រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

លោក​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​លុបបំបាត់​ការផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​វីរុស​កូរ៉ូណា ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​ក្រសួង​ព័ត៌មាន លុបបំបាត់​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ការផ្ទុះ​ឡើង​វីរុស​កូរ៉ូណា ខណៈ​លោក​បាន​ស្ដីបន្ទោស​ខ្លាំងៗ​ដល់​ស្ថាប័ន​សារព័ត៌មាន អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម និង​អ្នកលេង​ហ្វេសប៊ុក​មួយចំនួន​ដែល​បាន​ផ្សាយ​ខុស​អំពី​វីរុស​កូរ៉ូណា​ដែល​ជា​ហេតុ​ធ្វើឱ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​មិន ...

ខន សាវិ
https://bit.ly/37JakEp

រដ្ឋ​នឹង​ចំណាយ​ថវិកា​សម្រាប់​ឯកសណ្ឋាន​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់

រដ្ឋាភិបាល​សម្រេច​ប្រើប្រាស់​ថវិការដ្ឋ​សម្រាប់​កាត់​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​ និង​សញ្ញាស័ក្តិ​ជូន​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​ចំនួន​ ៤៩ ​នាក់​មកពី​គណបក្ស​នយោបាយ​ចំនួន​ ១៦ ជា​អ្វីដែល​មន្ត្រី​អះអាង​ថា គឺ​ដើម្បី​ជា​ការធ្វើឲ្យ​មាន​ភាពសមរម្យ​មួយ​សម្រាប់​ចូលរួម​កម្មវិធី​ជាតិ​ធំៗ​ឲ្យ​សម​នឹង​ឋានៈ​។ លិខិត ...

ឡុង គីមម៉ារីតា
https://bit.ly/2RGiMP5

ក្រសួងការបរទេស​កត់សម្គាល់​បញ្ហា​ប្រឈម​ចំពោះ​គោលនយោបាយ​ការ​បរទេស​

​ក្រសួងការបរទេស​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ធំ​ ៗ​ ពី​ការ​ជ្រៀតជ្រែក​ពី​បរទេស​ក្រោម​លេស​នៃ​សិទ្ធិ​មនុស្ស​ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។​ នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន ...

ស៊ុន មេសា
https://www.khmertimeskh.com/50685785/foreign-ministry-notes-challenges-to-foreign-policy

ពលករ​ចំណាកស្រុក​ជាង​ ៣៦.០០០​ នាក់​បាន​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ឆ្នាំ​២០១៩

​ក្រសួងការបរទេស​បាន​ជួយ​សង្គ្រោះ​ និង​ធ្វើ​មាតុភូមិនិវត្តន៍​ពលករ​ចំណាកស្រុក​កម្ពុជា​ជាង​ ៣៦.០០០​ នាក់​មក​ពី​ប្រទេស​មួយ​ចំនួន​កាលពី​ឆ្នាំ​មុន​។​ លោក​ អ៊ុ​ច​ បូ​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​បាន​និយាយ​កាលពី​ម្សិលមិញ​ក្នុង​សន្និសីទ​ប្រចាំឆ្នាំ​ថា​ ក្រសួង​បាន​​យកចិត្តទុកដាក់​ក្នុង​ការ ...

មុំ គន្ធា
https://www.khmertimeskh.com/50685776/more-than-36000-migrant-workers-repatriated-last-year

ក្រសួង​ដាក់​ចេញ​នូវ​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​

​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ក្រើនរំលឹក​ដល់ទី​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​ឱ្យ​ប្រតិបត្តិការ​ដោយ​សុច្ចរិត​ភាព ​និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ដើម្បី​ធានា​សុវត្ថិភាព​ដល់​កម្មករ​។​ ​ ...

មុំ គន្ធា
https://www.khmertimeskh.com/50685206/ministry-launches-code-of-conduct-for-private-recruitment-agencies

ក្រសួង​ ៣ ​ជួបប្រជុំ​ពី​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ទូរទស្សន៍​រដ្ឋ​ទៅ​ឌីជីថល

ក្រសួង​ព័ត៌មាន​នឹង​ជួបប្រជុំ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិនិត្យ​ទៅ​លើ​ក្របខ័ណ្ឌ​គោលនយោបាយ​ និង​សេចក្ដី​ព្រាង​ចំពោះ​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​របស់​រដ្ឋ​ចាស់ អាណាឡូក​ឲ្យ​ទៅ​ជា​ឌីជីថល​វិញ ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ​ឱ្យបាន​លឿន​ទាំង​នៅក្នុង​ប្រទេស ...

វ៉ន ដារ៉ា
https://bit.ly/2GxAn5j

​លោក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សាងសង់​អគារ​ថ្មី​

កាលពី​ម្សិលមិញ​ លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ក្រសួង​រៀបចំ​ដែនដី​ថ្មី​លើ​ផ្ទៃដី​ ៣​ ហិ​កតា​ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ កាលពី​ស​ប្តា​ហ៍​មុន​ក្រសួង​បាន​ប្រកាស​ថា ...

មុំ គន្ធា
https://www.khmertimeskh.com/50684881/minister-chea-sophara-presides-over-ceremony-for-new-building

រដ្ឋមន្ត្រី​៖ ​កំណែទម្រង់​កម្មវិធីសិក្សា​ និង​វិធីសាស្ត្រ​បង្រៀន​គឺ​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អប់រំ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន ថ្លែងថា ការធ្វើ​កំណែទម្រង់​កម្មវិធីសិក្សា និង​វិធីសាស្ត្រ​បង្រៀន​គឺ​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អប់រំ​កម្ពុជា​ដែល​ត្រូវ​ប្រណាំងប្រជែង​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​ដែល​មាន​លទ្ធផល​ប្រសើរ​ជាង​នៅ​ប្រទេស​ កម្ពុជា​។ ក្នុង​បាឋកថា​ស្ដីពី​កំណែទម្រង់​កម្មវិធី​សិក្សា និង​វិធីសាស្ត្រ​បង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ថ្ងៃ ...

រី សុចាន់
https://bit.ly/2tN2zP3

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើនឡើង​ ៣០ ​ភាគរយ

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ ៣០ ​ភាគរយ​ ដែល​មាន​តម្លៃ​ជាង​ ៣៧០ ​លាន​ដុល្លារ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កៅស៊ូ ២៨២ ០៧១ តោន​ មាន​តម្លៃ​ ៣៧៦ ​លាន​ដុល្លារ​ ធៀប ...

ធូ វិរៈ
https://bit.ly/2uHW1B3

ធនាគារជាតិ​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង ជា​ផ្លូវការ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ​នេះ

ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង (Bakong) របស់​ខ្លួន​នៅក្នុង​អំឡុង​ត្រីមាស​​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ​ជា​វិធានការ​មួយ​ក្នុង​ការបើក​ច្រក​ទូទាត់​ជាតិ​សម្រាប់​ប្រទេស​កម្ពុជា​នៅក្នុង​ពេលអនាគត​ខាងមុខនេះ​។ លោកស្រី ជា សិរី អគ្គនាយិកា NBC បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​ប្រព័ន្ធ​ទូទាត់ បាគង ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ...

ម៉ៃ គុណមករា
https://bit.ly/314RZin

រដ្ឋាភិបាល​កសាង​គោល​នយោបាយ​គ្រប់គ្រង​សំរាម នៅ​ទី​ប្រជុំជន បន្ទាប់​ពី​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​

រាជរដ្ឋាភិបាល បាន​នឹង​កំពុង​រៀបចំ​តាក់តែង​គោលនយោបាយ​ថ្មី ស្តីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​នៅ​ទីប្រជុំជន ឲ្យ​មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព​បរិស្ថាន ខណៈ​អត្រា​បរិមាន​សំរាម​ក្នុង​មួយ​ឆ្នាំ​មាន​ការ​កើន​ឡើង​ប្រមាណ​ជិត ​១៥%​។ ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ...

ប៉ិច សុធារី
https://bit.ly/36quEJa

លោក ម៉ម ប៊ុនហេង៖ ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​រក​ឃើញ​ករណី​ទី១​នៅ​ខេត្ត​ព្រះសីហនុ

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ប្រកាស​ថា កម្ពុជា​ បាន​រក​​ឃើញ​​ ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ចំនួន​១​ករណី ទៅ​លើ​បុរស​ជន​ជាតិ​ចិន​ម្នាក់ នៅ​ខេត្តព្រះសីហនុ។ លោក ម៉ម ប៊ុនហេង បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​​នា​ទីស្តីការ​ក្រសួង​សុខាភិបាល កាលពី​យប់​មិញ​ថា​​ ការ​រក​ឃើញ​ករណី​​ឆ្លង ...

ប៉ិច សុធារី
https://bit.ly/38FY8Ec

ក្រសួង​បរិស្ថាន​នឹង​បញ្ជា​ទិញ​ឧបករណ៍​​តាមដាន​គុណភាព​ខ្យល់​ ១៥ ​គ្រឿង​ទៀត

ក្រសួងបរិស្ថាន​នឹង​បញ្ជា​ទិញ​នូវ​ឧបករណ៍​តាមដាន​ភាពល្អិត​និចល PM 2.5 និង PM 10 ​ចំនួន​ ១៥ ​គ្រឿង​បន្ថែមទៀត ដើម្បី​បំពាក់​បន្ថែម​នៅតាម​បណ្ដា​ខេត្ដ​ ខណៈ​ដែល​លទ្ធផល​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ត្រូវបាន​រកឃើញ​ថា បាន​វិលត្រឡប់​មករក​កម្រិត​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​បរិស្ថាន​។ ...

វ៉ន ដារ៉ា
https://bit.ly/2RScA5v

រាជរដ្ឋាភិបាល​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​​សម្រាប់​ឆ្នាំ​ ២០១៩-២០២៣ ​ផ្ដោតលើ​អាទិភាព​ការងារ​មួយចំនួន

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​សម្រាប់​ឆ្នាំ​ ២០១៩-២០២៣ ដោយ​បាន​ផ្ដោតលើ​ការងារ​អាទិភាព​មួយចំនួន​ដូចជា​សម្រួច​យុទ្ធសាស្ត្រ​អប់រំ បង្ការ ទប់ស្កាត់ ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដោយ​តម្រូវ​ឲ្យ​មាន​ការពង្រីក​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ និង​ស្ថាប័ន​អន្តរជាតិ​នៅក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន គ្រឹះស្ថានសិក្សា​ និង ...

ម៉ិច ដារ៉ា
https://bit.ly/2U04ytW

គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​យក​ឆ្នាំ​ ២០២០ ​ជា​ឆ្នាំ​​រឹតបន្តឹង​ការអនុវត្ត​ច្បាប់

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ប្រកាស​យក​ឆ្នាំ​ ២០២០ ជា​ឆ្នាំ​នៃ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ខណៈដែល​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ត្រូវអនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា និង​គ្មាន​ការលើកលែង​ដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​អ្នកស្លាប់​ និង​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ការចេញ​សេចក្ដីប្រកាស ...

ខន សាវិ
https://bit.ly/37BDWDG

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​វីរុស​ផ្លូវដង្ហើម កូរ៉ូណា

ល​កំពុង​ឆ្លង​វីរុស​នេះ ខណៈ​ដែល​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា មន្ត្រី​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់បំផុត​អំពី​វិធានការ​ត្រួតពិនិត្យ​សុខភាព​របស់​អ្នកដំណើរ​នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ និង​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា​។ លោក​ ហ៊ុន សែន បាន​ស្នើឱ្យ​ពលរដ្ឋ​គួរប្រើ​ម៉ាស់​ពាក់​ការពារ​ច្រមុះ ឬ​លាងដៃ​សម្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​សម្លាប់ ...

ខន សាវិ
https://bit.ly/3aOjbGz

ក្រសួង​សង្គមកិច្ច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ ១១ ​លើ​គម្រោង​សុខុមាលភាព​កុមារ

ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃទី​ ២៤ ខែ​មករា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ចំនួន​ ១១ ក្នុង​ទំហំ​ថវិកា​ជាង ១២ ​លាន​ដុល្លារ​ លើ​ការអនុវត្ដ​គម្រោង​រយៈពេល ៣ ​ឆ្នាំ (២០២០-២០២២) ដើម្បី​ជួយ​ដល់​វិស័យ​សង្គមកិច្ច សុខុមាលភាព​សង្គម សុខុមាលភាព​កុមារ ការប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​ពិការភាព​។ ...

វ៉ន ដារ៉ា
https://bit.ly/3aMZoaw

រដា្ឋភិបាល​សម្រេច​ឱ្យ​ប្ដូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម

រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឯកភាព​ឲ្យ​ប្តូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ទៅជា​ក្រសួង​ «​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» ​បន្ទាប់ពី​លោក​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ដាក់សំណើ​ថ្មីៗ​នេះ ដើម្បី​បែងចែក​ការងារ​ទទួលខុសត្រូវ​ជាក់លាក់ ប៉ុន្ដែ​សង្គម​ស៊ីវិល​ថា​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ​។​ ...

សុទ្ធ គឹមសឿន
https://bit.ly/2Rv6GIl

ក្រសួង​ការងារ​ឆ្លើយតប​ញត្តិ​សហជីព ​រឿង​កម្មករសំណង់

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​ ២១ ខែ​មករា បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ឆ្លើយតប​ទៅ​តំណាង​សហព័ន្ធ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​បានដាក់​ញត្តិ​សូម​ឱ្យ​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ យក​ចិត្ដ​ទុកដាក់​ដោះស្រាយ​នូវ​វិធានការ​ចំនួន ៧ ចំណុច​ដើម្បី​ជួយ​គាំពារ​កម្មករ​ក្នុង​វិស័យ​សំណង់ ដោយ​បញ្ជាក់​ថា ចំណុច​មួយចំនួន​ក្រសួង ...

វ៉ន ដារ៉ា
https://bit.ly/2tK8aW4

កម្ពុជា​បញ្ចុះ​ថ្លៃ​អគ្គិសនី​ ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង

រដ្ឋាភិបាល​នឹង​ធ្វើការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ ៤០ ​រៀល​ ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង សម្រាប់​វិស័យ​ឧស្សាហកម្ម ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។ អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ និង​សហគ្រាស​ធន​តូច​បាន​អបអរសាទរ​ការបញ្ចុះ​តម្លៃ​របស់​រដ្ឋាភិបាល​នេះ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​បង្កើន​គុណភាព ...

ធូ វិរៈ
https://bit.ly/37p5Cvb

មន្ទីរ​កសិកម្ម​ប្រកាស​ផ្ដល់​រង្វាន់​ ចំពោះ​ការប្រាប់​តម្រុយ​អ្នក​លួច​​ដុត​ព្រៃ​ពូជ​គ្រញូង

មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានប្រកាស​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត ១០ ​លាន​រៀល​ ដល់​អ្នក​ដែល​អាច​ផ្ដល់ព័ត៌មាន​ដើម្បី​ឈាន​ទៅ​ដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ដុតបំផ្លាញ​ព្រៃ​ពូជឈើ​គ្រញូង​​ជាង​ ២០ ​ហិកតា​ នៅ​តំបន់​ព្រៃ​ពូជឈើ​គ្រញូង ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ លោក ទា គឹមសុទ្ធ ​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខេត្ត​សៀមរាប​បាន ...

ឃុត សុភចរិយា
https://bit.ly/37rsev6

ក្រសួង​ឲ្យ​គ្រូពេទ្យ​ពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌

រសួង​សុខាភិបាល​ទទូច​ដល់​គណៈវិជ្ជាជីវៈ​សុខាភិបាល​ត្រូវ​ពង្រឹង​សមត្ថភាព និង​អនុវត្ត​ក្រមសីលធម៌​គ្រូពេទ្យ ដើម្បី​ចូលរួម​លុបបំបាត់​ការត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ដែល​ថា គ្រូពេទ្យ​មួយ​ចំនួន​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ និង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកជំងឺ​ជាដើម​។ ការទទូច​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការបូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៩ និង ...

ឡុង គីមម៉ារីតា
https://bit.ly/2urmUta

កម្ពុជា​ដាក់​ការត្រួតពិនិត្យ​ជើងហោះហើរ​ ពី​ក្រុង​វូហាន​ជា​ទី​ផ្ទុះ​ជំងឺ​រលាក​សួត

ក្រសួងសុខាភិបាល​បាន​ដាក់​ការរឹតបន្តឹង​ក្នុង​ការត្រួតពិនិត្យ​ជើងហោះហើរ​ផ្ទាល់​ពី​ទីក្រុង​វូហាន​ ប្រទេស ​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV2019) ដំបូង​បំផុត ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​នេះ​មក​កម្ពុជា ស្របពេល​កម្ពុជា​នៅតែ​មិនទាន់​មាន​តម្រុយ​នៃ​ការឆ្លង​ជំងឺ​នេះ​នៅឡើយ​។ ខណៈ​ដែល​ប្រទេស ...

ឡុង គីមម៉ារីតា
https://bit.ly/2RQM78l

លោក ស ខេង ប្រកាស​ដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ ២៥ ​រាជធានី-ខេត្

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​បើកសម្ពោធ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ទាំង​ ២៥ រាជធានី-ខេត្ត​ដែល​ធ្វើឡើង​នៅក្នុង​ខេត្តពោធិ៍សាត់​។ លោក ស ខេង ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដោយ​អះអាង​ថា​៖ «​ការដាក់​ឱ្យ​ដំណើរការ​អង្គភាព​នេះ​នឹង​ពង្រឹង​ការទទួល​ខុសត្រូវ និង​គណនេយ្យភាព​របស់​រដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការគ្រប់គ្រង ការចាត់ចែង និង ...

រី សុចាន់
https://bit.ly/2uxr5U3

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zREN2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!