មន្ត្រី​ថា រោងចក្រ​មួយចំនួន​អាច​នឹង​ព្យួរការងារ​​កម្មករ​នៅពេល​ខាងមុខ​គឺ​ ដោយសារ​វីរុស​កូរ៉ូណា មិនមែន​មកពី EBA ទេ

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែងថា នៅក្នុង​ខែមីនា​ខាង​មុខ​អាច​នឹងមាន​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា ព្យួរការងារ​កម្មករ ដោយសារ​ខ្វះ​ក្រណាត់​ដេរ ពីព្រោះ​លែង​មាន​ការបញ្ជូន​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម​ចេញ​ពី​ប្រទេស​ចិន​ចាប់​តាំងពី​ប្រទេស​នេះ​បាន​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា​មក​គឺ​វា​មិនមែន​មកពី​ឥទ្ធិពល EBA​ នោះទេ​។ បើ​តាម​ការបញ្ជាក់​របស់​លោក ហេង សួរ ដែល​បាន​ចែកចាយ​នៅក្នុង​ប្រព័ន្ធ​តេឡេក្រាម​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បានបញ្ជាក់​ថា ការបិទ​រោងចក្រ ឬ​ការព្យួរ​ការងារ​របស់​និយោជិត​មួយ​ចំនួន​នាពេល​ខាងមុខ​ដ៏ខ្លី​នេះ​គឺ​មិនមែន​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឡើយ ប៉ុន្តែ​ដោយសារ​លែង​មាន​ក្រណាត់​ជា​វត្ថុ​ធាតុដើម​ទើប​បង្ខំ​ឱ្យ​រោងចក្រ​កាត់ដេរ​ទាំងនោះ​ត្រូវ​ផ្អាក​ចង្វាក់​ផលិតកម្ម​មួយរយៈ​។ …

ខន សាវិ
https://bit.ly/38gEgbg