ជនអនាថាត្រូវបន្ដឃុំគ្មានថ្ងៃកំណត់
មនុស្សប្រុស ស្រី និងក្មេង ជាង ១០០ នាក់ដែលត្រូវបានប្រមូលពីតាមដងផ្លូវក្នុងរាជធានីភ្នំពេញកាលសប្តាហ៍មុននៅតែកំពុងជាប់ឃុំនៅឡើយកាលម្សិលមិញនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ តាមបញ្ជារបស់សាលារាជធានីភ្នំពេញ។ អ្នកជាប់ឃុំទាំងអស់នោះដែលអាជ្ញាធរនិយាយថា ជាមនុស្សគ្មានផ្ទះសម្បែង ស្ត្រីរកស៊ីផ្លូវភេទ ឬអ្នកញៀនថ្នាំត្រូវបានបង្ខំឲ្យចូលក្នុងរថយន្តកាលពីសប្តាហ៍មុនហើយបើកយកទៅឃុំនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺដែលដូចពន្ធនាគារ។ នៅពេលអ្នកកាសែតភ្នំពេញប៉ុស្តិ៍ចុះទៅកាលរសៀលម្សិលមិញ មនុស្សរាប់សិបនាក់ត្រូវបានឃើញពីខាងក្រៅរបងកំពុងដាំបាយដេកលើស្មៅ និងដើរចុះឡើងៗ។ …
Alice Cuddy និង សែន ដាវីត
http://bit.ly/1BIEAO8