ឱកាស​ត្រូវប៉ាន់​អចលនទ្រព្យ នៅក្នុង​ខេត្ត​កែប ដល់ពេល​ហើយ

នៅពេលដែល​លោក Dan Kreis ដែលជា​ស្ថាបនិកម្ចាស់ និង​ប្រតិបត្តិ​ករ​ផ្ទះ​សំណាក់​រមណីយដ្ឋាន​អេកូ ឡុ​ត កែប (Kep Lodge Eco-Resort) បាន​មកដល់​នៅក្នុង​ខេត្ត​កែប ជា​លើកដំបូង​នៅក្នុង​ឆ្នាំ ២០០៥ លោក​​បានកត់សម្គាល់ ឃើញថា មានតែ​ផ្ទះសំណាក់​មួយចំនួន​តូច​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នករស់នៅ​ទីនោះមាន​ជន​បរទេស​ស្នាក់នៅ តិចជាង ១០ ហើយ​គ្មាន​ផ្សារ​ទំនើប គ្មាន​អគ្គិសនី គ្មាន​បារ៍ ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​បាន​ចំណូលតិចតួច​ពី​ភ្ញៀវ​ទេសចរ​។​

ដប់ឆ្នាំ​ក្រោយមក ឥឡូវនេះ គាត់​​បាន​លក់​មុខ​ជំនួញ​របស់ខ្លួន​នៅ​ក្នុង​តម្លៃ​មួយ​ដែល​គេ​បាន​ចាត់ទុកថា ជាចំនួន​ច្រើន​ហួសការ​ស្មាន​​បើ​ប្រៀបធៀប​ពីកាល​ឆ្នាំ ២០០៥​។

លោក Kreis បាន​កត់​សម្គាល់​ឃើញ ក៏ដូចជា​បាន​ជួយ​ដល់​​កំណើនសេដ្ឋកិច្ច​នៅ​ខេត្ត​កែប ដែល​ការរីកចម្រើន​នេះ​កំពុងតែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​មួយ​ដែលមាន​ការរីកចម្រើន និង​នាំ​ឲ្យ​វិស័យ​អចលនទ្រព្យ​មាន​ភាព​ទាក់​ទាញ​​សម្រាប់​ទីផ្សារ​។​ …

James Whitehead
http://bit.ly/1RflS3x