សេចក្តីថ្លែងការណ៍៖ ស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី ស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា។
កម្ពុជាតាមដានការវិវត្តនៃស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា ដោយក្តីព្រួយបារម្ភជាខ្លាំង។ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅទូទាំងពិភពលោក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
