លោក ហ៊ុន ម៉ានិត ត្រូវ​បាន​​​តែង​​​តាំង​ជា​ប្រធាន​​នាយកដ្ឋាន​​ស្រាវ​ជ្រាវ​ចារកិច្ច​​​ក្រសួង​ការ​ពារ​ជាតិ

លោក ហ៊ុន ម៉ានិត កូន​ប្រុស​កណ្ដាល​​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​តែង​​​​តាំង​ជា​​​ប្រធាន​នាយកដ្ឋាន​ចារកិច្ច​នៃ​ក្រសួង​ការ​​ពារ​ជាតិ​​ នេះ​បើ​យោង​តាម​​អនុក្រឹត្យ​​​ចេញ​​​ដោយ​​ឪពុក​របស់​លោក​កាលពី​ខែ​មុន ​​ដោយ​​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​​កូន​ប្រុស​ទី២​របស់​នាយក​​​​រដ្ឋមន្ត្រី​ដែល​​បាន​ឡើង​​មុខ​តំណែង​ខ្ពស់​ក្នុង​ជួរ​យោធា​។

ការ​តែង​តាំង​នេះ​ត្រូវ​បាន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​​និយាយ​ការ​ពារ​កាល​ពីម្សិលមិញ ​ដោយ​លោក​បាន​លើក​ឡើង​​​ថា នរ​ណា​ដែល​ចោទ​​ប្រកាន់​​លោក ហ៊ុន សែន ​​ថា​​ជា​មនុស្ស​គ្រួសារ​និយម​ចំពោះ​ការ​​ដំឡើង​​ឋានន្តរ​ស័ក្ដិ​ជាន់​ខ្ពស់​ក្នុង​ជួរ​យោធា​ឲ្យ​កូន​របស់​​​ខ្លួន​នោះ គឺ​មុខ​ជា​​​មាន​ “បញ្ហា​ផ្លូវ​ចិត្ត​” ហើយ​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/28291/