ODC English Site
ឈប់លឺសំឡេងកាំភ្លើង បន្ទាប់បទឈប់បាញ់បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ
អ្នកនាំពាក្យខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបញ្ជាក់ថា សំឡេងកាំភ្លើងធំ និងការបាញ់កាំភ្លើងបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីពាក់កណ្ដាលអធ្រាត្រ នៅតំបន់ដែលការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ ...
បុគ្គលិកខេមបូចា
https://khmer.cambojanews.com/no-sounds-of-shooting-after-ceasefire-comes-into-effect-at-midnight/
កម្ពុជាបដិសេធម្ដងទៀតការចោទប្រកាន់របស់ថៃទាំងព្រឹកទាំងល្ងាចថាកម្ពុជាបំពានបទឈប់បាញ់គ្នា
ទាំងអ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំពាក្យក្រសួងការពារជាតិ សុទ្ធតែបានបដិសេធម្ដងហើយម្ដងទៀតអំពីការចោទប្រកាន់របស់ភាគីថៃដែលថា កងទ័ពកម្ពុជាបានបំពានបទឈប់បាញ់គ្នាក្រោយពេលម៉ោង ១២ រំលងអធ្រាត្រយប់មិញ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-29-1834-262818
អង្គការទស្សនៈពិភពលោកជំរុញឱ្យបន្តការការពារកុមារពេលមានបទឈប់បាញ់នៅតាមព្រំដែន
បន្ទាប់ពីមានបទឈប់បាញ់ដែលបានប្រកាសថ្មីរវាងកម្ពុជា និងថៃ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាបានបង្កើតជាសកម្មភាពបន្ទាន់មួយ ខណៈអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់អាទិភាពដល់ការការពារ និងសុខុមាលភាពរបស់កុមារដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-29-1630-262817
ក្រសួងណែនាំឱ្យអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ជាបន្ទាន់នូវការប្រមាថថ្នាក់ដឹកបរទេស ក្នុងពេលមានជម្លោះព្រំដែន
ក្រសួងព័ត៌មានបានណែនាំឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋាន ត្រូវបញ្ឈប់ជាបន្ទាន់ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃជម្លោះ ជាមួយប្រទេសនោះក៏ដោយ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-29-1623-262816
កម្ពុជា និងUNESCO ពង្រឹងកិច្ចសហការលើការងារអភិរក្សប្រភពទឹកក្រោមដី និងបេតិកភណ្ឌ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និងលោក Sardar Umar Alam ប្រធានអង្គការយូណេស្កូ (UNESCO) ប្រចាំប្រទេសកម្ពុជា បានជួបពិភាក្សាការងារគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌នាថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-29-161-262812
សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ។សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai បានលើកអំពីជំហររបស់ខ្លួន ព្រមទាំងឆន្ទៈសម្រាប់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍ស្តីពីថៃប្រើផ្សែងពុលប្រឆាំងនឹងកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីថៃប្រើផ្សែងពុលប្រឆាំងនឹងកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់ដោយចេតនារបស់ប្រទេសថៃចំពោះផ្សែងពុល និងការបំពុលដោយយោធានៅក្នុងការឈ្លានពានយោធានាពេលថ្មីៗនេះប្រឆាំងនឹងទឹកដីកម្ពុជា។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
កងទ័ពថៃបើកការបាញ់ប្រហារនៅខេត្តពោធិ៍សាត់របស់កម្ពុជា បន្ទាប់ពីកិច្ចប្រជុំអង្គការសហប្រជាជាតិបញ្ចប់
នៅម៉ោង ៥:០២ ព្រឹក នាថ្ងៃទី២៦ ខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ចប់ ថៃបានពង្រីកតំបន់ជម្លោះដោយការបាញ់ប្រហារកាំភ្លើងធំចំនួន ៥ គ្រាប់ទៅលើទីតាំងជាច្រើននៅស្រុកវាលវែង ខេត្តពោធិ៍សាត់របស់ប្រទេសកម្ពុជា។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ ...
ថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជា ទោះបីឯកភាពជាគោលការណ៍ជាមួយលោក ត្រាំ លើបទឈប់បាញ់
កងទ័ពថៃនៅតែបន្តវាយប្រយុទ្ធជាមួយកម្ពុជា ទោះបីភាគីទាំងពីរបានឯកភាពជាគោលការណ៍លើបទឈប់បាញ់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ យ៉ាងណាក្តី។ ...
បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ និងពលរដ្ឋសរុប ៤៥នាក់ដែលបានជាប់នៅប្រាសាទព្រះវិហារបានចាកចេញដោយសុវត្ថិភាព
បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥ រូប បានរួចផុតគ្រោះថ្នាក់ហើយ បន្ទាប់ពីជាប់គាំងនៅលើប្រាសាទព្រះវិហារជាង ២ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-26-1530-262784
ថៃប្រើយុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ ភូតកុហកពិភពលោក ជាលេសវាយប្រហារកម្ពុជា
ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើបូរណភាពទឹកដីកម្ពុជា ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ ភូតកុហកពិភពលោក និងស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-26-1638-262785
កម្ពុជាមិនមានភាពចាំបាច់ក្នុងការប្រើប្រាស់មីសីល PHL-03 ចម្ងាយឆ្ងាយនោះទេ
កម្ពុជាបានបដិសេធការចោទប្រកាន់របស់ថៃថាកម្ពុជាបានបាញ់មីស៊ីល PHL-03 ទៅកាន់ប្រទេសថៃ ខណៈប្រទេសថៃបានបង្កើនការវាយប្រហារលើកម្ពុជា ដោយបន្តប្រតិបត្តិការរបស់ពួកគេរហូតដល់សមុទ្រនៅថ្ងៃទីបីនៃជម្លោះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-26-1738-262787
ទាហានថៃនៅតែវាយប្រហារសន្ធាប់ ប្រើគ្រប់សព្វាវុធ ទោះទទួលពាក្យបទឈប់បាញ់ពី Donald Trump
ទោះទទួលពាក្យបទឈប់បាញ់ពីលោកប្រធានាធិបតី Donald Trump ទាហានថៃនៅតែបន្ដវាយប្រហារដោយគឃ្លើន និងសន្ធាប់មកកាន់ដែនអធិប្បតេយ្យភាពកម្ពុជា ដោយប្រើប្រាស់សព្វាវុធធុនធំ យន្ដហោះទម្លាក់គ្រាប់ និងគ្រាប់បែកចង្កោម កាន់តែច្រើនជាងមុន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-27-81-262788
ថៃបង្កើនការវាយសន្ធាប់យ៉ាងសាហាវ ឃោរឃៅចូលទឹកដីកម្ពុជា តែបង្កើតព័ត៌មានបំភ្លៃ
ចាប់ពីម៉ោង ២:០០ រំលងអធ្រាត្រថៃបើកការវាយប្រហារយ៉ាងកាំភ្លើងមកលើដែនអធិបតេយ្យរបស់កម្ពុជានៅតំបន់វាលឥន្ទ្រី។ ម៉ោង ២:៣០ នាទីថៃចាប់ផ្ដើមវាយប្រហារនៅតាថាវ ភ្នំ ៣៣៣ និងភ្នំខ្មោច និងបង្ហោះ drones នៅលើភូមិភូមិសាស្ត្រនោះតែម្ដង។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-27-1159-262789
ក្រសួងការងារកត់សម្គាល់ការរើសអើងលើពលករខ្មែរនៅស្រុកថៃ និងអំពាវនាវឲ្យពលករត្រឡប់មកវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា បានកត់សម្គាល់ឃើញថា មានការ កើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-27-2155-262791
សេចក្តីថ្លែងការណ៍បន្ទាន់មួយ នៃការថ្កោលទោសការបន្តការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធថៃ
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ នៃការថ្កោលទោសការបន្តការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធថៃ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបាញ់ផ្លោងលើប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សេចក្តីជូនដំណឹងស្តីពីការប្តូរប្រាក់បាតថៃនៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្តូរប្រាក់បាតថៃនៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់។ដើម្បីសម្រួលដល់ការប្តូរប្រាក់បាតថៃ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ធនាគារជាតិនៃកម្ពុជា បានផ្តល់ការណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ក្នុងការផ្តល់សេវាប្តូរប្រាក់បាតក្នុងអត្រាទីផ្សារ។ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើងនិងការប្រើហឹង្សាលើបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើងនិងការប្រើហឹង្សាលើបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃ។រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរយើងសូមវិលត្រឡប់មកមាតុប្រទេសវិញ ដោយសារក្រសួងបានកត់សម្គាល់ឃើញថា មានការកើនឡើងនូវការរើសអើង ការដាក់សម្ពាធការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាព សេរីភាពធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ជាពិសេស ក្រោយពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីថ្លែងការណ៍ស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់អំពីកម្ពុជា និងថៃ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់អំពីកម្ពុជា និងថៃ។ប្រទេសកម្ពុជា និងថៃ គ្រោងនឹងចាប់ផ្តើមការចរចាកម្រិតខ្ពស់ នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាក្តីសង្ឃឹមក្នុងសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់។ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនេះ។ ទាំងលោកប្រធានាធិបតី Trump និងខ្ញុំ នៅតែភ្ជាប់ទំនាក់ទំនង ជាមួយសមភាគីនៃប្រទេសទាំងពីរ និងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។ យើងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់តាមតាមតែអាចធ្វើទៅបាន។ ...
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន ៤៥ រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារចំនួន ៤៥ រូប ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ។បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ជាពលករភ្នាក់ងារទេសចរណ៍ កម្មករបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ចំនួន ៤៥រូប បានជាប់នៅលើភ្នំប្រាសាទព្រះវិហារអំឡុងពេលបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃដោយប្រើប្រាស់កាំភ្លើងប្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅប្រាសាទព្រះវិហារនិងបរិវេណជុំវិញចាប់តាំងពីម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ...
អាជ្ញាធរជាតិព្រះវិហារ
សេចក្តីថ្លែងការណ៍ស្តីពីជម្លោះព្រំដែនថៃ-កម្ពុជា
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ស្តីពីជម្លោះព្រំដែនថៃ-កម្ពុជា។ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៥ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាលឱ្យមានការកើនឡើងនៃគ្រោះថ្នាក់ទាំងសងខាង និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាការផ្លាស់ទីលំនៅរបស់ប្រជាជនមួយចំនួនធំនៅតាមតំបន់ព្រំដែន។ ...
ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា
សេចក្តីថ្លែងការណ៍ស្តីពីការថ្កោលទោសដាច់អហង្ការចំពោះទង្វើឈ្លានពានដោយខុសច្បាប់ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធរបស់យោធាថៃ
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការថ្កោលទោសដាច់អហង្ការចំពោះទង្វើឈ្លានពានដោយខុសច្បាប់ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធរបស់យោធាថៃ។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រកាសថ្កោលទោសដាច់អហង្ការចំពោះទង្វើឈ្លានពានដោយខុសច្បាប់ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធរបស់យោធាថៃ ដោយបើកការវាយប្រហារដោយចេតនា និងគិតទុកជាមុនលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតជប៉ុននៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា។នៅថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង ២:២០នាទីរសៀល(ម៉ោងនៅប្រទេសជប៉ុន) ប្រមាណជា ២៥នាទី ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន បានសន្ទនាតាមទូរសព្ទជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា។សេចក្តីសង្ខេបនៃកិច្ចសន្ទនាមាន៖ ១. ជាការចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី អ៊ីវ៉ាយ៉ា បានបង្ហាញកង្វល់យ៉ាងខ្លាំងរបស់ប្រទេសជប៉ុន ចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃដែលកំពុងកើតឡើង ។ ឯកឧត្តមបានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា និងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយ ដោយសន្តិវិធីតាមរយៈការសន្ទនា។ ២. ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពន្យល់ពីគោលជំហររបស់កម្ពុជានិងបង្ហាញពីបំណងក្នុងការដោះស្រាយស្ថានការណ៍ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញឱ្យបានឆាប់។ ...
ស្ថានទូតជប៉ុននៅកម្ពុជា
សេចក្តីថ្លែងការណ៍នៅក្រុមប្រឹក្សាសន្តិសុខជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយនៅក្រុមប្រឹក្សាសន្តិសុខជម្លោះព្រំដែនកម្ពុជា-ថៃ។កម្ពុជាបានដាក់សេចក្តីថ្លែងការណ៍ផ្លូវការមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥ ដោយចោទប្រកាន់ប្រទេសថៃពីបទឈ្លានពានយោធាឆ្លងព្រំដែន ដែលបណ្តាលឱ្យមានជនស៊ីវិល និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ខណៈអំពាវនាវឱ្យមានការអន្តរាគមន៍ និងការពិភាក្សាពីអន្តរជាតិ។ ...
រាជរដ្ឋាភិបាលកម្ពុជា