ព័ត៌មាន​

លោក​ សម រង្ស៊ី ៖ ​ស្ថានីយ​ទូរទស្សន៍​ CNRP ទទួល​បាន​ការ​សន្យា​​ផ្ដល់​ប្រាក់​១,៥​លាន​ដុល្លារ​ ហើយ​ឈប់លក់ភាគហ៊ុន​

កាលពី​ម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​ថា លោក​ទទួល​បាន​ការ​សន្យា​​ផ្ដល់មូលនិធិ​យ៉ាង​តិច​​១,៥លាន​ដុល្លារ​ សម្រាប់​គម្រោង​បើក​ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះ​បង់​ចោល​​​​គម្រោង​លក់​ភាគហ៊ុន​ដើម្បី​រៃអង្គាស​ ...

អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/25726/

ប្រជាពលរដ្ឋ​​ប្រទះឃើញ​ និង​ចាប់​បាន​ចារកម្ម​វៀតណាម​​

នគរ​បាល​​វៀតណាម​ម្នាក់​​ដែល​ស្លៀក​ពាក់​ស៊ីវិល​ និង​ពាក់​មួក​នគរ​បាល​កម្ពុជា ត្រូវ​បាន​​ឃាត់​ខ្លួន​ដោយ​ក្រុម​អ្នក​ចូល​រួម​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ពុធ នេះ​បើ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/25730/

អភិបាលក្រុង​៖​ប៉ោយ​ប៉ែ​ត​មិន​មាន​បញ្ហា​ដាច់​ទឹក​ទេ​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា​ ប្រជាជន​មិន​ចាំបាច់​ព្រួយបារម្ភ​នឹង​បញ្ហា​ដាច់​ទឹក​ប្រើប្រាស់​នោះ​ទេ​ បើ​ទោះបីជា​មាន​បម្រាម​នៅ​ដើម​ស​ប្តា​ហ៍​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ដែល​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​នៅ​ប៉ោយ​ប៉ែ​ត​ថា​នឹង ...

សេក ឧត្តម
https://www.cambodiadaily.com/news/poipet-safe-from-water-shortage-governor-says-85458/

ប្រាក់​ចំណេញ​រដ្ឋាករ​ទឹក​កើនឡើង​ជិតបី​ដង

ប្រាក់ចំណូល​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​របស់​រដ្ឋ​បាន​កើន​ឡើង​ ៣៣ ​ភាគរយ​ក្នុង​រយៈពេល​បី​ខែ​ដំបូង​ក្នុង​ឆ្នាំ ​២០១៥ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន ​ខណៈ​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ឡើង​ជិត​បី​ដង​។​ ...

Charles Rollet
http://bit.ly/1BcXlcm

ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ មា​ជ​ សុវណ្ណា​រ៉ា

មា​ជ​ សុវណ្ណា​រ៉ា​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ព​ន្ធា​គារ​នៅ​ខែឧសភា​ បាន​ជួប​ប្រទះ​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​ ...

Tin Sokhavuth
http://www.khmertimeskh.com/news/12221/cnrp-meach-sovannara---s-accident/

បណ្តាញ​ជួញដូរ​ផ្លូវភេទ​ជ្រៀត​ចូល​ជ្រៅ​ក្នុង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​កម្ពុជា

បណ្តាញ​ជួញដូរ​ផ្លូវភេទ​មួយ​ដែល​បាន​ជ្រៀត​ចូល​​ជ្រៅ​ក្នុង​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់ កម្ពុជា​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បាន​រួម​បញ្ចូល​នូវ​មន្ត្រី​រដ្ឋាភិបាល «ជាន់ខ្ពស់» ​បាន​ធ្វើការ​រាប់​ឆ្នាំ​ដើម្បី​លាក់​បាំង​​​ក្រុម​រកស៊ី​ផ្លូវភេទ​ជនជាតិ​​វៀតណាម ហើយ​ប្រមូល​​ថ្លៃ​ការពារ​ពី​ ...

Daniel Pye, តាំង វីដា និង Alice Cuddy
http://bit.ly/1QQB7OL

ឯកអគ្គរាជទូត​ថ្មី​ចំនួន​ប្រាំពីរ​រូប​នឹង​ចាក​ចេញពី​ជាតិ​មាតុភូមិ​ទៅ​កាន់​មុខ​តំណែង​នៅ​ក្រៅប្រទេស​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ លោក​ កុយ​ គង​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី​និង​ញូ​ហ្សា​ឡេ​ន​បានឱ្យ​ដឹង​ថា​ ឯកអគ្គរាជទូត​កម្ពុជា​ដែល​ទើបនឹង​តែងតាំង​តំណែង​ថ្មី​ចំនួន​ប្រាំពីរ​រូប​ នឹង​ជួប​ជាមួយ​ព្រះមហាក្សត្រ​នរោត្តម​សីហ​មុនី​នៅ​ក្នុង​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ មុន​ពេល ...

ឃួន ណារិម
https://www.cambodiadaily.com/news/seven-new-ambassadors-to-leave-for-overseas-posts-85434/

គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​ពិនិត្យ​សន្ធិសញ្ញា​ព្រំដែន​វៀតណាម​ឆ្នាំ​២០០៥​ឡើង​វិញ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​សភា​ជាតិ​ពិនិត្យ​ឡើង​វិញ​នូវ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​២០០៥​ដ៏​ចម្រូង​ចម្រាស​ជាមួយ​វៀតណាម ដោយ​មាន​លទ្ធភាព​នៅ​ចំហ​ដើម្បី “ចរចា​ឡើង​វិញ​ពី​ដំបូង”។ ...

គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/25786/

មហាជន​បាតុកម្ម​គាំទ្រ​ជាង​១០០​នាក់​ដល់​គ្រួសារ​រង​គ្រោះ​ដោយ​គម្រោង​ផ្លូវដែក​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មហាជន​ជាង​១០០​នាក់​បាន​ធ្វើ​បាតុក​មុ្ម​នៅ​ក្រៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ ជា​ការ​គាំទ្រ​ដល់​ជន​រង​គ្រោះ​ចំនួន​៥០​គ្រួសារ​ក្នុង​ឃុំ​ផ្សារ​កណ្តាល​ដែល​ត្រូវ​បាន​មើល​រំលង​ នៅ​ពេល​រដ្ឋាភិបាល​បាន​ផ្តល់​ការ​សងជំងឺចិត្ត​ដល់​ប្រជាពលរដ្ឋ ...

អូន ភាព
https://www.cambodiadaily.com/news/over-100-protest-in-support-of-families-cut-out-of-rail-deal-85462/

សាលាដំបូង​ជំនុំ​ជម្រះ​ពី​រឿង​ក្តី​ឃាតកម្ម​សង្ឈកម្ពុជា​ក្រោម

សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​អតីត​សាមណេរ​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាក់​សម្លាប់​ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី​កាល​ពី​ដើម​ឆ្នាំ​២០១៥។ ...

ប៊ុត រស្មីគង្គា
http://bit.ly/1GikV6f

កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចំនួន​១.៦​លាន​នាក់​ក្នុង​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​

​មន្ត្រី​ក្រសួង​ទេសចរ​ ថង​ ឃុន​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា​ ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​១.៦​លាន​នាក់​ក្នុង​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ ជា​តួរ​លេខ​កើនឡើង​៤.៥%​នៃ​ទិន្នន័យ​ក្នុង​រយៈពេល​ដដែល​នៃ​ដើមឆ្នាំ​មុន​។​ ...

Xinhua team
http://www.khmertimeskh.com/news/12227/cambodia-receives-1-6-mln-foreign-tourists-in-first-4-months/

លោក​ សម រង្ស៊ី ​ចាត់ទុក​លោក​ ជា ស៊ីម ​ជា​វីរបុរស​ជាតិ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ លោក ជា ស៊ីម កាល​ម្សិលមិញ ហើយ​បាន​ចាត់ទុក​មេដឹកនាំ​កំពូល​រូប​នេះ​ថា​ជា​វីរបុរស​ជាតិ​ ដែល​មាន​ឧត្តមគតិ​ស្នេហា​ជាតិ​ដូច​សម្តេចឪ នរោត្តម សីហនុ​។ ថ្លែង​ទៅកាន់​អ្នកកាសែត បន្ទាប់ពី​គោរព​វិញ្ញាណក្ខន្ធ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​គេហដ្ឋាន​របស់​គាត់ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ មេដឹកនាំ ...

មាស សុខជា
http://bit.ly/1L1yOqw

មេគយ​បង្ហាញ​ឈ្មោះ​ក្រុម​ហ៊ុន​ជាប់​ពាក់​ព័ន្ធ​នឹង​​​ភ្លុក​ដំរី​ដែល​​​រឹបអូស​​​​បាន​​​ក្នុង​ចំនួន​យ៉ាង​ច្រើន​

បីខែ​បន្ទាប់ពី​ភ្លុក​ដំរី​ក្នុង​ចំនួន​យ៉ាង​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន​នៅ​កម្ពុជា​​ត្រូវ​បាន​រឹប​អូស​នៅ​កំពង់ផែ​ស្វយ័ត​​ក្រុង​ព្រះសីហនុ មេគយ​នៃ​កំពង់​ផែ​នេះ​បាន​បង្ហាញ​ខ្លួន​ចំពោះ​មុខ​សាលា​ដំបូង​ខេត្ត​កាលពី​ថ្ងៃ​ពុធ ដើម្បី​ឆ្លើយ​សំណួរ​អំពី​ករណី ...

ឃី សុវុឌ្ឍី
https://cambodia.opendevelopmentmekong.net/wp-admin/post.php?post=70319&action=edit

ជនជាតិ​វៀតណាម​៣៦​នាក់​ត្រូវ​បាន​នារ​ទេស​ខ្លួន​

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នគរបាល​អន្តោប្រវេសន៍​ចាប់​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​ដែល​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ចំនួន​៣៦​នាក់​ ក្នុង​យុ​ទ្ធា​ការ​ចុះ​ឆែកឆេរ​ហាង​លក់​សម្ភារៈ​សង្ហា​រឹម​ចំនួន​១៨​កន្លែង​ក្នុង​ខណ្ឌចំការមន​ ក្រុងភ្នំពេញ​។​ ​ ...

សេក ឧត្តម
https://www.cambodiadaily.com/news/thirty-six-vietnamese-to-be-deported-after-shop-raids-85442/

ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​ប្តឹង​អ្នក​តស៊ូមតិ​សិទ្ធិ​មនុស្ស​​ម្នាក់​ពីបទ​បរិហារកេរ្តិ៍

ក្រុម​មន្ត្រី​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​ក្រសួង​យុត្តិធម៌​ កាលពី​ម្សិលមិញ​បាន​បញ្ជាក់​​ថា ព្រះរាជអាជ្ញា​និង​ចៅក្រម​ខេត្ត​សៀមរាប​បាន​ប្ដឹង​លោក នី ចរិយា អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​ពីបទ​បរិហារកេរ្តិ៍​ជុំវិញពាក្យ​បណ្ដឹង​ដែល​គាត់​​បាន​ប្ដឹងលោក​​ទាំង​ពីរ​នាក់​កាល​ពី​ខែ​មុន។ កាលពី ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/25737/

ឈើ​ ២០ ម៉ែត្រ​គុប​ត្រូវ​រឹបអូស

ឈើ​ជិត ២០ ម៉ែត្រ​គុប​ត្រូវ​បាន​ចាប់​រឹបអូស​ក្នុង​ស្រុក​ថា​ឡាបរិវ៉ាត់​បើ​ទោះ​បី​ជា​មាន​មន្ត្រី​អាវុធហត្ថ​ម្នាក់​ចេញ​មុខ​កាង​ និង​គំរាមកំហែង​មន្ត្រី​អនុវត្ត​ច្បាប់ និង​អ្នក​សារព័ត៌មាន​យ៉ាង​ណា​ក៏ដោយ។ ...

ផាក់ ស៊ាងលី
http://bit.ly/1Hxvogr

និស្សិត​​ដែល​បុក​​​ហើយ​រត់​​និយាយ​ថា ខ្លួន​បុក​របង​របស់​ឯក​អគ្គរដ្ឋទូត​​ដើម្បី​ឲ្យ​សន្តិសុខ​ជួយ​

និស្សិត​ម្នាក់​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុងរាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ ជុំវិញ​ហេតុការណ៍​​​បុក​ហើយ​រត់​ពេល​ស្រវឹង​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​សម្រេច​បើក​រថយន្ត​បុក​របង​និវេសនដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត​​​អាមេរិក​ ព្រោះ​ខ្លួន​សង្ឃឹម​ថា សន្តិសុខ​ស្ថានទូត​ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/25739/

កិច្ចព្រមព្រៀង​ថ្មី​លើ​វិស័យ​ទេសចរណ៍​ត​ភ្ជាប់​អាស៊ាន​

ក្រសួងទេសចរណ៍ ​និង​កីឡា​ (​នៃ​ប្រទេស​ថៃ​)​ កំពុង​សហប្រតិបត្តិការ​ជាមួយ នឹងរ​ដ្ឋា​ភិ​បាល​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ត​ភ្ជាប់​តំបន់​ទេសចរណ៍​សក្តានុពល​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ ក្នុង​គោលបំណង​បង្កើន​ទេសចរណ៍​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។​​ ...

Chadamas Chinmaneevong
http://bit.ly/1e4ehrb

អតីត​អភិបាល​រាជធានី​ភ្នំពេញ​ ប្រតិកម្ម​នឹង​ការ​បូម​ខ្សាច់​

នា​ពេល​ថ្មីៗ​នេះ​ អតីត​អភិបាល​រាជធានី​ភ្នំពេញ​ កែប​ ជុតិមា​ ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​បូម​ខ្សាច់​នៅ​ក្រៅ​តំបន់​អនុញ្ញាត​។​ ​បច្ចុប្បន្ន​ជា​អ្នកតំណាង​រាស្ត្រ​នៅ​មណ្ឌល​ភ្នំពេញ​ ប្រតិកម្ម​របស់​លោក​កើត ឡើង​បន្ទាប់​ពី​ទូក​បូម​ខ្សាច់​ចំនួន​៣​ បាន​ប្រតិបត្តិ​សកម្មភាព ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1B49rEs

ម្ចាស់​ក្ស​ត្រី​ថៃ​នឹង​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​

ម្ចាស់ក្ស​ត្រី​ថៃ​ មហា​ចក្រី​ សុរិន្ទ​ដ​ន​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ខែកុម្ភៈ​ ឆ្នាំ​ក្រោយ​ ក្នុង​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​សុខាភិបាល និង​អប់រំ​ សម្រាប់​រយៈពេល​៥​ឆ្នាំទៅ​មុខ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1JLW6lq

កម្ពុជា​បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​៧០០​នាក់​ និង​ឃាត់ខ្លួន​អ្នកស៊ើប​ការណ៍​វៀតណាម​នៅ​បន្ទាត់​ព្រំដែន​

ក្រសួងមហាផ្ទៃ ​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​កម្ពុជា​បាន​បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​៧០០​នាក់​ នៅ​ក្នុង​រយៈពេល​៦​ខែ​ ខណៈ​ពេល​ដែល​ការ​ឃុំខ្លួន​ឆ្មាំ​ព្រំដែន​វៀតណាម​ដែល​ក្លែងបន្លំ​ខ្លួន​ជា​ នគរបាល​មូលដ្ឋាន​ ដើម្បី​យកការណ៍​លើ​កិច្ចប្រជុំ​មួយ​ បាន​បង្ហាញ​ឲ្យ​ឃើញ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://bit.ly/1MNwvsl

ក្រុមហ៊ុន​ជ្រើសរើស​ពលករ​សម្រាប់​ការងារ​ក្រៅ​ស្រុក​ នៅ​គ្រប់គ្រង​ទន់ខ្សោយ​

​តំណាងរាស្ត្រ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ពលករ​កម្ពុជា​នៅ​បន្ត​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ ទុច្ចរិត​មួយ​ចំនួន​ ដែល​ត្រូវ​បាន​គ្រប់គ្រង​ទន់ខ្សោយ​។​ ​មូរ​ សុខ​ហួរ​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ហេ​ឡូ​វី​អូ​អេ​ថា ...

ម៉ែន គឹមសេង
http://bit.ly/1MNDMII

កណ្តុរ​យក្ស​ដែល​ទទួល​ការ​បណ្តុះបណ្តាល​ឲ្យ​ចេះ​ហិត​គ្រឿងផ្ទុះ​ កំពុង​ត្រូវ​បាន​ប្រើ​ឲ្យ​ស្រង់ក្លិន​គ្រាប់​មីន​នៅ​កម្ពុជា​

ពួក​គេ​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​ខ្ពើម​ ឬ​ខ្លាច​ ប៉ុន្តែ​កណ្តុរ​ទាំងនេះ​វិញ​កំពុង​តែ​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា​។​ ​កណ្តុរ​យក្ស​ កំពុង​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ស្រង់ក្លិន​មីន​នៅ​ក្នុង​ប្រទេស​ដែល​ ហែកហួរ​ ដោយសារ​សង្គ្រាម​មួយ​នេះ​ ដែល​មាន​គ្រាប់​មីន​ប្រមាណ ...

Imogen Calderwood
http://dailym.ai/1GxRWNc

ការ​ផ្ទេរអំណាច​ដោយ​សន្សឹមៗ​នៅ​កម្ពុជា​ ចាប់ផ្តើម​ជាមួយនឹង​មរណៈភាព​របស់​ ជា​ សុីម​

ផ្ទាំងពាណិជ្ជកម្ម​នៅ​ទូ​ទាំង​ប្រទេស​ មាន​រូបភាព​ដដែលៗ​ជាង​មួយ​ទសវត្សរ៍​ហើយ​ ដែល​ជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៖​ ហេង​ សំ​រិ​ន​ ប្រធាន​ រដ្ឋសភា​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​ ជា​ សុី​ម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​តាម​ប្រភព​នៅ​ជិត ...

Luke Hunt
http://bit.ly/1L1ieqQ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EyfkH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!