កម្ពុជា​ដាក់​ការត្រួតពិនិត្យ​ជើងហោះហើរ​ ពី​ក្រុង​វូហាន​ជា​ទី​ផ្ទុះ​ជំងឺ​រលាក​សួត

ក្រសួងសុខាភិបាល​បាន​ដាក់​ការរឹតបន្តឹង​ក្នុង​ការត្រួតពិនិត្យ​ជើងហោះហើរ​ផ្ទាល់​ពី​ទីក្រុង​វូហាន​ ប្រទេស ​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV2019) ដំបូង​បំផុត ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​នេះ​មក​កម្ពុជា ស្របពេល​កម្ពុជា​នៅតែ​មិនទាន់​មាន​តម្រុយ​នៃ​ការឆ្លង​ជំងឺ​នេះ​នៅឡើយ​។ ខណៈ​ដែល​ប្រទេស​នៅក្នុង​តំបន់​មួយ​ចំនួន​រួមទាំង​សហរដ្ឋអាមេរិក​ផង​នោះ បាន​ទទួល​ស្គាល់​ថា ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV2019) បាន​ចម្លង​មកដល់​ប្រទេស​ពួកគេ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​លើ​ប្រធានបទ​ស្តីពី​ «​វឌ្ឍនភាព​របស់​ក្រសួង​សុខាភិបាល និង​បច្ចុប្បន្នភាព​ជំងឺ​រលាក​សួត បង្ក​ដោយ​វីរុស​កូរ៉ូណា ប្រភេទ​ថ្មី​»​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2RQM78l