គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបាន ADB ព្យាករថា មានកំណើន ៧% ឆ្នាំ ២០១៩
កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានការថមថយបន្តិចនៅឆ្នាំនេះធៀបនឹងឆ្នាំ ២០១៨ ប៉ុន្តែស្ថិតក្នុងកម្រិតកំណើនខ្ពស់ និងរឹងមាំ ខណៈរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅថ្ងៃពុធព្យាករថា កម្ពុជានឹងមានអត្រាកំណើនសេដ្ឋកិច្ច ៧ ភាគរយនៅឆ្នាំ ២០១៩ ...
ហ៊ គីមសាយ
https://bit.ly/2uKO9fe
រោងចក្រទឹកស្អាតនៅខេត្តកំពតនឹងចាប់ផ្តើមប្រតិបត្តិការក្នុងពេលឆាប់ៗ
បន្ទាប់ពីរយៈពេល ៣ឆ្នាំ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដែលឧបត្ថម្ភដោយជប៉ុននៅខេត្តកំពតនឹងចាប់ផ្តើមប្រតិបត្តិការ បន្ទាប់ពីត្រូវបានពង្រីកតាមរយៈជំនួយឥតសំណងដែលមានតម្លៃ ២៦ លានដុល្លារ។ ជំនួយឥតសំណងសម្រាប់ការពង្រីកនេះ ត្រូវបាន ...
ខ្មែរថាមស៍
https://www.khmertimeskh.com/50592097/kampot-water-plant-online-soon/
លោក ហ៊ុន សែន ឲ្យត្រៀមរៀបចំព្រឹត្តិការណ៍ធំសម្រាប់ទិវាពលកម្មអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមិទ្ធផលរួមគ្នាជាច្រើន ជាមួយនឹងអង្គការអន្តរជាតិខាងការងារ ILO ដែលបានផ្តល់ការងារ ដល់កម្មករសម្រាប់សហគ្រាសក្នុងប្រព័ន្ធប្រមាណ ១ លាន ៥ សែននាក់ និងបានប្រកាសឲ្យត្រៀមរៀបចំព្រឹត្តិការណ៍ធំសម្រាប់ទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែ ឧសភា ក្រោមប្រធានបទ «កិច្ច ...
ឡុង គីមម៉ារីតា
https://bit.ly/2uw7yQO
រាជរដ្ឋាភិបាលនឹងទិញថាមពលអគ្គិសនីពីក្រុមហ៊ុននានា
ដើម្បីទប់ស្កាត់ការដាច់ចរន្តអគ្គិសនី នៅទូទាំងប្រទេស រាជរដ្ឋាភិបាលគ្រោងនឹងទិញថាមពលពីវិស័យឯកជន ដើម្បីផ្គត់ផ្គង់ដល់គ្រួសារ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងជួបប្រទះការកាត់ផ្ដាច់អគ្គិសនីជាប្រចាំថ្ងៃ ដោយសារអាកាសធាតុក្តៅខ្លាំង និងស្ងួត។ ទំនប់វា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50589834/govt-to-buy-power-from-companies/
កម្ពុជានឹងទិញថាមពលអគ្គិសនីចំនួន ២០០ មេហ្គាវ៉ាត់ពីឡាវ
ប្រទេសកម្ពុជានឹងទិញថាមពលអគ្គិសនី ចំនួន ២០០ មេហ្គាវ៉ាត់ពីប្រទេសឡាវ ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី នៅក្នុងប្រទេស។ អគ្គិសនីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញថាមពលអគ្គិសនីចំនួន ២០០ មេហ្គាវ៉ាត់ពីប្រទេសឡាវ ចាប់ពី ...
ជា វណ្ណៈ
https://www.khmertimeskh.com/50589805/cambodia-to-buy-200-megawatts-from-laos/
មានការដាច់ចរន្តអគ្គិសនីជាប្រចាំថ្ងៃ
ការប្រើប្រាស់អគ្គិសនីនៅពេលថ្មីៗនេះបានកើនលើសការរំពឹងទុក។ ក្រសួងរ៉ែ និងថាមពល (MME) បានពន្យល់ថា តម្រូវការថាមពលអគ្គិសនីច្រើនជាងការផ្គត់ផ្គង់ បាននាំឱ្យមានការខ្វះខាតថាមពល នៅទូទាំងប្រទេស។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50589624/daily-power-cuts/
កម្ពុជា កំពុងចរចាទិញថាមពលអគ្គិសនីពីតួកគី
ប្រទេស កម្ពុជា កំពុងស្ថិតក្នុងការចរចាដើម្បីនាំចូលនាវាថាមពលអគ្គិសនី ២០០ មេហ្គាវ៉ាត់របស់ប្រទេស តួកគី ដើម្បីបំពេញតម្រូវការអគ្គិសនីដែលកំពុងខ្វះខាតរបស់ប្រទេស កម្ពុជា។ នេះបើតាមលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ថ្លែងទៅកាន់កម្មករ ...
ចេង សុខហ័ង
https://bit.ly/2TPgCPH
ចំនួនមន្ត្រីរាជការជាស្ត្រីមានការកើនឡើង
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោក ហេង សំរិន ប្រធានរដ្ឋសភាកាលពីម្សិលមិញបានគូសបញ្ជាក់ពីការកើនឡើងនៃចំនួនស្ត្រី ដែលកំពុងធ្វើការនៅក្នុងវិស័យសាធារណៈក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិនាពេលខាងមុខនេះ។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50583890/officials-note-rise-in-number-of-female-civil-servants/
អង្គការមិនមែនរដ្ឋាភិបាលព្រាងញត្តិដើម្បីកែលម្អសិទ្ធិស្ត្រី
ខណៈដែលទិវានារីអន្តរជាតិបានខិតទៅជិតមកដល់ អង្គការចំនួន ១២ បានបញ្ចប់ការធ្វើញត្តិមួយ អំពាវនាវឱ្យរដ្ឋាភិបាលបន្តដោះស្រាយបញ្ហាប្រឈមដែលស្ត្រីកំពុងជួបប្រទះដូចជា អំពើហិង្សា វិសមភាព និងភាពក្រីក្រ។ អង្គការទាំង ១២ រួម ...
ប៉ិច សុធារី
https://www.khmertimeskh.com/50583888/ngos-draft-petition-to-improve-womens-rights/
អង្គការមិនមែនរដ្ឋាភិបាលចង់ឱ្យមានការទទួលបានរបាយការណ៍អំពីផលប៉ះពាល់បរិស្ថាន
កាលពីម្សិលមិញ អង្គការសង្គមស៊ីវិលដែលកំពុងដោះស្រាយបញ្ហាបរិស្ថាន បានជំរុញឱ្យក្រសួងបរិស្ថាន បង្ហាញរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ដោយសារតែកង្វះព័ត៌មានជាសាធារណៈ ថាតើក្រុមហ៊ុននានាគោរពតាមរបាយការណ៍របស់ខ្លួនឬយ៉ាងណា បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ត្រូវបានអនុម័ត ...
ប៉ិច សុធារី
https://www.khmertimeskh.com/50581980/ngos-want-environmental-impact-report-access/
ប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ប៉ុន្តែចាំបាច់ត្រូវមានកំណែទម្រង់សារពើពន្ធស៊ីជម្រៅ
យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយធនាគារអភិវឌ្ឍអាស៊ី (ADB) បានឱ្យដឹងថា កម្ពុជាមានឱកាសល្អក្នុងការសម្រេចឱ្យបាននូវរបៀបវារៈនៃកិច្ចគាំពារសង្គមរបស់ខ្លួន ក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ប៉ុន្តែត្រូវការធ្វើឱ្យមានតុល្យភាពរវាង ...
ស៊ុ ម៉ាណេត
https://www.khmertimeskh.com/50578198/cambodia-can-achieve-sdgs-but-deep-fiscal-reform-needed-adb-report/
វិនិយោគិនសិង្ហបុរីនឹងវិនិយោគទឹកប្រាក់ចំនួន ៥០០.០០០ ដុល្លារអាមេរិកលើទឹកស្អាតនៅកម្ពុជា
បណ្តាញវិនិយោគទុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នឹងវិនិយោគប្រាក់កន្លះលានដុល្លារលើបណ្តាញទឹកស្អាត សម្រាប់ប្រជាជននៅតាមជនបទរបស់កម្ពុជា។ ក្រុមហ៊ុន Nexus for Development តាមរយៈមូលនិធិ Pioneer Facility បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់នូវកម្ចីមិន ...
Hannah Fernandez
https://www.eco-business.com/news/singapore-investor-pours-us500000-into-clean-water-in-cambodia/
ក្រសួងបង្កើនមណ្ឌលសុខភាពផ្លូវចិត្ត
ក្រសួងសុខាភិបាលបានចេញផ្សាយបញ្ជីនៃមណ្ឌលសុខភាពជាង ៤០០កន្លែង ដែលផ្តល់ការព្យាបាលសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន រួមជាមួយទីតាំង និងលេខទូរស័ព្ទផងដែរ។ ក្រសួងនេះបានពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត និង ...
សែន ដាវីត
https://www.khmertimeskh.com/50575069/ministry-ups-mental-health-centres-2/
ជប៉ុនផ្តល់ថវិកា $២ លានដល់គម្រោងឆ្លើយតបអំពើហិង្សាលើកុមារ
រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុន និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (Unicef) បានប្រកាសផ្សព្វផ្សាយគម្រោងបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ក្នុងប្រទេស កម្ពុជា ក្នុងការពន្លឿនចំណាត់ការ ដើម្បីបញ្ចប់រាល់គ្រប់ទម្រង់ នៃអំពើហិង្សាលើកុមារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមមួយកាលពីម្សិលមិញ។ ...
វ៉ន ដារ៉ា
https://bit.ly/2CNh8CK
ការព្រួយបារម្ភពីវិសមភាពយេនឌ័រក្នុងវិស័យក្រៅប្រព័ន្ធ
ស្ត្រី និងអង្គការមិនមែនរដ្ឋាភិបាលមានការព្រួយបារម្ភថា ស្ត្រីដែលធ្វើការនៅក្នុងវិស័យក្រៅប្រព័ន្ធ នៅតែទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីវិសមភាពយេនឌ័រ ហើយបានជំរុញឱ្យរដ្ឋាភិបាលបង្កើតនូវសេវាកម្មចាំបាច់ ដើម្បីបញ្ចប់និន្នាការកើនឡើងនេះ ...
សែន ដាវីត
https://www.khmertimeskh.com/50571052/concern-over-gender-inequality-in-informal-work-sector/
សេដ្ឋកិច្ចបានកើនឡើង ៧,៣ ភាគរយក្នុងឆ្នាំ ២០១៨
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា នៅក្នុងវិស័យកាត់ដេរ សំណង់ និងបដិសណ្ឋារកិច្ច កំណើនសេដ្ឋកិច្ចជាតិបានកើនឡើង ៧,៣ ភាគរយកាលពីឆ្នាំមុន។ ក្នុងការបង្ហាញពីរបាយការណ៍ចុងក្រោយរបស់ក្រសួង ក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50569205/economy-grew-7-3-pct-in-2018-ministry/
ការសាងសង់រោងចក្រសម្អាតទឹកត្រូវបានបញ្ចប់
រោងចក្រសម្អាតទឹកថ្មីដែលមានសមត្ថភាពអាចផ្ទុកទឹកបានរហូតដល់ ៦០.០០០ ម៉ែត្រគូបនៅតំបន់ក្បាលឆាយនៃខេត្តព្រះសីហនុ នឹងបន្តការចែកចាយទឹក បន្ទាប់ពីក្រុមហ៊ុន អានកូ ដែលជាក្រុមហ៊ុនដែលមានភារកិច្ចសាងសង់ និងប្រតិបត្តិការរោងចក្រនេះបាន ...
ប៉ិច សុធារី
https://www.khmertimeskh.com/50565275/company-nears-water-distribution/
គណៈកម្មាធិការដើម្បីពិនិត្យអនុក្រឹត្យស្តីពីការអប់រំ
រដ្ឋាភិបាលមានគម្រោងបង្កើតគណៈកម្មាធិការមួយ ដើម្បីចូលរួមពិនិត្យ កែសម្រួលគុណវុឌ្ឍជាតិ ក្នុងគោលបំណងកែលម្អគុណភាពនៃការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតគណៈកម្មាធិការនេះ បានធ្វើតាមសំណើរបស់លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ...
វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50565376/commission-to-review-education-sub-decree/
កុមារបីលាននាក់បានចូលរៀន
ខណៈពេលដែលរបាយការណ៍ត្រួតពិនិត្យការអប់រំសកលឆ្នាំ ២០១៧-២០១៨ របស់អង្គការយូណេស្កូបានឱ្យដឹងថា កុមារទូទាំងពិភពលោកចំនួន ២៦៤ លាននាក់មិនបានចូលសាលារៀន កុមារកម្ពុជាចំនួន ៣.១៤៣.២៥២ នាក់បានចុះឈ្មោះចូលរៀន នេះបើយោង ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/three-million-young-people-attend-school
ក្រសួងសិក្សាពីការដាក់មេរៀន សុវត្ថិភាពចំណីអាហារ ចូលក្នុងកម្មវិធីសិក្សា
ក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សានានាដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួង។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ...
វ៉ន ដារ៉ា
https://bit.ly/2QQBfd2
នំព្យាបាលកង្វះអាហារូបត្ថម្ភ បើកផលិតនៅកម្ពុជា
ដើម្បីព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរសម្រាប់កុមារ ក្នុងប្រទេស កម្ពុជា នំបំពង់ធ្វើពីត្រីមានឈ្មោះថា នូទ្រីក (Nutrix) ត្រូវបានប្រកាសដាក់ឲ្យដំណើរការទីតាំងផលិតកម្មរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ...
នៀម ឆេង
https://bit.ly/2Rcduv6
ពលរដ្ឋរីករាយ ក្រោយលោក ហ៊ុន សែន សម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម ២
វារីអគ្គិសនីសេសានក្រោម ២ នេះស្ថិតនៅឃុំភ្លុក ឃុំស្រែគ និងឃុំក្បាលរមាស ស្រុកសេសានដោយមានទំនប់ប្រវែង ៦,៥ គីឡូម៉ែតដែលវែងបំផុតក្នុងទ្វីបអាស៊ីក្រោមវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិនដាក់ទុនវិនិយោគចំនួន ៥១ ភាគរយ, ក្រុមហ៊ុន Royal Group របស់ខ្មែរដាក់ទុនចំនួន ៣៩ ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគចំនួន ១០ ...
សុទ្ធ គឹមសឿន
https://bit.ly/2SaSS3T
មន្ត្រីព្រមាន ផាកពិន័យអ្នកបោះចោលសំរាម ក្នុងពិធីបុណ្យអុំទូក
ក្រសួងបរិស្ថាននឹងដាក់ពង្រាយមន្ត្រី និងយុវជនស្ម័គ្រចិត្តប្រមាណ ៣០០ នាក់ ដើម្បីដើរត្រួតពិនិត្យ និងអប់រំពលរដ្ឋឲ្យយល់ដឹងពីផលប៉ះពាល់ដោយសារការបោះចោលសំរាមជាមួយនឹងការព្រមានផាកពិន័យ ចំពោះអ្នកបោះចោលសំរាម ខណៈក្រុមហ៊ុនស៊ិនទ្រីនឹងដាក់ពង្រាយកម្មករចំនួន ២៧៤ នាក់ និងឡានចំនួន ៤៥ គ្រឿងដើម្បីប្រមូល និងដឹកសំរាមនៅក្នុងពិធីបុណ្យអុំទូក ...
ម៉ិច ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2K4u1eN
រាជរដ្ឋាភិបាលនិងអង្គការ FAO ជម្រុញឱ្យបញ្ចប់ភាពអត់ឃ្លាន
រាជរដ្ឋាភិបាល និងអង្គការស្បៀង និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ បានប្តេជ្ញាលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជា ត្រឹមឆ្នាំ២០៣០។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងកាលពីម្សិលមិញ នៅក្នុងព្រឹត្តិការណ៍មួយ ដើម្បីប្រារព្វ ទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០១៨ នៅ ...
សែន ដាវីត
https://www.khmertimeskh.com/50541166/government-and-fao-push-for-zero-hunger/