រដ្ឋនឹងចំណាយថវិកាសម្រាប់ឯកសណ្ឋានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
រដ្ឋាភិបាលសម្រេចប្រើប្រាស់ថវិការដ្ឋសម្រាប់កាត់សម្លៀកបំពាក់ជាឯកសណ្ឋាន និងសញ្ញាស័ក្តិជូនសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន ៤៩ នាក់មកពីគណបក្សនយោបាយចំនួន ១៦ ជាអ្វីដែលមន្ត្រីអះអាងថា គឺដើម្បីជាការធ្វើឲ្យមានភាពសមរម្យមួយសម្រាប់ចូលរួមកម្មវិធីជាតិធំៗឲ្យសមនឹងឋានៈ។ លិខិតមួយច្បាប់ចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការកាលពីថ្ងៃទី ២៧ ខែមករា បានឲ្យដឹងថា បន្ទាប់ពីទទួលចំណារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រាជរដ្ឋាភិបាលបានឯកភាពប្រគល់ជូនឯកសណ្ឋាន និងសញ្ញាស័ក្តិជូនសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន ៤៩ នាក់ដោយផ្តល់ថវិការដ្ឋសម្រាប់កាត់ជូន។ …
ឡុង គីមម៉ារីតា
https://bit.ly/2RGiMP5