សេចក្តីជូនដំណឹង៖ ការរៀបចំទិវាជាតិវិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​៣០ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការរៀបចំទិវាជាតិវិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «នវានុវត្តន៍ ដើម្បីវឌ្ឍនភាពជាតិ» ក្នុងគោលបំណងផ្សព្វផ្សាយ ពង្រីកការយល់ដឹងអំពីសមិទ្ធផល ការវិវត្តជឿនលឿន និងចក្ខុវិស័យនែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ទាញយក៖ pdf