ODC English Site
ការប្រើប្រាស់គោក្របីក្នុងវិស័យកសិកម្មមានតិចជាង ១%
កំណើននៃការប្រើប្រាស់គ្រឿងយន្តកសិកម្មបានធ្វើឱ្យការប្រើប្រាស់គោ ក្របី ជាកម្លាំងអូសទាញក្នុងវិស័យកសិកម្មកម្ពុជាធ្លាក់មកនៅក្រោម ១ ភាគរយតែប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ ដែលនិន្នាការនេះនឹងបន្តកើតមានបន្ថែមទៀតនាពេលអនាគត ...
ហ៊ឹន ពិសី
https://bit.ly/3rb4S5R
ARDB ស្នើរដ្ឋាភិបាលផ្តល់ទុនបន្ថែមចំនួន $៣០ លាន
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រំពឹងនឹងទទួលបានឥណទានពិសេស ៣០ លានដុល្លារ បន្ថែមពីរដ្ឋាភិបាលសម្រាប់បន្តផ្តល់កម្ចីឱ្យដល់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីធ្វើឱ្យប្រសើរនូវសកម្មភាពអាជីវកម្មក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវី ...
ធូ វិរៈ
https://bit.ly/3d4Hx10
មន្ត្រីកំពុងរកមូលហេតុបណ្តាលឱ្យសត្វស្លាបងាប់នៅតំបន់បឹងស្នេហ៍
ក្រុមមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រៃវែងកំពុងចុះស្រាវជ្រាវ និងប្រមូលសំណាកសត្វស្លាបព្រៃ ដែលងាប់នៅក្នុងតំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ទួលពាន់តាឡី ដើម្បីយកទៅពិសោធស្វែងរកការពិត បន្ទាប់ពីមានការរាយការណ៍ថា មានសត្វស្លាបជាច្រើនរយក្បាលក្នុងតំបន់នោះបានងាប់ជាបន្តបន្ទាប់។ ...
ឃុត សុភចរិយា
https://bit.ly/3dhq7hN
សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់បុរសជនជាតិខ្មែរអាយ ៧៥ ឆ្នាំ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់បុរសជនជាតិខ្មែរអាយ ៧៥ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត។ គួរបញ្ជាក់ផងដែរថា បុរសដែល ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងស្ដីពី ការផ្តល់រយៈពេលអនុគ្រោះលើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះ អាជីវកម្មសេវាកម្មទេសចរណ៍
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្ដីពីការផ្តល់រយៈពេលអនុគ្រោះលើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមសម្រួលដល់ការប្រកបធុរកិច្ចក្នុងវិស័យទេសចរណ៍កម្ពុជា ដែលកំពុងរងផលប៉ះពាល់ពី ...
ក្រសួងទេសចរណ៍
មន្ត្រីអភិរក្សបរិស្ថាន និងអង្គការសន្សំម្លប់ព្រៃ សហការការពារដើមឈើធំៗបានល្អក្នុងដែនជម្រកកែវសីមា
មន្ត្រីអភិរក្សបរិស្ថាន និងអង្គការសង្គមស៊ីវិលបានអះអាងថា ដើមឈើធំៗដែលមានអាយុកាលរាប់រយឆ្នាំដែលមាននៅតំបន់ដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរី កំពុងត្រូវបានការពារយ៉ាងយកចិត្តទុកដាក់។ ...
គឹម សារុំ
https://bit.ly/3tNz0pM
សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៦២ ឆ្នាំ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៦២ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត។ គួរបញ្ជាក់ផងដែរថាស្ត្រីដែលបានស្លាប់ ...
ក្រសួងសុខាភិបាល
អង្គការតម្លាភាពរកឃើញស្ត្រី និងយុវជននៅតែប្រឈមបញ្ហាច្រើនក្នុងការទទួលតួនាទីជាមេដឹកនាំ
របាយការណ៍ស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា រកឃើញស្ត្រី និងយុវជននៅកម្ពុជា នៅតែមានបញ្ហាប្រឈមជាច្រើនក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងធ្វើការសម្រេចចិត្ត។ របាយការណ៍ក៏បានលើកឡើងនូវអនុសាសន៍ជាច្រើនចំណុចដើម្បីជួយឱ្យភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជនកាន់តែប្រសើរឡើង។ ...
នៀម ឆេង
https://bit.ly/39aAxOC
សេចក្ដីប្រកាសព័ត៌មានស្ដីពី គម្រោងមូលនិធិរបស់ប្រទេសជប៉ុន ដើម្បីបញ្ចប់អំពើហិង្សាលើកុមារក្នុងកំឡុងពេលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា
នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីគម្រោងមូលនិធិរបស់ប្រទេសជប៉ុន ដើម្បីបញ្ចប់អំពើហិង្សាលើកុមារក្នុងកំឡុងពេលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ ទឹកប្រាក់ប្រមាណ ...
ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៤៦ ឆ្នាំ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៤៦ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គួរបញ្ជាក់ផងដែរថា បុរសដែល ...
ក្រសួងសុខាភិបាល
សេចក្ដីប្រកាសព័ត៌មានស្ដីពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី
នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) ប្រចាំតំបន់អាស៊ី គោលបំណងលើកកម្ពស់បរិវត្តកម្មឌីជី ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីជូនដំណឹងស្ដីពី ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ
នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្ដីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិកចំនួន ២,៨១២នាក់ នៃរោងចក្រ សហគ្រាសនៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតី ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សេចក្ដីប្រកាសព័ត៌មានស្ដីពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្ដល់ថវិកា ១០ លានដុល្លារអាមេរិក ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងផ្ដល់ជំនួយដល់ជនរងគ្រោះនៅ កម្ពុជាក្នុងឆ្នាំ ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត
នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការផ្ដល់ថវិកា ១០ លានដុល្លារអាមេរិក ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងផ្ដល់ជំនួយដល់ជនរងគ្រោះនៅកម្ពុជា ...
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)
ការរុករកប្រេងនៅប្រទេសកម្ពុជា
នៅភូមិភាគអាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយដែលសំបូរទៅដោយធនធានធម្មជាតិដូចជា ត្បូង ឧស្ម័ន រ៉ែប្រេង ឧស្ម័នផូស្វ័រ(Phosphate) ឧស្ម័នម៉ង់ហ្គាណែស(manganese) រ៉ែដែក និងឈើ។1 ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្រុមហ៊ុនជាច្រើនដូចជា ...
ការអភិវឌ្ឍឌីជីថលហិរញ្ញវត្ថុនៅកម្ពុជា បន្តប្រឈមបញ្ហាមួយចំនួន
លោកស្រី ជា សិរី ជំនួយការលោកទេសាភិបាលនៅធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា កម្ពុជានៅតែប្រឈមនឹងបញ្ហាមួយចំនួនទាក់ទងនឹងការអភិវឌ្ឍការទូទាត់ និងសេវាឌីជីថលដែលតម្រូវឱ្យមានការសហការពីដៃគូអភិវឌ្ឍន៍នានា ក្រុមហ៊ុន ...
ម៉ៃ គុណមករា
https://bit.ly/3lA17pC
ក្រុមហ៊ុនសិង្ហបុរីចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីធ្វើអាជីវកម្មឥន្ធនៈឧស្ម័ន
ក្រុមហ៊ុន Union Gas Holdings Limited បានចុះកិច្ចព្រមព្រៀងដែលមិនជាប់កាតព្វកិច្ច (LOI) ជាមួយក្រុមហ៊ុន Worldbridge Industrial Developments Limited (WBID) ក្នុងគោលបំណងបង្កើតក្រុមហ៊ុនវិនិយោគរួម (JVCo) មួយសម្រាប់ការផ្គត់ផ្គង់ និងចែកចាយឥន្ធនៈឧស្ម័ន (LPG) នៅកម្ពុជា។ នេះបើយោងតាមសេចក្ដី ...
ធូ វិរៈ
https://bit.ly/2ONE6DP
ក.ស.ភ រៀបចំកែលម្អប្រព័ន្ធបញ្ជូន និងចំណតកុងតឺន័រ ដើម្បីប្រសិទ្ធភាពលើកដាក់
កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) ដែលជាក្រុមហ៊ុនរដ្ឋចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិនឹងរៀបចំកែលម្អប្លង់ចតទូកុងតឺន័រនៅលើទីលាននៃចំណតផែកុងតឺន័រ LM១៧ ដើម្បីដោះស្រាយបញ្ហាកកស្ទះការលើកដាក់ទំនិញ ...
ធូ វិរៈ
https://bit.ly/3rdtPOa
ក្រសួងបរិស្ថាន និង CYN រៀបចំយុទ្ធនាការការពារព្រៃឈើក្រោមប្រធានបទស្តារព្រៃឈើឡើងវិញ
ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានរៀបចំយុទ្ធនាការការពារព្រៃឈើនៅកម្ពុជាតាមប្រព័ន្ធអនឡាញ ដើម្បីអបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនាក្រោមប្រធានបទ «ស្តារ ព្រៃឈើឡើងវិញ» ដើម្បីបង្ហាញសារដល់សាធារណជនពីសារៈសំខាន់នៃព្រៃឈើចំពោះមនុស្សជាតិ។ ...
ឡាយ សាមាន
https://bit.ly/3w3nrwP
CDC អនុម័តគម្រោង ៨ តម្លៃជិត $៧០ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងរយៈពេលតែ ៣ សប្តាហ៍ក្នុងខែមីនានេះ បានអនុម័តគម្រោងវិនិយោគចំនួន ៨ ដែលមានតម្លៃជាង ៦៩ លានដុល្លារ និងមានលទ្ធភាពបង្កើតការងារថ្មី ៥ ២៤៩ កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ...
ហ៊ឹន ពិសី
https://bit.ly/3c6G3Un
ការប្រមូលចំណូលពន្ធពីវិស័យកាស៊ីណូ ធ្លាក់ចុះជាង ៥០ ភាគរយ
ការប្រមូលចំណូលពន្ធពីវិស័យកាស៊ីណូនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ ២០២០ ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ប៉ះពាល់យ៉ាងខ្លាំងទៅដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជា។ នេះ ...
ម៉ៃ គុណមករា
https://bit.ly/3s9xEVZ
គណៈមេធាវី និងក្រុមប្រឹក្សាជាតិរួមគ្នាការពារក្តីឱ្យស្ត្រី និងក្មេងស្រីក្រីក្រ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចុះអនុស្សរណៈជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីស្តីពី «កិច្ចសហប្រតិបត្តិការផ្តល់សេវាការពារក្តីដល់ស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សា និងការអប់រំច្បាប់» ដើម្បីផ្តល់សេវាការពារក្តីតាមផ្លូវច្បាប់ដល់ពួកគេ និងបណ្តុះបណ្តាលចំណេះដឹងលើវិស័យច្បាប់ ...
វ៉ន ដារ៉ា
https://bit.ly/3lKYwZQ
ខេត្តមណ្ឌលគីរីអនុវត្តការ ដាក់ឲ្យ នៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃសម្រាប់ភ្ញៀវទេសចរនិងអ្នកដំណើរខាងក្រៅ
អភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាងបានមានប្រសាសន៍ថាប្រជាពលរដ្ឋមកពីក្រុង និងខេត្តនានា និងអ្នកដែលសង្ស័យថាមានបញ្ហាសុខភាពទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០ ខែកុម្ភៈត្រូវតែធ្វើចត្តាឡីស័ករយៈពេល ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50828153/mondulkiri-province-enforces-14-days-quarantine-for-external-visitors-and-travellers/
លោកនាយករដ្ឋមន្ត្រីប្រកាសឈប់សម្រាករយៈពេល ៣ ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសម្រេចអនុញ្ញាតឱ្យឈប់សម្រាកចំនួន ៣ ថ្ងៃសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ បន្ទាប់ពីថ្ងៃឈប់សម្រាកកាលពីឆ្នាំមុនត្រូវបានលុបចោលដោយសារជំងឺរាតត្បាតកូវីដ-១៩។ ...
Ben Sokhean
https://www.khmertimeskh.com/50828067/prime-minister-announces-three-day-khmer-new-year-holiday/
ប្រទេសជប៉ុនផ្តល់មូលនិធិដល់គម្រោងដើម្បីបញ្ចប់អំពើហិង្សាលើកុមារក្នុងកំឡុងពេលកូវីដ-១៩
រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៣ លានដុល្លារដល់អង្គការយូនីសេហ្វកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងថ្មីមួយដែលមានគោលបំណងបញ្ឈប់អំពើហិង្សាលើកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ...
Rhea Mae Soco
https://www.khmertimeskh.com/50828171/japan-funds-project-to-end-violence-against-children-amid-c-19/







