ព័ត៌មាន
តុលាការសម្រេចឃុំខ្លួនកម្មករតវ៉ានៅកំពង់ចាម ៥នាក់
មនុស្ស ៥ នាក់ក្នុងចំណោម ១០ នាក់ដែលត្រូវបានសមត្ថកិច្ច ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនកាលពីថ្ងៃសៅរ៍និងបានបញ្ជូនទៅកាន់តុលាការខេត្តនៅថ្ងៃបន្ទាប់ ហើយត្រូវបានតុលាការសម្រេចធ្វើការចោទប្រកាន់ និងឃុំខ្លួនជនទាំងនោះកាលពីថ្ងៃអង្គារម្សិលមិញ ...
មុំ គន្ធា
http://bit.ly/1wBP7nN
អ្នកភូមិបានអះអាងថាមាន ការធ្វើទារុណកម្មពីសំណាក់ទាហានថៃ បន្ទាប់ពី ការដោះលែងរបស់ពួកគេ
បុរសកម្ពុជា បីនាក់ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសថៃកាលពីសប្តាហ៍មុន ត្រូវបានគេអនុញ្ញាត្តអោយ វិលត្រឡប់កមកកាន់ខេត្តព្រះវិហារវិញ កាលពីថ្ងៃចន្ទ និង បានអះអាងថា ពួកគេត្រូវបានគេ ធ្វើទារុណកម្ម ដោយយោធា ...
សាំង សុឥន្ទរិទ្ធ
http://www.cambodiadaily.com/news/villagers-claim-torture-by-thai-soldiers-after-their-release-71194/
ក្រុមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអំពាវនាវអោយមាន ការការពារការងាររបស់អ្នកកាសែតដែលជាប្រជាពលរដ្ឋ
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានស្នើសុំឱ្យរដ្ឋាភិបាលពិចារណាផ្តល់ការការពារ ដល់អ្នកសារព័ត៌មានដែលជាពលរដ្ឋ អោយដូចអ្នកកាសែត ដែលមានជំនាញវិជ្ជាជីវៈក្រោមច្បាប់ សារព័ត៌មាន របស់ប្រទេសកម្ពុជា។ ...
ពេជ្រ សុធារី
http://www.phnompenhpost.com/national/calls-protect-work-citizen-journalists
រដ្ឋសភាមិនទាន់ចាត់វិធានការករណីអំពើពុករលួយនិងការតែងតាំងក្រុមគ្រួសារ
ដ្ឋសភាមិនទាន់ចាត់វិធានការតាមសំណើរបស់តំណាងរាស្ត្រ លោក ស៊ុន ឆ័យ អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា ដែលបានស្នើសុំឲ្យរដ្ឋសភាស៊ើបអង្កេតករណីអំពើពុករលួយ និងការតែងតាំងក្រុមគ្រួសារ ដើម្បីលួចបំបាត់ថវិការដ្ឋសភានៅឡើយ។ មន្ត្រីជាន់ខ្ពស់រដ្ឋសភា បដិសេធធ្វើអត្ថាធិប្បាយពាក់ព័ន្ធទៅនឹងករណី ...
យន់ សាមៀន
http://www.rfa.org/khmer/news/politics/corruption-inside-national-assembly-10292014000048.html
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទទូចឲ្យកម្ពុជាពង្រឹងនយោបាយថាមពល
ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃអង្គារនេះបានចេញរបាយការណ៍រួមគ្នាមួយដោយបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតឱកាសវិនិយោគថ្មី តាមរយៈការលើកកម្ពស់ដល់ភាពជឿជាក់លើការផ្គត់ផ្គង់អគ្គិសនី ការកែទម្រង់រចនាសម្ព័ន្ធ ចាយ ...
សេដ្ឋកិច្ចបើកទូលាយរបស់កម្ពុជា ត្រូវការយុទ្ធសាស្ត្រថ្មីសម្រាប់សមាហរណកម្ម
យោងតាមរបាយការណ៍ថ្មីមួយចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថាកម្ពុជាចាំបាច់ ...
ហ្ចច ស្ទីល្លីស និង កង សុធា
http://www.cambodiadailykhmer.com/news/20280/
ប្រពន្ធសកម្មជនម្នាក់និយាយថា គណបក្សសង្គ្រោះជាតិធ្វើមិនដឹងមិនឮ
ប្រពន្ធរបស់លោក អ៊ុក ពេជ្រសំណាង ដែលត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា ហើយបង្កការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ បន្ទាប់ពីបើករ៉ឺម៉កម៉ូតូកង់បីរបស់ខ្លួនកាត់របាំងផ្លូវអំឡុងការតវ៉ាមួយក្នុងរាជធានីភ្នំពេញកាលពីសប្ដាហ៍មុននោះ បាននិយាយកាល ...
ម៉ិច ដារ៉ា និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/20271/
ក្រសួងចំនូនពីររំពឹងថានឹងមានការកើនឡើងថវិកាប្រចាំឆ្នាំ
រដ្ឋមន្ត្រីក្រសួងអប់រំ និងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃចន្ទថា ពួកគេរំពឹងថានឹងមាន ការកើនឡើងនូវថវិកាប្រចាំឆ្នាំចំនួន១៨ និង ១៥ ភាគរយដល់ ថវិកា ក្រសួង របស់ពួកគេរៀងៗខ្លួន បើយោងតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ 2015 ដែលបានចុះហត្ថលេខា ...
គ្រិស ម៉ូល្លឺរ និង ហ៊ុល រស្មី
http://www.cambodiadaily.com/news/two-ministries-anticipate-budget-increase-71118/
ពាណិជ្ជករយល់ផ្សេងគ្នាពីឥទ្ធិពលតម្លៃអង្កររបស់ថៃ
ពាណិជ្ជករនៅក្នុងឧស្សាហកម្មអង្ករកម្ពុជា បានលើកឡើងពីការយល់ឃើញផ្សេងគ្នាពីផលប៉ះពាល់របស់កម្ពុជា ខណៈរដ្ឋាភិបាលថៃដាក់ចេញគោលនយោបាយក្នុងការធ្វើឲ្យមានស្ថិរភាពតម្លៃសម្រាប់រដូវខាងមុខនេះ។ លោក កាន់ គន្ធី អគ្គនាយកក្រុមហ៊ុន Battambang Rice Investment បាននិយាយថា តម្លៃអង្ករក្រអូប ...
ចាន់ មុយហុង
http://bit.ly/1zf82bm
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត
កាលពីម្សិលមិញ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជាជាស្ថាប័នបញ្ចុះបញ្ចូលវិស័យឯកជនដ៏សំខាន់បំផុតនៅក្នុងប្រទេសកម្ពុជាគួរតែខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់សហគ្រិននៅក្នុងប្រទេស។ បន្ទាប់ពី ...
សាលាដំបូងខេត្តកំពង់ចាមដោះលែងមនុស្សចំនួនប្រាំនាក់ដែលត្រូវបានចាប់ខ្លួនអំឡុងពេលតវ៉ា
កាលពីម្សិលមិញ សាលាដំបូងខេត្តកំពង់ចាមបានដោះលែងមនុស្សចំនួនប្រាំនាក់ក្នុងចំណោមមនុស្សចំនួន១០នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងនគរបាល និងកម្មករប្រហែល១.០០០នាក់ ដែលត្រូវគេបណ្ដេញចេញពីការងារពី ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/20273/
ក្រសួងស្នើព្រះមហាក្សត្រលើកលែង-បន្ធូរបន្ថយទោសទណ្ឌិត ៨២០ នាក់
ក្រសួងយុត្តិធម៌បានស្នើសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនិងបន្ទូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេសសរុបចំនួន ៨២០ នាក់ នៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលនៅក្នុងប្រតិទិនបានកំណត់ប្រារព្ធធ្វើរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ទី៥ ដល់ថ្ងៃ ទី៧ វិច្ឆិកា ខាងមុខនេះ។ ...
ម៉ៃ ទិត្យថារ៉ា
http://bitly.com/1oUdJIp
អ្នករត់តាក់ស៊ីក្រុងប៉ោយប៉ែតតវ៉ាជុំវិញការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យថ្មី
កាលពីម្សិលមិញ អ្នករត់តាក់ស៊ីជាច្រើននាក់ក្នុងក្រុងប៉ោយប៉ែតបានធ្វើការតវ៉ាប្រឆាំងនឹងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យថ្មី ដែលពួកគេត្រូវបានបង្ខំឲ្យបង់ប្រាក់សំណូកជាច្រើនក្នុងការដឹកទំនិញដែលត្រូវបានរត់ពន្ធកាត់ព្រំដែនពីប្រទេសថៃ។ ...
បុណ្យអុំទូកឆ្នាំនេះនឹងមានអ្នកមកទស្សនាច្រើន
ដោយមានរំពឹងថា អាចមានភ្ញៀវទេសចររាប់ម៉ឺននាក់នឹងធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីចូលរួមពិធីបុណ្យអុំទូកជាថ្មី បន្ទាប់ពីបានផ្អាកក្រោយជួបឧបទ្ទវហេតុជាន់គ្នាស្លាប់ក្នុង ឆ្នាំ២០១០ មក គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិគ្រោងបង្កើតសេវាជាច្រើនដែលបម្រើ ...
Sean Teehan
http://bit.ly/1wcfiT8
សង្គមស៊ីវិលចង់ឲ្យមានការបញ្ចប់ការរំលោភបំពានផ្លូវភេទលើកុមារ
លោកស្រី នុង សុជាតិ បានយល់ដឹងច្បាស់អំពីវិសាលភាពនៃការរំលោភបំពានកុមារ។ ជាទីប្រឹក្សារបស់អង្គការ First Step Cambodia (FSC) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលផ្តោតលើបុរសលោកស្រី សុជាតិ ផ្តល់ការគាំពារដល់ក្មេងប្រុស បន្ទាប់ពីហេតុការណ៍បំពានផ្លូវភេទ។ លោកស្រី ថ្លែងថា ប៉ុន្តែ ការការពារកុមារក៏មានន័យថា ត្រូវ ...
Bennett Murray និង តាំង វីដា
http://bit.ly/ZZ4Ykz
ក្រុមហ៊ុនរ៉ែអូស្ត្រាលីស្វះស្វែងដោះស្រាយករណីពុករលួយជាមួយអាមេរិក
ក្រុមហ៊ុនរ៉ែអូស្ត្រាលី BHP Billiton បានប្រកាសថា ខ្លួនកំពុងចរចាជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីដោះស្រាយការចោទប្រកាន់អំពើពុករលួយនៅក្រៅប្រទេស ដែលរួមមានទាំងការអះអាងដែលថា ក្រុមហ៊ុននេះបានបង់ប្រាក់សំណូក២,៥លានដុល្លារទៅឲ្យមន្ត្រីកម្ពុជា ដើម្បីទទួលបានសិទ្ធិរុករករ៉ែក្នុង ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/20282/
ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់ថវិការជិត ៩៩ លានដុល្លារសម្រាប់គម្រោង៣ ដល់កម្ពុជា
ធនាគារនេះបានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីជិត ៩៩ លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន៣ យោងតាមសេចក្តីប្រកាសព័ត៌មានដែល ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-10/27/c_133746073.htm
សាលារាជធានីភ្នំពេញបានអំពាវនាវដល់ អ្នកដែលមានធនធានអោយជួយផ្តល់ជាមូលនិធិដល់ការរៀបចំពិធីបុណ្យអុំទូក
សាលារាជធានីភ្នំពេញធ្វើការអំពាវនាវដល់អ្នកដែលមានធនធានទាំងអស់ក្នុងប្រទេសកម្ពុជា អោយជួយផ្តល់ជាមូលនិធិ សំរាប់ការរៀបចំពិធីបុណ្យអុំទូក នៅឆ្នាំនេះដែលត្រូវបានកំណត់ប្រារព្ធឡើងវិញនាខែក្រោយ បន្ទាប់ពីត្រូវបាន លុបចោលអស់ ...
សេក ឧត្តម
http://www.cambodiadaily.com/news/city-hall-asks-wealthy-to-help-fund-water-festival-71011/
រដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋជាង ៣,៦ លានប័ណ្ណ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ១ លានហិកតា និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋជាង ៣,៦ លានប័ណ្ណ ដែលក្នុងនោះបានកាត់ចេញពីក្រុមហ៊ុនទទួលដីនិងព្រៃសម្បទានសេដ្ឋកិច្ចសម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាល ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1tbYri9
ពលរដ្ឋកម្ពុជាសម្រុកទៅធ្វើការនៅកូរ៉េពុំយល់ពីលក្ខខណ្ឌច្បាស់លាស់
ពលរដ្ឋកម្ពុជាដែលចង់ក្លាយជាពលករចំណាកស្រុកបានឮដំណឹងអំពីលក្ខខណ្ឌការងារមិនល្អនៅកូរ៉េខាងត្បូង ប៉ុន្តែពួកគេមិនអល់អែកទេ បើទោះបីជាមានរបាយការណ៍នាពេលថ្មីៗនេះអំពីការងារច្រើនម៉ោង និងនិយោជករំលោភបំពាននៅ ...
Laignee Barron និង ប៉ិច សុធារី
http://bit.ly/1zyrlxw
កម្មករបិទផ្លូវជាតិតវ៉ាទាមទារប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរ
កម្មកររាប់ពាន់នាក់មកពីរោងចក្រកាត់ដេរ ហ្គ្រែន ធ្វីន អីុនធើណេសិនណល ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរដែលបានចុះបញ្ជីនៅផ្សារមូលប័ត្រកម្ពុជា (CSX) បានបិទផ្លូវដ៏សំខាន់មួយដែលចេញពីរាជធានីកាលពីព្រឹកថ្ងៃសុក្រ ដើម្បីតវ៉ា ...
អ៊ួច សូនី និង ហ៊ូលលី រ៉ូបិនស៊ិន
http://www.cambodiadailykhmer.com/news/20241/
ឃាត់រថយន្តស៊ីទែនប្រើប្រាស់ស្លាកសញ្ញាក្រុមហ៊ុន សូគីម៉ិច ផ្ទុកឈើជាង ៩ ពាន់គីឡូ
រថយន្តស៊ីទែនដែលប្រើប្រាស់ស្លាកសញ្ញាក្រុមហ៊ុន សូគីម៉ិច និងមានស្លាកលេខដដែលៗនោះត្រូវបានមន្រ្តីអាវុធហត្ថ ស្រុកអន្លង់វែង ស្ទាក់ចាប់នៅពេលដែលដឹកឈើគ្រញូងខុសច្បាប់ជាង ៩ ពាន់គីឡូក្រាម។ លោក យ៉ាង វ៉ាង មន្រ្តីអាវុធហត្ថ ស្រុកអន្លង់វែង បានឲ្យដឹងថា រថយន្តធន់ធ្ងន់មួយគ្រឿងត្រូវបានកម្លាំងអាវុធហត្ថលោកស្ទាក់ ...
ផាក់ ស៊ាងលី
http://bit.ly/1rJ8Mh4
សហជីពនិងសមាគមការងារដាក់សម្ពាធលើក្រសួងការងារជុំវិញច្បាប់ចុះបញ្ជី
បុគ្គលិកប្រហែល១០០នាក់ដែលតំណាងឲ្យសហជីព និងសមាគមការងារចំនួនប្រាំបីបានជួបជុំគ្នានៅមុខក្រសួងការងារកាលពីម្សិលមិញ ទាមទារឲ្យរដ្ឋាភិបាលបន្ធូរបន្ថយតម្រូវការចុះបញ្ជី ដែលពួកគេលើកឡើងថា ត្រូវបានប្រើដើម្បីរារាំង ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20245/
ក្រសួងការបរទេសរិះគន់ប្រទេសថៃជុំវិញការបាញ់សម្លាប់ពលរដ្ឋខ្មែរ
កាលពីថ្ងៃសុក្រ ក្រសួងការបរទេសបានរិះគន់រដ្ឋាភិបាលថៃយ៉ាងខ្លាំងចំពោះការបាញ់ ...
ហ្សមប៊រ ភីធឺរ៍ និង អូន ភាព
http://www.cambodiadailykhmer.com/news/20247/