សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។
មានពលរដ្ឋភៀសសឹក៣.០៤១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៣៤.៧៣១នាក់ ក្នុងនោះស្រី្តមាន៧០.៤៦០នាក់ និងកុមារ៤៣.៩០៣នាក់។
ក្រសួងមហាផ្ទៃ
