ក្រសួង ២ ប្រកាសផ្តល់អាហារដល់សាលារៀនគោលដៅជាង ២០០
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ចេញប្រកាសអន្តរក្រសួងអំពីការអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់កុមារតាមសាលារៀនគោលដៅ ដោយប្រើប្រាស់ផលិតផលក្នុងសហគមន៍។ កម្មវិធីនេះនឹងផ្ដល់ដល់សាលាចំនួន ២០៥ សិស្សានុសិស្សចំនួន ៥ ម៉ឺននាក់ នៅឆ្នាំ ២០២០។ យោងតាមប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ច និងក្រសួងអប់រំចេញផ្សាយកាលពីថ្ងៃទី ២៣ មករា ឆ្នាំ ២០២០ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានពីម្សិលមិញ បញ្ជាក់ថាក្រសួងទាំង ២ នឹងអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនគោលដៅដោយប្រើប្រាស់ផលិតផលក្នុងសហគមន៍ដែលចាប់ផ្តើមពីថ្ងៃចុះហត្ថលេខាលើប្រកាសនេះតទៅ។ …
នៀម ឆេង
https://bit.ly/2vNMOYK