស្លាក​ គិត​ជា​ប្រាក់​បាន​ប្រមាណ ២ ​លាន​ដុល្លារ​។ នេះ​បើតាម​លោក ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ...

វ៉ន ដារ៉ា
https://bit.ly/39cyCH2

មន្ត្រី​បរិស្ថាន​ ច្រានចោល​របាយការណ៍​សហគមន៍​ព្រៃឡង់

មន្ត្រី​ក្រសួងបរិស្ថាន​បាន​ចាត់ទុក​របាយការណ៍​ចេញផ្សាយ​លើក​ចុងក្រោយ​មួយ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ថា បាន​ប្រើប្រាស់​ទិន្នន័យ​មិន​ពិត និង​មាន​បង្កប់​របៀបវារៈ​នយោបាយ ដោយ​របាយការណ៍​លើក​ទី ៨ ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​អះអាងថា ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ ព្រៃឡង់​ទំហំ​ជាង​ ៤ ​ម៉ឺន​ហិកតា​ត្រូវ​បាន​បាត់បង់​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង ...

ខន សាវិ
https://bit.ly/2Ow02jg

រដ្ឋាភិបាល​នឹង​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា Shenzhen ​ទី ​២

មន្ដ្រី​ជាន់ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​នឹង​ប្រែក្លាយ​កាស៊ីណូ​ដ៏ច្រើន​លើសលប់​ពេលបច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដែលជា​ទីក្រុង Shenzhen ទី ​២ នៅ​កម្ពុជា​នាពេល​អនាគត​។ ដោយ​មាន​ទីតាំងនៅ​តំបន់ឆ្នេរ​របស់​ប្រទេស​នេះ ខេត្ត​ព្រះសីហនុ​មាន​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​តែ​ ១ ​គត់ និង​ព្រលានយន្តហោះ ...

ម៉ៃ គុណមករា
https://bit.ly/383EiD8

សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​ ចោទសួរ​រដ្ឋមន្ត្រី​សាធារណការពី​ការធ្វើ​ផ្លូវ​គ្មាន​គុណភាព

ប្រធាន​គណបក្ស​ខ្មែរក្រោក លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ពី​ម្សិលមិញ​បាន​កោះហៅ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មក​សាកសួរ​ជុំវិញ​បញ្ហា​ធ្វើ​ផ្លូវ​រួច​ទើប​បាន​ដាក់លូ ធ្វើ​លូ​រួច ទើប​បាន​ធ្វើ​ផ្លូវ និង​បញ្ហា​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2uqM2QS

រដ្ឋមន្ត្រី​បរិស្ថាន កោតសរសើរ​មន្ត្រី​ឧទ្យានុរក្ស​ចំពោះ​ការខិតខំ​ការពារ​ធនធាន​ធម្មជាតិ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ថ្លែង​អំណរគុណ​ និង​កោតសរសើរ​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត ពុះពារ​រាល់​ការលំបាក ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​រហូត​អាច​លក់​ឥណទាន​កាបូន​ពី​ព្រៃឈើ​កាលពី​ឆ្នាំមុន​បាន​ជាង​ ១០ ​លាន​ដុល្លារ​​ ព្រម​ទាំង​ជួយ​អភិវឌ្ឍ ...

វ៉ន ដារ៉ា
https://bit.ly/2So7HkS

រដ្ឋមន្ត្រី​ស្នើ​ទីភ្នាក់ងារ​បារាំង ជួយ​លើ​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល ​បានស្នើ​ឲ្យ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​លើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សាធារណៈ​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​យុទ្ធនាការ​ចែក​មួក​សុវត្ថិភាព​ និង​យុទ្ធនាការ​ផ្សេងៗ​ថែមទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ចំនួន​អ្នកស្លាប់​ និង​រងរបួស​បាន ...

សុទ្ធ គឹមសឿន
https://bit.ly/2H0GteF

ក្រសួង​ឲ្យ​ខេត្ត​ដោះស្រាយ​ ករណី​សុំ​ដក​ដី​ទុក​ជា​សម្បត្តិ​រួម

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានប្រគល់​ករណី​វិវាទ​ដីធ្លី​ ១ ​កន្លែង ​ដែលមាន​ទំហំ​ជាង​ ២០ ​ហិកតា​ នៅ​ភូមិ​ព្រីង ឃុំ​រលាំងចក​ស្រុក​សំរោងទង ទៅ​ឲ្យ​អភិបាលខេត្ដ​កំពង់ស្ពឺ ពិនិត្យ​ដោះស្រាយ បន្ទាប់ពី​​អង្គការ​មួយ​ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ ១៥៦ ​គ្រួសារ​ ដាក់​លិខិត​សុំ​ឲ្យ​ក្រសួង​នេះ​ដកហូត​ដី​នោះ​ទុកជា​សម្បត្ដិ ...

វ៉ន ដារ៉ា
https://bit.ly/31p8hD1

ក្រសួង​ ២ ​ប្រកាស​ផ្តល់​អាហារ​ដល់​សាលារៀន​គោលដៅ​ជាង​ ២០០

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញប្រកាស​អន្តរក្រសួង​អំពី​ការអនុវត្ត​កម្មវិធី​ផ្ដល់​អាហារូបត្ថម្ភ​ដល់​កុមារ​តាម​សាលារៀន​គោលដៅ ដោយ​ប្រើប្រាស់​ផលិតផល​ក្នុង​សហគមន៍​។ កម្មវិធី​នេះ​នឹង​ផ្ដល់​ដល់​សាលា​ចំនួន​ ២០៥ សិស្សានុសិស្ស​ចំនួន​ ៥ ​ម៉ឺន​នាក់​ នៅ​ឆ្នាំ​ ២០២០​។ យោង​តាម​ប្រកាស​រួម​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​អប់រំ ...

នៀម ឆេង
https://bit.ly/2vNMOYK

លោក​ ហ៊ុន សែន ​ថា លោក​មិនដែល​ធ្វើ​សេចក្តី​សម្រេច​ដើម្បី​តម្រូវ​ចិត្ត​បរទេស​ទេ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា លោក​មិនដែល​ធ្វើ​សេចក្ដី​សម្រេច​ណា ដើម្បី​តម្រូវ​ចិត្ត​បរទេស​ទេ ហើយ​ថា សហគមន៍​អន្តរជាតិ​គប្បី​ជួយ​កម្ពុជា​ឲ្យ​បាន​ខ្លាំង ជា​ជាង​ការបំបែក​បំបាក់​ខណៈ​ដែល​លោក​ក៏បាន​ដាក់​ទិសដៅ​ ៥ ​ចំណុច​សម្រាប់​កម្ពុជា​ត្រូវ​ប្រកាន់​យក ដើម្បី​លើកស្ទួយ និង​ការពារ​ផលប្រយោជន៍​គោល​របស់ ...

នៀម ឆេង
https://bit.ly/390gi3H

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HSzap
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!