ODC English Site

សេចក្តីប្រកាសព័ត៌មាន៖ គំហើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្ហាញពីលទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា

នៅ​ថ្ងៃទី២ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី គំហើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្ហាញពីលទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា។សត្វខ្លាត្រីមួយក្បាល (Prionailurus viverrinus) ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្ដងទៀតនៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្តារឡើងវិញនៃខេត្តពោធិ៍សាត់ជុំវិញបឹងទន្លេសាប តាមរយៈរូបភាពចំនួន ៤៦ សន្លឹកថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥។ ...

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃទី២ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។មានពលរដ្ឋភៀសសឹក២.៣៦៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន៥ម៉ឺននាក់ ឬជាង៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋភៀសសឹកចំនួន១០៩.០៤៤នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា ក្នុងនោះស្រី្តមានចំនួន៥៧.១៥៩នាក់ និងកុមារចំនួន៣៥.៦៧៣នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។មានពលរដ្ឋភៀសសឹក៧៥៣នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ​​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណជិត​​៥សែន៤ម៉ឺន​​នាក់ ឬ​ស្មើនឹង ៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ​​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​៣១ ខែមករា​ ឆ្នាំ​២០២៦​ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីជំរុញការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានអនុម័តទទួលយកគណៈកម្មការ JBC ភាគីកម្ពុជាបានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចមានចែងក្នុងឯកសារភ្ជាប់។ ...

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៣០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃ​ទី​៣១ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៣០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។គិតមកដល់ពេលនេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៤ម៉ឺននាក់ ឬជិត៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋភៀសសឹកចំនួន១១២.២៦២នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា ក្នុងនោះស្រ្តីមានចំនួន៥៨.៨៤២នាក់ និងកុមារចំនួន៣៦.៧៤៤នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃ​ទី​៣០ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។គិតមកដល់ពេលនេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬជិត៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋ ភៀសសឹកចំនួន១១២.២៧៧ នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា ក្នុងនោះស្រ្តីមានចំនួន៥៨.៨៥៥ នាក់ និងកុមារចំនួន៣៦.៧៥៩ នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

បញ្ញា​សិប្បនិម្មិត​ (AI)​ និង​ព័ត៌មាន​បន្លំ​នៅ​លើ​កម្មវិធី​ឌី​ជី​ថ​ល​

បញ្ញា​សិប្បនិម្មិត​ (AI)​ បាន​ផ្លាស់​ប្តូរ​របៀប​ដែល​ព័ត៌មាន​ត្រូវ​បាន​ផលិត​ និង​ចែករំលែក​ ប៉ុន្តែ​វា​ក៏​បាន​បង្កើន​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ភ័ន្ត​ច្រ​លំ​ និង​ព័ត៌មាន​បន្លំ​ផង​ដែរ​។​ នៅ​ក្នុង​សេចក្ដី​ព្រាង​យុទ្ធសាស្ដ្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​ (២០២៥-២០៣០)​ សុចរិត ...

សេចក្តីជូនដំណឹង៖ ការរៀបចំទិវាជាតិវិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​៣០ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការរៀបចំទិវាជាតិវិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦។ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «នវានុវត្តន៍ ដើម្បីវឌ្ឍនភាពជាតិ» ក្នុងគោលបំណងផ្សព្វផ្សាយ ពង្រីកការយល់ដឹងអំពីសមិទ្ធផល ការវិវត្តជឿនលឿន និងចក្ខុវិស័យនែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ...

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាថាទំនាក់ទំនងនេះស្របនឹងអាទិភាពរបស់អាស៊ានឆ្លើយតបទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមាន និងគាំទ្រតំបន់និយម ពហុភាគីនិយម និងមជ្ឍភាពអាស៊ាន។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

អង្គការប្រព័ន្ធទិន្នន័យកម្ពុជា ចាប់យក​​​បច្ចេកវិទ្យា AI ក្រោយ​​​បណ្តុះបណ្តាល​យុវជន​​ចំណូល​ទាប​​ ២៥​ឆ្នាំ​​

បន្ទាប់ពី​ការបណ្តុះបណ្តាល និង​ជ្រើសរើស​បុគ្គលិក​ជា​​យុវជន​មកពី​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប​អស់​រយៈពេល ២៥​ ឆ្នាំ អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD) បាន​​ឱ្យដឹង​ថា ខ្លួន​កំពុង​ផ្លាស់​ប្តូរ​ទៅប្រើ​ប្រាស់​​បញ្ញា​សិប្បនិម្មិត ដើម្បី​ធានាថា​ យុវជន​កម្ពុជា​នៅតែមាន​ការប្រកួតប្រជែង​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​សកល​ដ៏​រីក​ចម្រើន​​យ៉ាង​ឆាប់រហ័ស​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-29-938-264554

ឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យបង្ក​ក្ដីបារម្ភ​ចំពោះ​សុវត្ថិភាព​ជន​ស៊ីវិល​

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) បាន​បង្ហាញ​ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោម បន្សល់​ពី​សង្គ្រាម​ឈ្លានពាន​របស់​ទាហាន​ថៃ​ ដែល​គំរាម​កំហែង​ដល់​សុវត្ថិភាព​ជន​ស៊ីវិល​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-30-855-264569

រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីនភ្ញាក់ផ្អើល​ដែល​​បញ្ហាកម្ពុជា-ថៃ មិន​ត្រូវ​បាន​​អ្នកសារព័ត៌មានចោទសួរ

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី​ Theresa P. Lazaro បានសម្តែងការភ្ញាក់ផ្អើលនៅចុងបញ្ចប់នៃសន្និសីទកាសែតរបស់លោក​ស្រី​ ដោយសារតែគ្មានអ្នករាយការណ៍ព័ត៌មានណាម្នាក់​ ដាក់​សំណួរ​ទៅ​លោក​​ស្រី​អំពីជម្លោះកម្ពុជា-ថៃ ដែលបានឆក់យកអាយុជីវិតមនុស្សជាងមួយរយនាក់នៅក្នុងប្រទេសទាំងពីរនោះទេ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-29-1759-264567

ក្រសួងបរិស្ថាន​៖ សារធាតុ​គីមី​​​ក្នុង​ប្លា​ស្ទិ​កមួយ​ចំនួន​ គ្រោះថ្នាក់​ដល់​សុខភាព និង​ប្រព័ន្ធ​អេកូឡូស៊ី​ធ្ងន់ធ្ងរ​

ក្រសួងបរិស្ថាន​បាន​ព្រមាន​អំពី​ហានិភ័យ​ធ្ងន់ធ្ងរ​ពីសារ​ធាតុគីមី​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការផលិត​ផលិតផល​ប្លា​ស្ទិ​ក ខណៈ​ការសិក្សា​សកល​មួយ​ បាន​បង្ហាញថា សារធាតុ​គីមី​ជាង​មួយ​ភាគ​បួន ក្នុងចំណោម​សារធាតុ​ជាង ១៦,០០០ ប្រភេទ បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-29-130-264561

កម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ​លើកមេដឹកនាំ​កម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះ សកម្មភាពអរិភាព​របស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-29-1251-264559

កិច្ចប្រជុំកម្រិត​ភូមិ​ភាគ​ RBC កម្ពុជា​-ថៃ មិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នា

កម្ពុជា ថៃ មិនអាចចុះហត្ថលេខាលើឯកសារកិច្ចប្រជុំ​កម្រិត​ភូមិ​ភាគ​ RBC ដោយសារនៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​លើ​ចំណុចមួយចំនួន បន្ទាប់​ពី​ក្រុមលេខា​នៃ​កិច្ច​ប្រជុំនេះ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​អស់​រយៈ​ពេល ៣ ថ្ងៃ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត។ នេះបើតាមក្រសួងការពារជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-29-103-264555

​ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ ScamCheck​ AI

ការ​ឆបោក​តាម​អន​ឡាញ​កំពុង​តែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​តំបន់​ ដែល​មិន​ត្រឹមតែ​បណ្តាល​ឱ្យ​ខាតបង់​ថវិកា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ឱ្យ​មាន​វិបត្តិ​ផ្លូវចិត្ត​ផង​ដែរ​។​ ទម្រង់​នៃ​ការ​ឆបោក​ជា​ទូទៅ​រួម​មាន​ ការ ...

កម្ពុជា​ត្រៀម​ខ្លួន​ទប់ស្កាត់វីរុសនីប៉ាហ៍ ខណៈវីរុស​នេះ​កំពុង​រាតត្បាតនៅឥណ្ឌា​

ក្រ​សួងសុខាភិបាល​បាន​ជំរុញ​ឱ្យ​សាធារណជ​នមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​នីប៉ាហ៍ និង​បាន​ដាក់​ចេញ​វិធានការ​ការពារ​មួយ​ចំនួន​ផង​ដែរ ខណៈ​នៅ​ប្រទេស​ឥណ្ឌា​មាន​សេចក្ដី​រាយការ​ណ៍​ពី​ការ​រាតត្បាត​វីរុស​នេះ​នៅតំបន់​ West Bengal ​មាន​​ចំនួន​ប្រាំ​ករណី​បាន​ឆ្លង និង​មាន ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/cambodia-steps-up-nipah-virus-preparedness-as-india-confirms-latest-outbreak/

រដ្ឋមន្ត្រីសុខាភិបាលពិនិត្យកន្លែងចត្តាឡីស័ក នៅអាកាសយានដ្ឋាន បង្ការការនាំចូលជំងឺនីប៉ាស៍

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ បន្តរក្សាកម្រិតប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការនាំចូលជំងឺនីប៉ាស៍ មកក្នុងប្រទេស ខណៈជំងឺឆ្លងនេះកំពុងកើតមាននៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-28-2249-264552

សភាពាណិជ្ជកម្មកម្ពុជា មិន​ត្រឹម​តែ​ជា​ស្ថាប័ន​ធម្មតាមួយទេ ប៉ុន្តែ​គឺ​ជា​“ដៃគូ”របស់រាជរដ្ឋាភិបាល

ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជា(CCC) ​បានប្រាប់ឱ្យ​​​តំណាង​សភាពាណិជ្ជកម្ម​រាជធានី-ខេត្ត និង​ការិយាល័យតំណាងនៅក្រៅប្រទេស ត្រូវ​​រួមគ្នា​​បំពេញ​បេសកកម្ម​ធ្វើជាស្ពានចម្លងរវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល​ ក្នុង​គោល​ដៅ​ដើម្បី​ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឱ្យបោះ​ជំហាន​ទៅ​មុខ​កាន់តែលឿន ខណៈ​សេដ្ឋកិច្ចកម្ពុជា​ ក្នុង​​​​ឆ្នាំ​២០២៦ នេះ​ត្រូវបានព្យាករណ៍​នឹង​មាន​កំណើន​ ៥,០%។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-28-158-264550

ចំណូល​ពន្ធគយឆ្នាំ​២០២៥ កើនលើស​ផែនការឆ្នាំ​​ជិត ២៥%

ការ​កើន​ឡើង​នៃ​សកម្ម​ភាព​នាំ​ចេញ-​នាំ​ចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា​​ជា​មួយ​បណ្តាដៃគូ​​អន្តរជាតិ​នានា​កាល​ពី​ឆ្នាំ​២០២៥ បានជួយ​ឱ្យ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ប្រមូលចំណូលពន្ធគយ​ បានប្រមាណ​ជាង ៣ ពាន់​លាន​ដុល្លារ ដែល​ស្មើនឹងជិត ១២៥% នៃផែនការប្រចាំ​​ឆ្នាំ២០២៥។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-28-1233-264546

ឡាវ​អនុញ្ញាត​ឲ្យ​ផលិតផលកសិកម្ម​​កម្ពុជា​ឆ្លង​កាត់​ឆ្ពោះទៅកាន់​ប្រទេស​ចិន

អ្នកជំនាញ​​សេដ្ឋកិច្ចបានអះអាង​ថា ​​កិច្ច​ព្រម​ព្រៀងស្តីពី​«ការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ»​​ដែល​ភាគី​​កម្ពុជា​បាន​ចុះ​​ហត្ថលេខា​ជាមួយ​ភាគី​​ឡាវ​នឹងចូល​រួម​ចំណែក​យ៉ាង​ច្រើនក្នុង​ការ​បង្កើន​សក្តានុពល​នាំ​ចេញ​កសិផល​​​កម្ពុជា​ទៅ​កាន់ទីផ្សារ​ប្រទេស​ចិន ហើយ​ក៏​នឹង​​ជួយ​កាត់ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-27-1317-264536

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ឋប្រាំចំណុច

នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពី​ ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ឋប្រាំចំណុច។ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដែលបានប្រព្រឹត្តទៅនៅកោះសេប៊ូ ប្រទេសហ្វីលីពីន។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ

នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះ សកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរួម៖ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនៅក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣

នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី ការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី៣។តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល» ប្រទេសទាំងពីរបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។ ...

ក្រសួងពាណិជ្ជកម្ម និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

z6bt9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!