រដ្ឋាភិបាល​អនុម័ត​គម្រោង​អគ្គិសនី​ក្នុងតម្លៃ​ជិត​ ១,៧ ​ពាន់​លាន​ដុល្លារ

គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​គម្រោង​អភិវឌ្ឍន៍​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន​ ២ ​កន្លែង និង​គម្រោង​អភិវឌ្ឍន៍​ខ្សែបណ្តាញ​បញ្ជូន​ចំនួន​ ១ ដែលមាន​តម្លៃ​វិនិយោគ​សរុប​ជាង ១,៧ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹងថា ស្រប​តាម​ផែនការមេ​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី​បន្ថែម​ពី​ឆ្នាំ​ ២០២០ ទៅដល់​ឆ្នាំ​ ២០៣០ រដ្ឋាភិបាល​បាន​សម្រេច​អនុម័ត​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន ២ ​ទីតាំង​។ ...

ហ៊ឹន ពិសី
https://bit.ly/31EJhru