លោក ម៉ម ប៊ុនហេង៖ ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​រក​ឃើញ​ករណី​ទី១​នៅ​ខេត្ត​ព្រះសីហនុ

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ប្រកាស​ថា កម្ពុជា​ បាន​រក​​ឃើញ​​ ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ចំនួន​១​ករណី ទៅ​លើ​បុរស​ជន​ជាតិ​ចិន​ម្នាក់ នៅ​ខេត្តព្រះសីហនុ។ លោក ម៉ម ប៊ុនហេង បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​​នា​ទីស្តីការ​ក្រសួង​សុខាភិបាល កាលពី​យប់​មិញ​ថា​​ ការ​រក​ឃើញ​ករណី​​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មីនេះ ត្រូវ​បាន​រកឃើញ​ទៅ​លើ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) អាយុ ៦០ឆ្នាំ ​ដែល​បាន​ធ្វើដំណើរ​មកពី​ទីក្រុង​វ៉ូហាន ប្រទេស​ចិន ជាមួយ​ក្រុមគ្រួសារ​របស់​គាត់​ចំនួន​៣នាក់​ទៀត កាល​​ពី​ថ្ងៃ​ទី​២៣​ខែ​មករា និង​ត្រូវ​បានបញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ​ថា​ បុរស​រូប​​នោះ​​​ពិត​ជា​​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​​​នេះ​ពិត​មែន។ …

ប៉ិច សុធារី
https://bit.ly/38FY8Ec