ក្រសួង​ឲ្យ​គ្រូពេទ្យ​ពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌

រសួង​សុខាភិបាល​ទទូច​ដល់​គណៈវិជ្ជាជីវៈ​សុខាភិបាល​ត្រូវ​ពង្រឹង​សមត្ថភាព និង​អនុវត្ត​ក្រមសីលធម៌​គ្រូពេទ្យ ដើម្បី​ចូលរួម​លុបបំបាត់​ការត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ដែល​ថា គ្រូពេទ្យ​មួយ​ចំនួន​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ និង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកជំងឺ​ជាដើម​។ ការទទូច​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការបូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​ ២០២០ របស់​គណៈកម្មការ​កណ្តាល​សម្រាប់​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​សេវា​វេជ្ជសាស្ត្រ​អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ​ឯកជន​កាលពី​ថ្ងៃ​អង្គារ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ដែល​មាន​ការចូលរួម​ពី​ក្រុម​គ្រូពេទ្យ​ជាង ៥០ ​នាក់​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2urmUta