សេចក្តីប្រកាសព័ត៌មាន៖ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាឈ្នះពានរង្វាន់មាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាឈ្នះពានរង្វាន់មាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦។

បណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ានបានសម្រេចនិងទទួលស្គាល់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ (Public Sector Category) ដែលមានឧត្តមភាពនិងនវានុវត្តន៍ លេចធ្លោជាងគេនៅក្នុងតំបន់អាស៊ាន។

ក្រុមប្រឹក្សាជាតិគាំពារសង្គម

ទាញយក៖ pdf