ភាសាខ្មែរបកប្រែដោយអូឌីស៊ី
អ្នកជំនាញ៖ ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនសកលមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យ
ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនសកលអាចមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាឡើយ ប៉ុន្តែអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ មានការធ្លាក់ចុះជារួម នេះបើយោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថាកាលពីម្សិលមិញ។ ...
Igor Kossov
http://www.khmertimeskh.com/news/14919/cambodia-will-weather-financial-storm--experts/
ប្រទេសវៀតណាមនិងកម្ពុជា បង្កើនទំនាក់ទំនងខាងសាសនា
នៅក្នុងកិច្ចប្រជំុជាន់ខ្ពស់មួយកាលពីម្សិលមិញ នៅរាជធានីភ្នំពេញ ប្រទេសវៀតណាម និងប្រទេសកម្ពុជា បានយល់ព្រមសហការបន្តទៅទៀត ដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលប្រទេសទាំងពីរបានចុះហត្ថលេខា នៅក្នុងវិស័យសាសនា និងជំនឿ។លោក ផាម ...
បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/politics-laws/274915/viet-nam-cambodia-boost--religious-ties.html
អ្នករចនាខាងបច្ចេកវិទ្យា គ្រោងនឹងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឱ្យកាន់តែប្រសើរឡើងសម្រាប់មន្ទីរពេទ្យ
អ្នកសរសេរកម្មវិធីកំុព្យូទ័រ គង់ ដាវិន ទើបតែត្រឡប់មកពីការធ្វើដំណើរទៅសហរដ្ឋអាមេរិច ដែលជាកន្លែងលោកបានឈ្នះចំណាត់ថ្នាក់ទី២ ក្នុងកម្មវិធីម៉ាយក្រូសូហ្វ នៅរដ្ឋតិចសាស។ លោកបាន ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/tech-designer-hopes-to-create-better-data-system-for-hospitals/2930672.html
ឈ្មោះវេបសាយ លែងមានតែអក្សរ 'ABC' ហើយ
សម្រាប់អ្នកនិយាយភាសារអង់គ្លេស វាគឺជាការងាយស្រួលគ្រាន់តែបើករកវេបសាយ ដោយវាយអក្សរទៅក្នុង URL។ ប៉ុន្តែមនុស្សនឹងធ្វើអ្វី នៅពេលដែលភាសារបស់ពួកគេមានជាអក្សរចិន ឬសញ្ញាសម្គាល់សម្លេង ជាភាសា ...
Lien Hoang
http://www.voacambodia.com/content/website-names-no-longer-as-easy-as-abc/2931391.html
គណៈកម្មការផ្សព្វផ្សាយ និង ទូរគមនាគមន៍ជាតិចុះ អនុស្សរណៈយោគយល់គ្នាជាមួយបញ្ញត្តិករទូរគមនាគមន៍កម្ពុជា
គណៈកម្មការផ្សព្វផ្សាយនិងទូរគមនាគមន៍ជាតិ បានចុះអនុស្សរណៈយោគ យល់គ្នាជាមួយបញ្ញត្តិករទូរគមនាគមន៍កម្ពុជា។ កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរ និងការសហការគ្នាខាងវិស័យព័ត៌មាន នៅក្រោមទំរង់មួយចំនួន។ ការសម្រេចដូចនេះ ក៏សំដៅពង្រឹងទំនាក់ទំនងរវាង ...
បុគ្គលិកសារព័ត៌មាន The Nation
http://www.nationmultimedia.com/business/NBTC-SIGNS-MOU-WITH-CAMBODIA-REGULATOR-30267325.html
ការផ្ទុះអាវុធទៅវិញទៅមកនាំឱ្យជនសង្ស័យម្នាក់ស្លាប់
កាលពីយប់ថ្ងៃច័ន្ទ នគរបាល នៅក្នុងទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផ្ទុះអាវុធជាមួយនឹងជនសង្ស័យថាជាចោរចំនួនបីនាក់ ដោយបណ្តាលឱ្យជនសង្ស័យម្នាក់ស្លាប់នៅនឹងកន្លែង។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/gunfire-exchange-leaves-one-suspect-dead-8883
ចក្រភពអង់គ្លេសរកឃើញផែនកម្ពុជាបីផ្ទាំង
ផែនទីបីផ្ទាំងនៃប្រទេសកម្ពុជាដែលរកឃើញដោយចក្រភពអង់គ្លេស នៅក្នុងបណ្ណាល័យអង់គ្លេស ដែលបោះពុម្ពផ្សាយដោយសេវាភូមិសាស្ត្រឥណ្ឌូចិន គឺជាផែនទីផលិតនៅក្នុងរវាងឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៣។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/uk-found-three-cambodia%E2%80%99s-maps-8885
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាដឹកនាំកិច្ចប្រជុំ CLMVនៅប្រទេសម៉ាឡេសុី
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានអាស៊ាន បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៥ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៧ ត្រូវបានប្រារព្ធធ្វើឡើង នៅទីក្រុងគូឡា ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-secretary-of-state-of-commerce-chaired-the-clmv-meeting-in-malaysia-8884
គណបក្សប្រឆាំងមិនទាន់ជឿពីភាពស្របច្បាប់ផែនទីព្រំដែន
រដ្ឋាភិបាលនៃប្រទេសកម្ពុជា នឹងប្រគល់ផែនទី១៨ផ្ទាំង ទៅឱ្យអង្គការសហប្រជា ជាតិវិញ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំង និយាយថា ពួកគេនៅតែសង្ស័យលើភាពស្របច្បាប់របស់ផែនទីប្រើសម្រាប់កំណត់ព្រំដែន ជាមួយនឹងប្រទេសវៀតណាម។ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/opposition-not-convinced-of-legitimacy-of-border-maps/2931670.html
អ្នកសង្កេតការណ៍កម្ពុជាមានសង្ឃឹមសម្រាប់ការបង្កើនទំនាក់ទំនងសហរដ្ឋអាមេរិច-ចិន
ខណៈពេលដែលមេដឹកនាំកំពូលរបស់ប្រទេសចិន ហ្ស៊ីន ជីនពីង នឹងធ្វើទស្សនកិច្ចទៅសហរដ្ឋអាមេរិច នៅខែក្រោយដើម្បីជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា អ្នកសង្កេតការណ៍កម្ពុជា និយាយថា ប្រទេសរបស់ពួកគេនឹងទទួលបានផលប្រយោជន៍ ពី ...
រស់ ពុទ្ធិនាថ
http://www.voacambodia.com/content/cambodian-observers-hope-for-improved-us-china-ties/2931641.html
ហ៊ុនសែនថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិសម្រាប់ផែនទី; គណបក្សប្រឆាំងមិនទាន់ពេញចិត្តនៅឡើយ
នៅថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិសម្រាប់ការខ្ចីផែនទីបន្ទាត់ព្រំដែនមកឱ្យកម្ពុជា ។ លោកបានមានប្រសាសន៍ថានេះជាសមត្ថភាពនៃរដ្ឋាភិបាល ដែលបានគោរពប្រណិបត្តិន៍ច្បាប់ការងាររបស់ខ្លួនក្នុងការកំណត់ព្រំដែនប្រទេសខ្លួន ជាមួយប្រទេសវៀតណាម។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/hun-sen-thanks-un-for-maps-opposition-cnrp-not-satisfied-92386/
ក្រុមសហជីពថ្មីបានបង្កើតឡើង
សហជីពកម្មករដឹកជញ្ជូនថ្មីមួយ ត្រូវបានប្រកាសបង្កើតឡើង កាលពីថ្ងៃអាទិត្យ ដែលធ្វើឡើងដោយសហព័ន្ធសហជីពកម្ពុជាការងារ (CLC) ជាសមាគមធំបំផុតនៃសហជីពឯករាជ្យ នៅកម្ពុជា។សហព័ន្ធកម្មករដឹកជញ្ជូនកម្ពុជា (CTWF) មានសហជីពកម្មករដឹកជញ្ជូនចំនួន ...
Charles Rollet និង មុំ គន្ធា
http://www.phnompenhpost.com/national/new-union-group-formed
ក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំជាងគេបំផុតរបស់ថៃគ្រោងនឹងធ្វើវិនិយោគទុន៣០០លានដុល្លារនៅកម្ពុជា
ក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំជាងគេបំផុតរបស់ប្រទេសថៃ ក្រុមហ៊ុន Siam Cement Group (SCG) គ្រោងនឹងធ្វើវិនិយោគទុននៅកម្ពុជា ជាទឹកប្រាក់ រហូតដល់ទៅ៣០០លានដុល្លារដើម្បីបង្កើនសមត្ថភាពផលិតរបស់ខ្លួនក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដើម្បីទាញយកផលប្រយោជន៍ពីតម្រូវការ កាន់តែខ្លាំងក្នុងស្រុក នេះបើយោងតាមពាក្យសម្តីរបស់បុគ្គលិកក្រុមហ៊ុនម្នាក់បានឱ្យដឹងកាលពីថ្ងៃចន្ទ។ ...
ខេង សុធា
https://www.cambodiadaily.com/business/thai-cement-giant-to-invest-300m-in-cambodia-92400/
សកម្មជនបង្កើតកម្មវិធីទូរស័ព្ទដើម្បីការពារស្ត្រី
កាលពីថ្ងៃចន្ទ កម្មវិធីតាមទូរស័ព្ទស្មាតហ្វូនចំនួនបីដោយមិនគិតថ្លៃដែលបានបង្កើតឡើង ដោយស្រ្តីកម្ពុជាដើម្បីជួយកាត់បន្ថយអំពើហិង្សា លើបញ្ហាយេនឌ័រនៅក្នុងប្រទេស ត្រូវបានដាក់ឱ្យដំណើរការដោយអង្គការមូលនិធិអាស៊ី។ ...
Janelle Retka
https://www.cambodiadaily.com/news/activists-launch-smartphone-apps-to-protect-women-92398/
រដ្ឋាភិបាលនិងក្រុមអង្គការមិនមែនរដ្ឋាភិបាលសហការដោះស្រាយបញ្ហាជម្លោះដីធ្លី
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីបរិស្ថាន សាយសំអាល់ និងក្រុមអង្គការមិនមែនរដ្ឋាភិបាលបានព្រមព្រៀងគ្នា ក្នុងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយជម្លោះ ដែលមានអាយុកាល ប៉ុន្មានឆ្នាំមកហើយ រវាងប្រជាជនរាប់រយគ្រួសារនៅក្នុងខេត្តកោះកុងនិងក្រុមហ៊ុនចិនមួយដែលប្រជាពលរដ្ឋទាំងនោះ បានចោទប្រកាន់ថា ជាចោរលួចដីរបស់ពួកគេ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/govt-and-ngos-join-to-settle-land-dispute-92392/
សកម្មជនមាតាធម្មជាតិបន្តការធ្វើបាតុកម្មនៅពីមុខតុលាការ
ការតវ៉ាឱ្យដោះលែងសកម្មជនចំនួនបីរូបរបស់អង្គការមាតាធម្មជាតិ បានឈានចូលថ្ងៃទី០៦កាលពីម្សិលមិញ ជាមួយនឹងបាតុកម្មផ្សេងទៀត នៅចំពោះមុខតុលាការខេត្តកោះកុងដែលជាកន្លែងដែលសមាជិកមួយចំនួននៃអង្គការនេះបានបោះប៉ាតង់រង់ចាំ។ ...
Pav Suy
http://www.khmertimeskh.com/news/14872/mother-nature-continues-court-rally/
បុរសជនជាតិកម្ពុជាចំនួនប្រាំមួយនាក់ត្រូវបានដោះលែងបន្ទាប់ពីដឹកឈើប្រណីតខុសច្បាប់ពីប្រទេសថៃ
កាលពីថ្ងៃអាទិត្យ នគរបាលបានដោះលែងបុរសជនជាតិកម្ពុជាចំនួនប្រាំមួយនាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តឧត្តរមានជ័យកាលពីយប់មិញ បន្ទាប់ពីពួកគេដឹកឈើប្រណីតដែលកាប់បាននៅក្នុងប្រទេសថៃត្រឡប់មកវិញតាមច្រកព្រំដែន នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីមួយរូប។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/six-released-after-arrest-for-illegally-logging-thai-rosewood-92382/
បញ្ហាថ្នាំញៀនចាប់ផ្តើមលេចមុខទៀតហើយទន្ទឹមនឹងមានសន្យាថានឹងធ្វើការចាប់ខ្លួនប្រចាំសប្តាហ៍
ខណៈពេលដែលប៉ូលីសបានរៀបចំបញ្ជូនឈ្មួញថ្នាំញៀននិងអ្នកប្រើប្រាស់ដែលគេសង្ស័យថាមានចំនួនជាង១០០នាក់ទៅកាន់តុលាការនៅថ្ងៃចន្ទ តំបន់អនាធិបតេយ្យ មួយកន្លែងដ៏ល្បីឈ្មោះនៅរាជធានីភ្នំពេញដែលត្រូវនគរបាលធ្វើការវាយឆ្មក់ពីរដងដាច់ដោយឡែកពីគ្នាកាលពីសប្តាហ៍មុន នៅតែជាសំបុកនៃសកម្មភាពខុសច្បាប់នៅឡើយ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/drug-slum-back-in-business-police-pledge-weekly-raids-92388/
សិល្បករកម្ពុជានិងផលិតករភាពយន្តជម្រុញរដ្ឋាភិបាលឱ្យទប់ស្កាត់ភាពយន្តបរទេស
សិល្បករ និងផលិតករភាពយន្តមួយក្រុម បានស្នើរដ្ឋាភិបាលឱ្យចាត់វិធានការណ៍លើភាពយន្តបរទេស។ប្រទេសកម្ពុជា បាត់បង់ប្រាក់ប្រមាណជា ៦លានដុល្លារជារៀងរាល់ឆ្នាំ ទៅឱ្យការទិញកម្មវិធី ឬភាពយន្តមកពីប្រទេសកូរ៉េ ប្រទេសថៃ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-artists-and-filmmakers-urge-the-government-to-prevent-foreign-dramas-8880
វៀតណាម និងកម្ពុជាជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន
ប្រទេសវៀតណាម និងកម្ពុជា បានឈានដល់កិច្ចព្រមព្រៀង ស្តីពីបញ្ហាដឹកជញ្ជូននៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃសៅរ៍។ ...
បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/politics-laws/274886/viet-nam-cambodia-facilitate-cross-border-transport.html
នាយករដ្ឋមន្រ្តីហ៊ុនសែន៖ យើងត្រូវការការរួបរួមគ្នា ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យមន្រ្តីរាជរដ្ឋាភិបាលទទួលបន្ទុកសេវាបដិសណ្ឋារកិច្ច ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ពន្លឿននីតិវិធី និងធ្វើការប្រកបដោយប្រសិទ្ធិភាពជាមួយវិស័យឯកជន ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសប្រសើរ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/prime-minister-hun-sen:-we-need-unity-for-strengthening-the-economy-8876
ហ៊ុន សែនធុញទ្រាំដំបូន្មានរបស់លោកខាងលិច និងសរសើរភាពជាអ្នកដឹកនាំផ្ទាល់ខ្លួនរបស់លោក
កាលពីយប់ថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីអាហារពេលល្ងាចជាមួយនឹងពាណិជ្ជករសំខាន់ៗជា ច្រើនរូប ដោយលើកឡើងថា លោកអាចធ្វើជាសាស្ត្រាចារ្យរបស់មេដឹកនាំលោកខាងលិច ដែលកំពុងតែធ្វើឱ្យរូបលោក ធុញ ...
ប្រទេសជប៉ុនគូសគំនូសផ្លូវឈ្ពោះទៅរកការធ្វើឧស្សាហូបនីយកម្មសម្រាប់តំបន់មេគង្គ
កាលពីថ្ងៃច័ន្ទ ប្រទេសជប៉ុន និងប្រទេសអាសុីអាគ្នេយ៍ចំនួន៥ផ្សេងទៀត ដែលមានព្រំដែនតាមទន្លេមេគង្គ បានអនុម័តយល់ព្រមលើផែនការជម្រុញឧស្សា ហូបនីយកម្ម នៅអនុតំបន់មួយនេះ។សហគមន៍សេដ្ឋកិច្ចអាស៊ាន សំដៅជម្រុញផលិតផលក្នុងស្រុកសរុបឱ្យដល់ ៤.៧ ពាន់ពាន់លាន ...
បុគ្គលិកសារព័ត៌មាន The Japan Times
http://www.japantimes.co.jp/news/2015/08/24/business/japan-charts-road-industrialization-mekong-region/#.VdvM-Jf-SB2
មន្ត្រីប៉ូលីសរឹបអូសបានកញ្ជាចំនួន២តោននៅភ្នំពេញ
កាលពីល្ងាចថ្ងៃសុក្រ ប៉ូលិសរឹបអូសបានកញ្ឆាចំនួនពីរតោននៅរាជធានីភ្នំពេញនិងក្រោយមកចាប់ខ្លួនជនសង្ស័យជាឈ្មួញជួញដូរថ្នាំញៀន ចំនួនបួននាក់ មន្ត្រីប៉ូលីសបានឱ្យដឹងកាលពីថ្ងៃអាទិត្យ។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/police-seize-over-two-tons-of-marijuana-in-phnom-penh-92352/