ODC English Site

កម្ពុជារំពឹងថានឹងអាចកាត់បន្ថយការបំពុលដោយប្លាស្ទិករហូតដល់ទៅ៧៤%តាមរយៈផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ

ក្រសួងបរិស្ថាន នាថ្ងៃអង្គារ ទី២០ ខែមករានេះបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា ដោយរំពឹងថា វានឹងជួយកាត់បន្ថយការបំពុលប្លាស្ទិកបានរហូតដល់ទៅ៧៤% កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៤០% និងការសន្សំការចំណាយប៉ាន់ស្មានចំនួន៣៧% សម្រាប់រដ្ឋាភិបាលផងដែរ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-20-2216-264477

ការអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកកម្មករឱ្យកាន់តែមានសុវត្ថិភាពត្រូវបានពង្រីកដល់ខេត្តកំពង់ឆ្នាំង

ក្រសួងចំនួន២បានប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុខភាព និងសុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ក្នុងខេត្តកំពង់ឆ្នាំង ដែលជាខេត្តទី២ ដើម្បីផ្សព្វផ្សាយ និងជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញ ដោយកែច្នៃ ឱ្យមានកៅអីអង្គុយសមរម្យ សម្រាប់ដឹកជញ្ជូនកម្មករនិយោជិត។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-20-229-264476

សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងតំបន់ដែលបានកាន់កាប់

​ថ្ងៃ​ទី​២១ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការតវ៉ាប្រឆាំងរបស់កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងតំបន់ដែលបានកាន់កាប់។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ខ្លឹមសារ ស្តីពី ជំនួបសម្ដែងការគួរសមរបស់ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ ស្តីពី ជំនួបសម្ដែងការគួរសមរបស់ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយបច្ចេកទេសរបស់អង្គការយូណេស្កូក្នុងការការពារប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងដែលបានទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២១ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​ជាង៥សែន២ម៉ឺន​​នាក់ ឬ​ស្មើនឹង​៨០% បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតក្រកម្ពុជាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រធានសមាគមកម្ពុជា-ជប៉ុន

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្រោមភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥

នៅ​ថ្ងៃ​ទី​២០ ខែមករា​ ឆ្នាំ​២០២៦​ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥។អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការកំណត់កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥ ដោយផ្អែកលើការគណនាមធ្យមភាគ នៃមធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន ១២ (ដប់ពីរ) ដូចខាងក្រោម៖៩,៣៦% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល៨,៤៥% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។ ...

អគ្គនាយកដ្ឋានពន្ធដារ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង៖​ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្ដីជូនដំណឹង ស្ដីពី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំនៅវិមានព្រឹទ្ធសភា ដោយមានរបៀបវីរៈដូចចែងក្នុងសេចក្តីជូនដំណឹង។ ...

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការជួបពិភាក្សាការងាររវាង ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា និងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត រួមទាំងការគាំទ្ររបស់កម្ពុជាសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ AJC ឆ្នាំ២០២៦-២០៣០ ដើម្បីធានាថាផែនការនេះស្របទៅជាមួយអាទិភាពរយៈពេលវែងរបស់អាស៊ាន។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ វឌ្ឍនភាពនៃការផ្តល់ការឯកភាពក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន

នៅ​ថ្ងៃ​ទី​២០ ខែមករា​ ឆ្នាំ​២០២៦​ និយ័តករសន្តិសុខសង្គម បានចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការផ្តល់ការឯកភាពក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន។គិតត្រឹមដំណាច់ឆ្នាំ២០២៥ និយ័តករសន្តិសុខសង្គម បានផ្ដល់ការឯកភាពឱ្យមូលដ្ឋានសុខាភិបាលឯកជនសរុបចំនួន៥៣។ ...

និយ័តករសន្តិសុខសង្គម

ទាញយក៖ pdf

ខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ដោយឆ្នាំ២០២៦នេះជាខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងដើម្បីអបអរខួបនេះ​ ប្រទេសទាំងពីរកំពុងរៀបចំដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះបាទព្រះករុណា​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសឡាវ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការផ្លាស់ប្ដូរយោបល់យ៉ាងទូលំទូលាយលើវិស័យកិច្ចសហប្រតិបត្តិការជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការផ្នែកយោធា និងសន្តិសុខ សេដ្ឋកិច្ច ការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២០ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។គិតមកត្រឹមព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​ ១២៧.៥១៩នាក់​ ក្នុងនោះស្រី្តមាន ៦៧.០២២នាក់ និងកុមារ ៤១.៧៦៥នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីបំភ្លឺឆ្លើយតបចំពោះការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជាដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីបំភ្លឺឆ្លើយតបចំពោះការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជាដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថាព្រះរាជាណាចក្រកម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

ឃាត់ខ្លួនជនបរទេស៧៥នាក់សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ រាជធានីភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-17-1516-264443

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប «ផ្ទះអាថ៌កំបាំង» រឹបអូស​ឧបករណ៍អេឡិចត្រូនិក ៣០ម៉ឺនគ្រឿង

អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ដោយ​បាន​ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺនគ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ។ នេះបើ​យោង​តាម​លោក រ័ត្ន ស៊្រាង មេ​បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេពេញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-17-1533-264444

កម្ពុជាទទូចឱ្យថៃបញ្ឈប់វប្បធម៌ទម្លាក់កំហុស ដើម្បីបិទបាំងភាពអសកម្មរបស់ខ្លួនពីបញ្ហាគុណភាពខ្យល់

ក្រសួងបរិស្ថានបានច្រានចោលការចុះផ្សាយរបស់កាសែត The Nationដែលថា ការបំពុលខ្យល់នៅទីក្រុងបាងកកមានប្រភពមកពីភ្លើងឆេះនៅកម្ពុជា ដោយចាត់ទុកថានេះគឺជាការ«បង្វែរកំហុសមកលើកម្ពុជា» ខណៈដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវ«តម្លាភាពនៃទិន្នន័យខ្យល់» ដោយមិនលាក់លៀម និងមិនប្រើប្រាស់ល្បែងនយោបាយទម្លាក់កំហុស ដើម្បីបិទបាំងភាពអសកម្មរបស់ខ្លួននោះឡើយ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-19-851-264450

ស្វាយរៀង​ប្រកាស​បង្ក្រាប​ការ​ឆបោក​តាម​អនឡាញ សុំកិច្ច​សហការ​ពី​ម្ចាស់​ផ្ទះសំណាក់ និង​កាស៊ីណូ

រដ្ឋបាល​ខេត្ត​ស្វាយ​រៀង​ប្រកាស​ចាត់​វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ​ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-1-18-951-264448

ថៃ​រំលោភ​បទ​ឈប់​បាញ់ ​​បង្កើត «​ស្ថានភាព​ថ្មី​លើ​ទីតាំង​ជាក់ស្តែង» ប៉ះពាល់​ដល់​ជន​ស៊ីវិល និង​អាជីវកម្ម

រាជរដ្ឋាភិបាល​កម្ពុជា បាន​ចោទប្រកាន់​ប្រទេស​ថៃ​ថា បាន​រំលោភ​លើ​វិធានការ​បទ​ឈប់​បាញ់ និង​ការកាត់បន្ថយ​ភាព​តានតឹង ដែល​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា ដោយ​ការដាក់​រាយ​បន្លា​លួស និង​ដាក់ពង្រាយ​កម្លាំងយោធា នៅក្នុង​ទឹកដី​កម្ពុជា។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-1-18-811-264446

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៩ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក១.៦៦១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៣៣.០៧០នាក់ ក្នុងនោះស្រី្តមាន ៦៩.៨៣២នាក់ និងកុមារ៤៣.៤៦០នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៨ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។មាន​ពលរដ្ឋ​ភៀសសឹក​​៣.០៤១នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​ជាង៥សែន១ម៉ឺន​​នាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១៣៤.៧៣១នាក់​ ក្នុងនោះស្រី្តមាន៧០.៤៦០នាក់ និងកុមារ៤៣.៩០៣នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាឈ្នះពានរង្វាន់មាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាឈ្នះពានរង្វាន់មាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦។បណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ានបានសម្រេចនិងទទួលស្គាល់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ (Public Sector Category) ដែលមានឧត្តមភាពនិងនវានុវត្តន៍ លេចធ្លោជាងគេនៅក្នុងតំបន់អាស៊ាន។ ...

ក្រុមប្រឹក្សាជាតិគាំពារសង្គម

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍៖ ស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា

នៅ​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី​ ស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា។កម្ពុជាតាមដានការវិវត្តនៃស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា ដោយក្តីព្រួយបារម្ភជាខ្លាំង។ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅទូទាំងពិភពលោក។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ

នៅ​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការតវ៉ាប្រឆាំងរបស់កម្ពុជានឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែង ដែលជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

V5A7t
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!