សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច។
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ វីរយុទ្ធជនកម្ពុជានិងយោធាថៃបានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង៦ល្ងាចថ្ងៃនេះ មានពលរដ្ឋស្លាប់ចំនួន៣២នាក់ និងរបួសចំនួន៩៥នាក់។
ក្រសួងមហាផ្ទៃ
