អ្នករចនាខាងបច្ចេកវិទ្យា គ្រោងនឹងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឱ្យកាន់តែប្រសើរឡើងសម្រាប់មន្ទីរពេទ្យ
អ្នកសរសេរកម្មវិធីកំុព្យូទ័រ គង់ ដាវិន ទើបតែត្រឡប់មកពីការធ្វើដំណើរទៅសហរដ្ឋអាមេរិច ដែលជាកន្លែងលោកបានឈ្នះចំណាត់ថ្នាក់ទី២ ក្នុងកម្មវិធីម៉ាយក្រូសូហ្វ នៅរដ្ឋតិចសាស។ លោកបានចូលរួមការប្រកួតដូចគ្នានេះដែរកាលពីឆ្នាំមុន ប៉ុន្តែមិនបានឈ្នះរង្វាន់អ្វីទេ បើទោះបីជាការប្រកួតនេះបានផ្តល់ជាបទពិសោធន៍សម្រាប់រូបលោកពេល ត្រឡប់មកស្រុកវិញ។…
នៅពេលអនាគត លោករំពឹងទុកថា នឹងបង្កើតប្រព័ន្ធមួយដើម្បីផ្ទុកកំណត់ត្រាអ្នកជម្ងឺ ជាឌីជីតល នៅតាមមន្ទីរពេទ្យ ។ លោក បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកជម្ងឺ តាមឌីជីតលនេះ នឹងជួយកែលម្អប្រព័ន្ធសុខភាពនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ហ៊ាន សុជាតា
http://www.voacambodia.com/content/tech-designer-hopes-to-create-better-data-system-for-hospitals/2930672.html