ព័ត៌មាន
ប្រាក់ចំណេញរបស់កាស៊ីណូ NagaWorld កើន ២០ ភាគរយ
ប្រាក់ចំណេញរបស់ NAGACORP កើនឡើងជាង ២០ ភាគរយនៅឆមាសទី ១ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារកំណើនចរាចរណ៍ថ្នាក់ VIP និងការមកលេងល្បែងទូទៅ។ ...
Cam McGrath
http://bit.ly/2t3L2Ao
បន្ទប់តាមដានកាមេរ៉ាសុវត្ថិភាពរួមនឹងជួយសម្រួលនៅក្នុងការឃ្លាំមើលបទល្មើសក្នុងរាជធានី
ក្រុមមន្ត្រីបានលើកឡើងថា កាមេរ៉ាសុវត្ថិភាពដែលត្រូវបានដំឡើងនៅទូទាំងរាជធានីនឹងត្រូវតាមដានក្នុងពេលដំណាលគ្នាជាប់រហូតពីបន្ទប់តាមដានរួម ជាផ្នែកនៃការខិតខំឃ្លាំមើលបទល្មើសដែលមានការសហការរវាងសាលារាជធានី និងនគរបាលជាតិ។ ...
ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38145
អគារប៊ូឌីងនឹងត្រូវរុះរើនៅពេលឆាប់ៗ
ក្រសួងរៀបចំដែនដី កាលពីម្សិលមិញបានប្រកាសថា អគារប៊ូឌីងដែលមានសភាពចាស់ទ្រុឌទ្រមនៅក្នុងរាជធានីភ្នំពេញនឹងត្រូវបានរុះរើចាប់ពីថ្ងៃទី ១៧ ខែ កក្កដា ដើម្បីអភិវឌ្ឍន៍អគារថ្មីដែល ...
គង់ មេត្តា និង Ananth Baliga
http://www.phnompenhpost.com/national/white-building-demolition-soon-begin
ពលករចំណាកស្រុកយ៉ាងច្រើនសម្រុកទៅកន្លែងធ្វើលិខិតឆ្លងដែន
កាលពីម្សិលមិញ នៅលើផ្លូវដ៏តូចចង្អៀតមួយស្ថិតនៅជាយរាជធានីភ្នំពេញ រថយន្ត និងរ៉ឺម៉កម៉ូតូកង់បីបានបើករុលទៅមុខយឺតៗ នៅពេលមានអ្នកថ្មើរជើង និងម៉ូតូធ្វើចរាចរណ៍ខ្វាត់ខ្វែង។ រទេះលក់ចំណីអាហារ និងអ្នកទិញមានត្រៀបត្រានៅតាមផ្លូវនេះ។ ...
ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38134
HLG ផ្តល់សេវាវិនិយោគក្រៅប្រទេសដើម្បីបានសញ្ជាតិ
ក្រុមហ៊ុនច្បាប់ថ្មីមួយនៅកម្ពុជានឹងជួយដល់អ្នកមានទ្រព្យច្រើនរបស់កម្ពុជាក្នុងការទទួលបានសញ្ជាតិបរទេស ឬ ការស្នាក់នៅ តាមរយៈការវិនិយោគនៅប្រទេសនោះ ព្រមទាំងជួយសម្រួលការពង្រីកអាជីវកម្មនៅក្រៅប្រទេសផងដែរ។ ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/legal-firm-help-elite-gain-dual-citizenship
លទ្ធផលបង្ក្រាបការជួញដូរមនុស្សដើមឆ្នាំ២០១៧កើនឡើង៤៣%
នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទគឺបានកើនឡើងចំនួន ៤៣ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
គង់ មេត្តា និង Martin de Bourmont
http://bit.ly/2uPo8tT
ក្រសួងបានចេញប្រកាសបញ្ឈប់ការនាំខ្សាច់ចេញពីខេត្តកោះកុង
ក្រសួងរ៉ែ និងថាមពល បានប្រកាសបញ្ឈប់ការនាំខ្សាច់សំណង់ និងល្បាយខ្សាច់ភក់ក្នុងខេត្តកោះកុងចេញទៅលក់នៅបរទេស ប៉ុន្តែសម្មជនបរិស្ថាន និងសហគមន៍នេសាទ បានអះអាងថា ការដ្ឋានមួយ ដែលទំនងសម្រាប់លាងខ្សាច់នាំចេញ ក្នុងស្រុកកោះកុងកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://bit.ly/2ubPFaW
ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប
ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ubxjH5
ជាង ១ពាន់លានដុល្លារ បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កម្ពុជាបានវិនិយោគជាង ១ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើវិស័យដឹកជញ្ជូន។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40155/more-than--1bn-invested-in-local-infrastructure/
ពលករខ្មែរត្រូវបានជួយសង្គ្រោះពីទូកថៃនៅម៉ាឡេស៊ី
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានបញ្ជូនអ្នកនេសាទកម្ពុជាចំនួន ១៤នាក់ ដែលបានរត់គេចតាមទូកនេសាទថៃ ហើយត្រូវបានគេជឿថាជាជនរងគ្រោះនៃការជួញដូរមនុស្ស មកប្រទេសកម្ពុជាវិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40167/workers-rescued-from-thai-boats-in-malaysia/
ស្ទឹងត្រែងរៀបចំសម្រាប់រុះរើស្ពាន
អាជ្ញាធរខេត្តស្ទឹងត្រែងបានប្តេជ្ញាថា នឹងរុះរើស្ពានស្រែពកនៅមុនការសាងល្បងទំនប់សេសានក្រោម ២ ដែលនឹងធ្វើឲ្យលិចភូមិមួយចំនួន ហើយអាជ្ញាធរបានព្រមានថា នឹងពង្រាយប៉ូលីសប្រសិនបើអ្នកភូមិតវ៉ា។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-prepares-bridge-dismantling
ច្បាប់ និងកុមាររងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានព្រមានថា ទេសចរណ៍ផ្លូវភេទកុមារកំពុងបន្តបំផ្លាញអាយុជីវិតរបស់កុមារកម្ពុជា ខណៈដែលអ៊ិនធឺណិតអនុញ្ញាតឱ្យជនប្រព្រឹត្តបទល្មើសអាចបង្កអំពើរំលោភបំពាន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40172/laws-failing-young-sex-exploitation-victims/
ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ
កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary
ក្រសួងនឹងប្រើ "អ្នកជំនាញ" ដើម្បីពិនិត្យពិន្ទុប្រឡង
កាលពីម្សិលមិញ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខែក្រោយនេះ ភាគច្រើននឹងធ្វើតាមដំណើរការដូចកាលពីឆ្នាំមុនៗ បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្មវត្ថុថ្មី “អ្នកជំនាញ” នឹងត្រូវបានណែនាំដើម្បីជួយកំណត់កំហុសពិន្ទុប្រឡង។ ...
Yesenia Amaro និង តាំង រីនិត
http://www.phnompenhpost.com/national/ministry-use-experts-review-exam-grading
សភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការធានាទូទាត់ក្រុមហ៊ុនថាមពល
រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការធានាទូទាត់របស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនពីរដែលសុទ្ធសឹងវិនិយោគក្នុងវិស័យថាមពលកម្ពុជាគឺក្រុមហ៊ុន ខេមបូឌា អេនឺជី II និងក្រុមហ៊ុន អាឡិច ខបភើរេសិន ដើម្បីបង្កើតទំនុកចិត្តដល់ក្រុមហ៊ុនទាំងពីរសម្រាប់ដំណើរការគម្រោងនៅកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2ucxd2V
ការប្រើប្រាស់មូលដ្ឋានទិន្នន័យ ដើម្បីទប់ស្កាត់ការដំឡើងឋានន្តរស័ក្តិដែលប្រកបដោយអំពើពុករលួយ
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីម្សិលមិញបានចេញបញ្ជារឲ្យមន្ត្រីនគរបាលទាំងអស់ ចាប់ផ្តើមបញ្ចូលកាលបរិច្ឆេទ និងឋានន្តរស័ក្តិ ក្នុងមូលដ្ឋានទិន្នន័យកុំព្យូទ័រ ដើម្បីជៀសវាងការដំឡើងឋានន្តរស័ក្តិដែលប្រកបដោយអំពើពុករលួយ។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/news/40163/database-to-curb-corrupt-promotions/
តំណាងរាស្ត្រគណបក្សប្រជាជនអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
តំណាងរាស្ត្រ ៦៦ រូបក្នុងចំណោមតំណាងរាស្ត្រ ៦៨ រូបរបស់គណបក្សកាន់អំណាចកាលពីម្សិលមិញ បានអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបំពេញចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំង ខណៈមានការជំរុញពីតំណាងរាស្រ្តដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ឲ្យមានការអនុវត្តច្បាប់នេះ។ ...
មាស សុខជា
http://bit.ly/2tCu3UF
ឈើគ្រញូងត្រូវបានរកឃើញបង្កប់ក្នុងរថយន្តដឹកស៊ីទែនសាំង
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងកាលពីម្សិលមិញថា កងកំលាំងរាជអាវុធហត្ថ បានស្ទាក់ចាប់រថយន្តដឹកស៊ីទែនសាំងមួយគ្រឿងរកឃើញឈើគ្រញូង ២៣១៥ដុំ ដែលបានបង្កប់ក្នុងរថយន្ត កាលពីសប្ដាហ៍មុន។ ...
សុទ្ធ គឹមសឿន និង គុត សុភក្ត្រចរិយា
http://www.phnompenhpost.com/national/tanker-filled-timber
សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់មានកាន់តែច្រើន
ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែច្រើនបានចូលមកកាន់ទីផ្សារដែលពោរពេញដោយការទូទាត់ជាសាច់ប្រាក់របស់កម្ពុជា ដោយរំពឹងថាឥរិយាបទរបស់អ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅរកការទូទាត់តាមអនឡាញកាន់តែច្រើន។ ...
ហ៊ គីមសាយ
http://bit.ly/2tCpVEb
រឿងមន្ត្រីឲ្យវៀតណាមចូលកាប់ឈើត្រូវបញ្ជូនមកតុលារការក្រុង
សំណុំរឿងមន្ត្រីពុករលួយបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញចាត់ការជំនួសវិញដោយសារតែចំណាត់ការយឺតយាវ និងមន្ត្រីពាក់ព័ន្ធមានបក្ខពួកនិងឥទ្ធិពលច្រើនក្នុងខេត្តជាប់ព្រំដែនដែលសម្បូររឿងអាស្រូវបទល្មើសព្រៃឈើនោះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2uL5OBY
ទំនប់វារីអគ្គីសនីនឹងបើកឆាប់ៗនេះ
យោងតាម មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ បានឲ្យដឹងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ (Lower Sesan II) នឹងចាប់ផ្តើមផលិតថាមពល ៥០មេហ្គាវ៉ាត់ នៅខែតុលា ឆ្នាំ២០១៧នេះ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40152/hydropower-dam-to-open-early/
ប្រទេសកម្ពុជា និង ប្រទេសជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់កម្មសិក្សាការីខ្មែរ
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយភាគីជប៉ុន ដើម្បីធ្វើឱ្យមានភាពកាន់តែងាយស្រួលដល់កម្មសិក្សាការីខ្មែរ ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសជប៉ុន។ ...
សែន ដាវីត
http://www.khmertimeskh.com/news/40168/cambodia--japan-sign-deal-for-trainees/
ពលរដ្ឋខ្មែរដែលឆ្លងដែន ទៅធ្វើការវិលល្ងាចសុំឲ្យបើកច្រក
ពលរដ្ឋខ្មែរប្រមាណ ១០០ នាក់ដែលចូលទៅធ្វើការនៅថៃពេលព្រឹករួចវិលមកកម្ពុជាពេលល្ងាចកាលពីព្រឹកថ្ងៃសៅរ៍បាននាំគ្នាតវ៉ាឲ្យមន្ត្រីនគរបាលការពារព្រំដែនប្រចាំច្រករបៀងចំបក់ ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបើកច្រករបៀង ...
ឃុត សុភចរិយា
http://bit.ly/2uHmLxa
MFI ឯកភាពគោលការណ៍ចៀសវាងទាញបុគ្គលិកពីគ្នា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឯកភាពគ្នាអនុវត្តគោលការណ៍ចៀសវាងការទាញយកបុគ្គលិកពីគ្នាទៅវិញទៅមក ដោយបានបង្កើត «មូលនិធិអភិវឌ្ឍន៍បុគ្គលិក» ដែលជាកម្មវិធីថ្មីមួយតម្រូវឲ្យគ្រឹះស្ថានមួយរងពិន័យជាទឹកប្រាក់ក្នុងករណីដែលពួកគេជ្រើសយកបុគ្គលិក ...
ហ៊ គីមសាយ
http://bit.ly/2sVLCA0