ព័ត៌មាន​

ពលរដ្ឋ​ត្រៀម​ទួល​សុវត្ថិភាព​មុន​បិទ​ទំនប់​វារីអគ្គិសនី

ជនជាតិ​ដើម​ភាគតិច​ជាង​ ១០០ ​គ្រួសារ​បាន​កំពុង​តែ​ត្រៀម​ខ្លួន​ចាកចេញ​ពី​លំនៅឋាន​ចាស់​ជា​បណ្ដោះអាសន្ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព ដោយសារ​ទឹកជំនន់​នឹង​កើត​មាន​នៅ​ក្នុង​ភូមិ​ ដែល​ពួកគាត់​​កំពុង​រស់នៅ ​ក្រោយ​ពេល​ក្រុមហ៊ុន​បិទ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នៅ​ចុង​សប្ដាហ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2tEVqf0

ការ​តាំងពិព័រណ៍​ឡាន​ឆាង​-​មេគង្គ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ

​​ការ​តាំងពិព័រណ៍​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​នៃ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង​មេគង្គ​ឆ្នាំ​ ២០១៧​ បាន​ចាប់ផ្តើម​ដំណើរការ​កាលពី​ម្សិលមិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ រួម​ទាំង​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​ផង ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/40332/lancang-mekong-expo-kicks-off-in-phnom-penh/

ឈើខុសច្បាប់ត្រូវបានរឹបអូស

កាលពី​ម្សិលមិញ ​កងរាជអាវុធហត្ថ​ខេមរភូមិន្ទ ​និង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ​បាន​បញ្ចប់​ការ​ចុះបង្ក្រាប​ផ្លូវ​រត់ពន្ធ​ឈើមួយ​ដែលត្រូវបានគេ​ស្គាល់​នៅ​ក្នុងស្រុក​សំបួរ ខេត្ត​ក្រចេះ ​ដោយ​រឹបអូស​ឈើ​ជិត​ ១០០​ដុំ ​ស្មើនឹងប្រមាណ​ជា​ ៤០ម៉ែត្រគូប​។​ ​ ...

មុំ សុផុន
http://www.khmertimeskh.com/news/40130/illegal-timber-loads-seized/

ក្រុមហ៊ុនប្រតិបត្តិការសេវាអ៊ីនធឺណិត៣ត្រូវបានដកអាជ្ញាប័ណ្ណ

និយតករទូរគមនាគមន៍កម្ពុជា (TRC) កាលពីសប្តាហ៍មុនបានចេញសេចក្តីប្រកាសមួយដើម្បីសម្រេចដកហូតអាជ្ញាប័ណ្ណពីប្រតិបត្តិការអ៊ីនធឺណិតអសកម្មចំនួនបី ដើម្បីធានាគុណភាពសេវាសម្រាប់អតិថិជន និងផ្តល់ឳកាសវិនិយោគសម្រាប់ក្រុមហ៊ុនផ្សេងទៀត។ ...

ចេង សុខហ័ង
http://bit.ly/2v0TL2V

សំបូរព្រៃគុកត្រូវបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក

ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី ៤១ របស់ខ្លួន នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ...

គង់ មេត្តា
http://bit.ly/2t3wHyX

ថ្លៃសេវាលិខិតឆ្លងដែនត្រូវបានស៊ើបអង្កេត

ក្រសួងការបរទេសបានណែនាំជាផ្លូវការ ដល់ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតភ្នាក់ងារនានា ដែលយកថ្លៃឈ្នួលហួសកំណត់ក្នុងការធ្វើលិខិតឆ្លងដែនថ្មីសម្រាប់កម្មករនៅទីនោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ ទោះបីេជាប្រភពខ្លះនិយាយថា អំពើពុករលួយនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនក៏ជាផ្នែកមួយនៃបញ្ហានេះដែរ។ ...

Leonie Kijewski និង នៀម ឆេង
http://www.phnompenhpost.com/national/passport-fees-be-investigated

ប្រទេសចិននឹងទិញកៅស៊ូកម្ពុជាបន្ថែមទៀត

​ប្រទេសចិនត្រូវបាន​គេរំពឹង​ទុកថា នឹង​ទិញ​កៅស៊ូប្រមាណ​ ៣០០.០០០​តោន ​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ នេះបើយោង​តាម​សេចក្តីថ្លែងការណ៍​មួយរបស់​ក្រសួងពាណិជ្ជកម្ម​ ។​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40122/china-to-buy-more-cambodian-rubber/

ការស្ទង់មតិដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា

ក្រសួងការងារបានប្រកាសផែនការយុទ្ធនាស្រាវជ្រាវរយៈពេលមួយខែ លើជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរ និងស្បែកជើងមុននឹងកំណត់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០១៨។ ...

សែន ដាវីត
http://www.khmertimeskh.com/news/40136/survey-to-guide-minimum-wage-talks/

ព្រះមហាក្សត្រអំពាវនាវឱ្យមានការការពារព្រៃឈើ

កាលពីម្សិលមិញ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តមសីហមុនី បានយាងឃ្លាំមើលការដាំដើមឈើនៅខេត្តកណ្តាល ដើម្បីប្រារព្ធទិវាដាំដើមឈើជាតិលើកទី 27 ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារព្រៃឈើ។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/news/40129/king-calls-for-forest-protection/

ស្ថានីយ៍នៅប្រទេសថៃនឹងផ្តល់ឯកសារធ្វើដំណើរដល់ពលករចំណាកស្រុក

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួង​ការងារ ​ឯកឧត្តម ​អ៊ិ​ត ​សំ​ហេង ​បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ​បាន​ព្រមព្រៀង​បង្កើត​ស្ថានីយ៍​នៅ​ទូ​ទាំង​ប្រទេស​​ ដែលអនុញ្ញាតឲ្យពលករ​ខ្មែរ​ខុសច្បាប់​​ចុះបញ្ជី​ឯកសារ ដើម្បី​ឲ្យ​ពួក​គេអាច​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ក្នុង​ប្រទេសថៃ​។​​ ...

ឆន ភារុណ និង Hannah Hawkins
https://www.cambodiadaily.com/news/centers-in-thailand-to-grant-migrant-workers-travel-documents-132234/

ឱសថខុសច្បាប់ចំនួន ៤តោន ត្រូវបានរឹបអូស

កាលពី​ថ្ងៃ​ម្សិលមិញ​ នគរបាលប្រឆាំង​ឧក្រិដ្ឋកម្ម​​សេដ្ឋកិច្ច​មក​ពី​ក្រសួងមហាផ្ទៃ​ បាន​រឹបអូស​ឱសថ​ខុសច្បាប់​ជាង​ ៤តោន ​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​។​​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/news/40077/four-tonnes-of-illegal-medicine-seized/

ខេត្តយូណានផ្តល់ជំនួយដល់វិស័យទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍នឹង​សហការ​ជាមួយ​វិទ្យាស្ថាន​ទេសចរណ៍ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅខេត្ត​យូ​ណា​ន​ ប្រទេសចិន ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​ទេសចរណ៍ និង​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​។​ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/news/40085/yunnan-offers-to-help-tourism-sector/

អង្គការក្រៅរដ្ឋាភិបាលសុំការពន្យល់លើការព្រមានពីច្បាប់ LANGO

អង្គការក្រៅរដ្ឋាភិបាលនានាបានប្រមូលផ្តុំគ្នាកាលពីម្សិលមិញ ដើម្បីសុំការពន្យល់បន្ថែមលើលិខិតមួយច្បាប់ពីក្រសួងមហាផ្ទៃ ដែលសូម​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​អនុវត្ត​ទៅ​តាម​​​ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល (LANGO) ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​ខ្លាំង​ ជាមួយនឹងការពិចារណាស្នើសុំការបំភ្លឺបន្ថែម ឬការពន្យារពេលនៃកាលកំណត់នៅខែកញ្ញាសម្រាប់ការអនុលោម។ ...

Ananth Baliga និង នៀម ឆេង
http://www.phnompenhpost.com/national/ngos-parse-lango-warning

ប្រធានព្រៃឈើត្រូវបានផ្លាស់ប្តូរអំឡុងពេលមានរឿងអាស្រូូវ

កាលពី​ម្សិលមិញ រដ្ឋបាល​ខេត្តក្រចេះ​បាន​បដិសេធ​របាយការណ៍​ស្តីពី ការ​ដក​ចេញពី​តំណែងរបស់​ប្រធាន​ព្រៃឈើ​ខេត្ត​ ​បន្ទាប់​ពី​មានការ​ចោទ​ប្រ​កាន់​ថា​លោក​បានកំពុង​ឃុបឃិត​ជាមួយ​ពាណិជ្ជករ​ឈើ​ខុសច្បាប់​។​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/40080/forestry-chief-moved-amid-scandal/

ខួបអនុស្សាវរីយ៍របស់អ៊ីអនបង្ហាញពីការផ្លាស់ប្តូរទីផ្សារសម្រាប់ផ្សារទំនើបក្នុងស្រុក

ថ្មីៗនេះ ផ្សារទំនើបអ៊ីអន ម៉ល ដែលជាផ្សារទំនើបដំបូងគេនៅកម្ពុជាបានប្រារព្ធខួបលើកទី 3 របស់ខ្លួនក្នុងការធ្វើប្រតិបត្តិការនៅកម្ពុជា ប៉ុន្តែជាមួយនឹងផ្សារទំនើបថ្មី ៗ ជាច្រើនគ្រោងនឹងបើកនៅប៉ុន្មានឆ្នាំខាងមុខនេះ ក្រុមអ្នកវិភាគរំពឹងថានឹងមានការប្រកួតប្រជែងនិងផ្លាស់ប្តូររូបភាពលក់រាយនៅក្នុងប្រទេស។ ...

Matthieu de Gaudemar
http://www.phnompenhpost.com/business/aeon-anniversary-highlights-shifting-market-local-malls

ការ​កែ​ច្បាប់​ជាថ្មី​ទៀត ​បាន​កម្ចាត់​លោក​ សម រង្ស៊ី ចេញ​ពី​នយោបាយ

រូប​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​យក​ចេញ​ពី​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​គោលបំណង​កម្ចាត់​លោក​ សម រង្ស៊ី ចេញ​ពី​ឆាកនយោបាយ​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​ដោយ​រដ្ឋសភា​ឯកបក្ស​នៅ​សប្តាហ៍​ក្រោយ​។ ...

មាស សុខជា
http://bit.ly/2uQpsMc

កម្មករភ័យខ្លាចការចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី

កម្មករកម្ពុជាបន្តការភ័យខ្លាចពីការចាប់ខ្លួន និងការនិរទេស នៅពេលដែលមានការបង្ក្រាបជាបន្តបន្ទាប់ទៅលើពលករចំណាកស្រុកដែលគ្មានឯកសារ នៅក្នុងប្រទេសម៉ាឡេស៊ី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាជនចំណាកស្រុក ២,០០០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីដើមខែរហូតមកដល់ម្សិលមិញនេះ។ ...

យុន ស៊ីនាថ និង Leonie Kijewski
http://www.phnompenhpost.com/national/workers-fear-arrest-malaysia

កញ្ឆាជាច្រើនត្រូវបានបំផ្លាញចោលនៅខេត្តតាកែវ

កញ្ឆាជាង​ ១៥០០០​​​ដើម ​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុងស្រុក​គិរី​វង្ស​ ខេត្តតាកែវ ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ ដែលនេះជា​ការ​បង្ក្រាបលើក​ទី​២​ ក្នុង​ស​ប្តា​ហ៍​នេះ​។ ​​ ...

មុំ គន្ធា
http://www.khmertimeskh.com/news/40079/more-marijuana-destroyed-in-takeo/

អគ្គនាយកដ្ឋានពន្ធដារ ពន្យាអនុវត្ត VAT លើសេវាហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានពន្ធដារ (GDT) បានសម្រេចពន្យាការអនុវត្តជាបណ្ណោះអាសន្នលើអាករតម្លៃបន្ថែម (VAT) ១០ ភាគរយលើសេវាហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីជូនដំណឹងកាលពីម្សិលមិញ។ ...

ហ៊ គីមសាយ
http://bit.ly/2tT8gs3

ផែស្ងួតថ្មីនៅកៀនស្វាយនឹងដំណើរការនៅខែ១០

ផែស្ងួតតម្លៃ ២០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិដែលជាការវិនិយោគដោយក្រុមហ៊ុនសុវណ្ណភូមិ អ៊ិនវេសមេន គ្រោងនឹងប្រតិបត្តិការនៅខែតុលាឆ្នាំនេះ ដែលនឹងសម្រួលដល់ក្រុមហ៊ុននាំចេញអង្ករ និងក្រុមហ៊ុននាំចេញផលិតផលកសិកម្មជាច្រើនទៀត។ ...

ចេង សុខហ័ង
http://bit.ly/2sTrji9

រដ្ឋ​​​មន្ត្រី​​​ព្រមាន ​NGO​​​​​ ឱ្យ​អនុ​វត្ត តាម​ច្បាប់​ បើ​មិន​ដូច្នោះទេនឹង​ត្រូវ​​​​​​​​​ប្រឈម​វិធានការ​ផ្លូវ​​ច្បាប់​

លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​រិះគន់​អង្គការ​សង្គម​ស៊ី​វិល​កាលពី​យប់​ថ្ងៃ​អង្គារ​ដោយ​ព្រមាន​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ឱ្យ​គោរព​តាម​ច្បាប់​ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​វិធានការ​តាម​ផ្លូវច្បាប់​ នៅ​ពេល​តែ​មួយ​ដែល​ក្រសួង​នេះ​បាន​បញ្ជា ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/38085

ពលករចំណាកស្រុកកម្ពុជាត្រឡប់មកពីប្រទេសថៃ

ថ្វីបើរដ្ឋាភិបាលថៃបានពន្យាពេលជាបណ្តោះអាសន្នលើការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើពលករអន្តោប្រវេសន៍ដែលគ្មានឯកសារក៏ដោយ ក៏ប្រជាជនកម្ពុជារាប់រយនាក់ដែលកំពុងធ្វើការនៅប្រទេសថៃ នៅតែបន្តត្រលប់ទៅស្រុកកំណើតវិញកាលពីម្សិលមិញ។ ...

Leonie Kijewski និង យុន ស៊ីនាថ
http://www.phnompenhpost.com/national/cambodian-migrant-workers-return-thailand

តុលាការ​កំពូល​បដិសេធ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​​ លោក គឹម សុខ

តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​តុលាការ​ថ្នាក់​ក្រោម​ដោយ​បដិសេធ​សំណុំ​រឿង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ និង​ការ​ស្នើ​ឲ្យ​មាន​ដើម​បណ្តឹង​តទល់​គ្នា​របស់​ជន​ជាប់ចោទ​លោក​ គឹម សុខ​។ យោងតាម​សេចក្ដី​ប្រកាស​របស់​លោកស្រី​ចៅក្រម គឹម សត្ថាវី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៅ​ក្នុង ...

គឹម សារុំ
http://bit.ly/2tjqe6C

សម្ពោធដាក់ឲ្យដំណើរការ សារមន្ទីរសន្តិភាព

ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ នាយ​ឧត្តមសេនីយ៍​ ទៀ​ បាញ់​ នៅ​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៧​នេះ​ អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ សារមន្ទីរ​សន្តិភាព​សកម្មភាព​កំចាត់​មីន​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ៧០០,០០០​ ដុល្លារ​ នៅ​ខេត្តសៀមរាប​ បន្ថែមពីនេះរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ​បច្ចេកទេស​បោសសម្អាត​មីន​ ដែល​សរុប ...

ឃុត សុភចរិយា
http://www.phnompenhpost.com/national/peace-museum-opens

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jVXSk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!